
គណបក្ស អង់ជឺឡា មែរគែល ឈ្នះការបោះឆ្នោតតំណាងរាស្ត្រជាថ្មី
អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) នឹងក្លាយជាអធិកាបតី នៃប្រទេសអាល្លឺម៉ង់ សម្រាប់អាណត្តិទី៤នេះ ជាបន្តទៀត បន្ទាប់ពីក្រុមអភិរក្សនិយមអាល្លឺម៉ង់ (និយមស្ដាំ) របស់អ្នកស្រី បានឈ្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពីថ្ងៃអាទិត្យទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ជាមួយនឹងសម្លេងឆ្នោត ប្រមាណជា៣២,៥ ទៅ៣៣,៥ភាគរយ។
សម្លេងឆ្នោតដែលទទួលបាននេះ ជាតួលេខដ៏អាក្រក់បំផុត សម្រាប់ក្រុមអភិរក្សនិយម បើគេត្រឡប់ងាកមើលការបោះឆ្នោតជាតិ ក្នុងអាណត្តិកន្លងមក។ ជ័យជំនះរបស់អ្នកស្រី មែរគែល កាន់តែអាប់រស្មីថែមទៀត ដោយសារតែក្នុងការបោះឆ្នោតអាណត្តិនេះ ក្រុមជាតិនិយម និងក្រុមប្រជានិយម (មាននិន្នាការ ស្ដាំនិយមជ្រុល) ក៏ទទួលបានអសនៈ នៅក្នុងរដ្ឋសភាអាល្លឺម៉ង់ដែរ ដែលក្នុងពេលកន្លងមក ក្រុមទាំងនេះ មិនមានការគាំទ្រ ពីពលរដ្ឋអាល្លឺម៉ង់នោះទេ។
គណបក្សដែលទទួលបានលេខរៀងទីពីរ គឺគណបក្សអ្នកសង្គមប្រជាធិបតេយ្យ [...]