Posts by "មនោរម្យ.អាំងហ្វូ"

អ៊ីតាលី៖ រដ្ឋាភិបាល​ខ្មែរ​ត្រូវ​ធានា​ឲ្យ CNRP បន្ត​សកម្មភាព​នយោបាយ

អ៊ីតាលី៖ រដ្ឋាភិបាល​ខ្មែរ​ត្រូវ​ធានា​ឲ្យ CNRP បន្ត​សកម្មភាព​នយោបាយ

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ របស់ប្រទេសអ៊ីតាលី កាលពីម្សិលម៉ិញ បានឲ្យដឹងពីជំនួបនៅក្នុងអាគារក្រសួង រវាងរដ្ឋលេខាធិការអ៊ីតាលី លោក ប៊ែណែដែតូ ដែឡា វ៉េដូវ៉ា (Benedetto Della Vedova) ជាមួយនឹងអ្នកស្រី ជូឡុង សូមូរា តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ ដោយមានវត្តមានចូលរួម ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិនោះផង ។

លោករដ្ឋលេខាធិការការបរទេសអ៊ីតាលី បានមានប្រសាសន៍ថា លោកសូមចូលរួម ជាមួយសេចក្ដីប្រកាស របស់សហភាពអ៊ឺរ៉ុប កាលពីពេលថ្មីៗនេះ ទាក់ទងនឹងវិបត្តិនយោបាយ ក្នុងប្រទេសកម្ពុជា ហើយសំដែងនូវការព្រួយបារម្ភរបស់លោក ដ៏ជ្រាលជ្រៅក្រៃលែង ជុំវិញស្ថានភាពចុងក្រោយបង្អស់ និងជាពិសេស ជុំវិញព្រឹត្តិការណ៍ថ្មីៗ ដែលត្រូវបានធ្វើឡើង ប្រឆាំងនឹងគណបក្សប្រឆាំងធំជាងគេ ដែលទទួលបានសម្លេងឆ្នោតគាំទ្រ ប្រមាណជាង៤០​ភាគ​រយ ពីពលរដ្ឋម្ចាស់ឆ្នោត [...]

អ្នក​រាយការណ៍ អ.ស.ប ថា CNRP ត្រូវ​បន្ត​វត្តមាន ដើម្បី​ពលរដ្ឋ​មាន​ជម្រើស

អ្នក​រាយការណ៍ អ.ស.ប ថា CNRP ត្រូវ​បន្ត​វត្តមាន ដើម្បី​ពលរដ្ឋ​មាន​ជម្រើស

សិទ្ធិស៊ីវិល និងនយោបាយ នៅក្នុងប្រទេសកម្ពុជា កំពុងធ្លាក់ចុះដុនដាប យ៉ាងឆាប់រហ័ស បណ្ដាលឲ្យ​មានការព្រួយបារម្ភ​យ៉ាងខ្លាំង នៅចំពោះការបោះ​ឆ្នោត​ជាតិ នាពេលខាងមុខ ក៏ដូចជាចំពោះអនាគត នៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេស។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដែលចេញផ្សាយ ក្នុងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ ពីទីក្រុង ហ្សឺណែវ ប្រទេសស្វីស។

សេចក្ដីថ្លែងការណ៍​របស់អ្នករាយការណ៍ពិសេស ដែលមានលក្ខណៈម៉ឺងម៉ាត់ ជាងពេលណាទាំងអស់ បានធ្វើឡើង​នៅក្រោយ​ការដាក់បណ្ដឹង ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ទៅកាន់តុលាការកំពូល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ [...]

អតីត​ឧត្ដមសេនីយ៍​ម្នាក់ ប្រកាស​​ឲ្យ​«ងើប​ឡើង​តស៊ូ»​​ដើម្បី​មាតុភូមិ​កម្ពុជា

អតីត​ឧត្ដមសេនីយ៍​ម្នាក់ ប្រកាស​​ឲ្យ​«ងើប​ឡើង​តស៊ូ»​​ដើម្បី​មាតុភូមិ​កម្ពុជា

ទោះជាអតីតចលនាតស៊ូជាច្រើន ដែលធ្លាប់មានវត្តមាន នៅក្នុងទសវត្សន៍ឆ្នាំ៧០ មកទល់នឹងចុងទសវត្សន៍ឆ្នាំ៨០ បានរំលាយខ្លួនអស់ ក្រោយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១ក្ដី តែមិនប្រាកដថា អតីតយុទ្ធជននៃចលនាតស៊ូទាំងនោះ បានបាត់រូបអស់ទៅ ចេញពីពិភពលោកនោះទេ។ ហើយការវិវត្តន៍ផ្នែកនយោបាយចុងក្រោយ ក្នុងប្រទេសកម្ពុជា បានជំរុញឲ្យអតីតឧត្ដមសេនីយ៍យោធាម្នាក់ ចេញមុខប្រកាស ទៅកាន់បណ្ដាខ្មែរ«អ្នកស្នេហាជាតិ»ទាំងឡាយ ឲ្យ«ងើបឡើងតស៊ូ» ដើម្បីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។

