
ក្រុមបាល់ទាត់ណាខ្លះ ដែលចាយប្រាក់សម្បើមជាងគេក្នុងលោក?
ផ្ទុយទៅវិញ ក្រុមបាល់ទាត់ ដែលចាយលុយច្រើនជាងគេទាំងនេះ នៅមិនទាន់បានឈ្នះ ពានរង្វាន់ជាជើងឯកអ៊ឺរ៉ុប (ក្របខណ្ឌ Champions League) នៅឡើយ ខណៈក្រុមរៀលម៉ាឌ្រីត (Real Madrid) និងក្រុមបាសឺឡូន (Barcelone FC) ដែលឧស្សាហ៍ឈ្នះពានខាងលើ ច្រើនជាងគេ ស្ថិតក្នុងលេខរៀង ៦ និងលេខ ១៣។ នេះ បើតាមរបាយការណ៍ស្រាវជ្រាវ របស់ស្ថាប័នអន្តរជាតិ ឈ្មោះ «Soccerex Football Finance» ដែលមានជំនាញខាងសិក្សា ពីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងវិស័យបាល់ទាត់។
របាយការណ៍ ដែលចេញផ្សាយ កាលពីពាក់កណ្ដាលសប្ដាហ៍មុន បានឲ្យដឹងថា ក្រុមបាល់ទាត់ដែលចាយប្រាក់ ដ៏សន្ធឹកសន្ធាប់ និងដែលជាប់លេខរៀង នៅខ្ពស់ៗជាងគេ មាននៅក្នុងប្រទេសមហាយក្សខាងបាល់ទាត់ ដូចជាចក្រភពអង់គ្លេស បារាំង អេស្បាញ អ៊ីតាលី [...]