
អេង ឆៃអ៊ាង៖ កម្ពុជាបច្ចុប្បន្នជា«នីតិមាត់» ហ៊ុន សែន
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានធ្វើប្រតិកម្មខ្លីមួយ នៅលើបណ្ដាញសង្គម នៅថ្ងៃនេះ មួយថ្ងៃបន្ទាប់ពីរដ្ឋសភាកម្ពុជា ដែលមានការចូលរួមប្រជុំ តែពីតំណាងរាស្ត្រទាំង៦៧រូប របស់គណបក្សប្រជាជនកម្ពុជា បានអនុម័តការធ្វើវិសោធនកម្ម ទៅលើច្បាប់ចំនួន៤ ដើម្បីជាការបើកផ្លូវ ឲ្យដកហូតអាសនៈទាំងឡាយ របស់គណបក្សមួយ ទៅចែកឲ្យគណបក្សផ្សេង ទោះគណបក្សទាំងនោះ គ្មានការគាំទ្រពីពលរដ្ឋក៏ដោយ។
លោក អេង ឆៃអ៊ាង ដែលកំពុងស្ថិតក្នុងសហរដ្ឋអាមេរិក តាំងពីច្រើនខែមកនោះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា៖ «កម្ពុជា បច្ចុប្បន្ន មិនមែននីតិរដ្ឋទេ គឺ នីតិមាត់លោក ហ៊ុន សែន !»។
កាលពីព្រឹកម្សិលម៉ិញ ក្រុមតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា ចំនួន៦៧រូប បានលើកដៃក្នុងរដ្ឋសភា អនុម័តទាំងស្រុងលើសេចក្តីស្នើកែច្បាប់ចំនួន៤ ដើម្បីជាជំហាន ឈានទៅដកហូតអាសនៈគណបក្ស ដែលត្រូវរំលាយដោយតុលាការ ចែកឲ្យគណបក្សផ្សេង [...]