លោក សក់ ស៊ុតសារ៉េត ដែលគេស្គាល់ថា ជាអតីតមេបញ្ជាការកងអត្តឃាត នៃចលនាតស៊ូរណសិរ្យជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ -ដែលកាលនោះ ស្ថិតក្រោមការដឹកនាំ របស់លោក សឺន សាន) បានប្រកាសដូច្នេះ នៅលើគណនេយ្យ​ហ្វេសប៊ុក​របស់លោក ដោយសរសេរថា៖ «ខ្ញុំសូមអំពាវនាវ ដល់បងប្អូន​ជនរួមជាតិ ​ទាំង៣លាននាក់ នៅក្នុងប្រទេស ដែលគាំទ្រ បោះឆ្នោតឲ្យ CNRP [កាលពីឆ្នាំ]២០១៣ [...]

អូស្ត្រាលី​ប្រាប់​រដ្ឋាភិបាល​ខ្មែរ​ជាថ្មី កុំ​​រំលាយ CNRP

អូស្ត្រាលី​ប្រាប់​រដ្ឋាភិបាល​ខ្មែរ​ជាថ្មី កុំ​​រំលាយ CNRP

នៅចំពោះព្រឹត្តិការណ៍នយោបាយចុងក្រោយ នៃជំហានជាបណ្ដើរៗ ឆ្ពោះទៅកាន់ការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា ប្រទេសអូស្ត្រាលី​ដែល​ជាភាគី​ហត្ថលេខី​មួយ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១ បានបញ្ចេញសម្លេងជាថ្មីទៀត ប្រាប់ទៅរដ្ឋាភិបាលកម្ពុជា ពី«ការព្រួយបារម្ភ»របស់ខ្លួន ដោយរំលឹករដ្ឋាភិបាល ពីសម្លេងរបស់ពលរដ្ឋកម្ពុជា តាមរយៈការបោះឆ្នោត ជ្រើសរើសឃុំសង្កាត់ កាលពីពេលថ្មីនេះ ថាជា«ការប្ដេជ្ញាចិត្តដ៏រឹងមាំ របស់ប្រជាពលរដ្ឋកម្ពុជា ចំពោះលទ្ធិប្រជាធិបតេយ្យ»។

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ទាំងស្រុង របស់ប្រទេសអុស្ត្រាលី ដែលធ្វើឡើងតាមរយៈស្ថានទូតរបស់ប្រទេសនេះ ប្រចាំក្នុងរាជធានីភ្នំពេញ៖

អូស្ត្រាលីមានការប្តេជ្ញាចិត្តខ្ពស់ ចំពោះដំណើរលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា និងបានបង្ហាញ ជូនរាជរដ្ឋាភិបាលកម្ពុជា នូវការព្រួយបារម្ភ ជុំវិញការវិវត្តនយោបាយ [...]

មន្ត្រីច្បាប់អេហ្សីព​ម្នាក់​​ឈ្នះ​ពាន​រង្វាន់ «Martin Ennals»

មន្ត្រីច្បាប់អេហ្សីព​ម្នាក់​​ឈ្នះ​ពាន​រង្វាន់ «Martin Ennals»

អ្នកឈ្នះជ័យលាភី នៃពានរង្វាន់ «Martin Ennals» ក្នុងឆ្នាំ២០១៧នេះ ត្រូវបានទៅលើលោក មហាមេដ ហ្សារ៉េ (Mohamed Zaree) មន្ត្រីផ្នែក​តុលាការមួយរូប​ របស់ប្រទេសអេហ្សីព។ ពិធីប្រគល់រង្វាន់ ត្រូវបានរៀបចំធ្វើ កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ដោយសាលាក្រុង ហ្សឺណែវ ក្នុងប្រទេសស្វីស ក្រោមអធិបតីរបស់ស្នងការរង នៃស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស។

ប៉ុន្តែគួរឲ្យស្ដាយ ដែលពិធីប្រគល់ពានរង្វាន់ខាងលើ មិនមានវត្តមានចូលរួម របស់លោក មហាមេដ ហ្សារ៉េ ទេ។ សកម្មជនសិទ្ធិមនុស្សរូបនេះ ត្រូវបានអាជ្ញាធរអេហ្សីព ហាមឃាត់មិនឲ្យចេញពីប្រទេស តាំងពីខែឧសភា ឆ្នាំទៅម៉ិញ។

រីឯមន្ត្រីខ្មែរទាំង៥នាក់ ដែលធ្វើការ​សិទ្ធិមនុស្ស ក្នុងប្រទេសកម្ពុជា និងមន្ត្រីម្នាក់ទៀត មកពីប្រទេសសាលវ៉ាដ័រ ដែលត្រូវបានជ្រើសរើស ជាបេក្ខជន-នារីចុងក្រោយបង្អស់ សម្រាប់ការប្រកួតប្រជែងនេះ ទទួលបានត្រឹមតែជារង្វាន់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...