
ព្រះរាជាផ្ដល់គោរមងារឲ្យ ទៀ បាញ់ ជា«សម្តេចពិជ័យសេនា»
បើរាប់ពីពេលមុនៗមក គោរមងារជា«សម្ដេច» នៅក្នុងរាជាណាចក្រកម្ពុជា មានប្រមាណតែជាង១០គោរមងារទេ ដោយក្នុងនោះ មាន៨គោរមងារ ត្រូវបានផ្ដល់ទៅឲ្យមន្ត្រីជាន់ខ្ពស់ មកពីគណបក្សប្រជាជនកម្ពុជា។ តែនៅក្នុងថ្ងៃនេះ ព្រះរាជាណាចក្រអច្ឆរិយៈ មាន«សម្ដេច»ម្នាក់ទៀត ដែលទើបនឹងត្រូវបានព្រះមហាក្សត្រ ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ប្រោសព្រះរាជទាន ទៅឲ្យលោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការពារជាតិ តាមយៈព្រះរាជក្រឹត្យមួយ។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី២៩ ខែកក្កដានេះ បានឲ្យដឹងថា លោក ទៀ បាញ់ ដែលគេស្គាល់ថា ជាបុរសស្មោះស្ម័គ្រ របស់លោកនាយករដ្ឋមន្ត្រី ត្រូវមានគោរមងារថ្មី ហៅថា «សម្តេចពិជ័យសេនា ទៀ បាញ់»។ ការប្រោសព្រះរាជទាននេះ ដោយព្រះមហាក្សត្រទ្រង់យល់ថា លោករដ្ឋមន្ត្រីរូបនេះ ជាមេដឹកនាំដ៏ឆ្នើម ចូលរួមជួយដឹកនាំប្រជាជាតិ តាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ - ចូលរួមកសាងប្រព័ន្ធច្បាប់ [...]