Posts by "ជ័យវិបុល"

នៅ​ពេល​ដែល គ្រីស្ទៀណូ រ៉ូណាល់ដូ ធ្លាក់​ខ្លួន​ជា​អ្នក​សុំ​ទាន...

បើសិនជាវីដេអូនេះ ធ្វើឡើងដើម្បីជាការផ្សព្វផ្សាយ ពាណិជ្ជកម្ម ឲ្យផលិតផលកីឡាមួយនោះ ក៏ពិតមែន តែ​វីដេអូក៏បានបង្រៀនមនុស្ស មិនឲ្យមើលស្រាលអ្នកសុំទាន ដែលរស់នៅតាមដងផ្លូវ និងមើលស្រាលមនុស្ស ដោយសារតែគ្នាមានរូបរាង ឬស្លៀកពាក់មិនសមរម្យនោះដែរ។ យ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួន មិន​បានគិតពីសម្បកក្រៅនោះទេ ជាពិសេសអ្នកដែលមានជំនក់ចិត្ត ទៅលើតែជំនាញ ឬទេពកោសល្យ របស់​​អ្នក​សុំទាន។

កំពូលកីឡាករបាល់ទាត់អន្តរជាតិ គ្រីស្ទៀណូ រ៉ូណាល់ដូ បានស្លៀកពាក់ ជាអ្នកសុំទាន ហើយបានទៅបោះ​ទីតាំង​របស់ខ្លួន នៅលើផ្លូវមួយ កណ្ដាលរាជធានី ម៉ាដ្រីឌ នៃប្រទេសអេស្ប៉ាញ ដើម្បីបង្ហាញ ពីទេពកោសល្យ​របស់ខ្លួន ក្នុងការទាត់ និងត្រេះបាល់ ទៅកាន់អ្នកដំណើរនានា នៅតាមដងផ្លូវ។ បើមានមនុស្សមួយចំនួន បាន​លេងបាល់ជាមួយតារានោះ តែមួយចំនួនធំផ្សេងទៀត បានដើរជៀសពី អ្នកសុំទានរូបនេះ។ យុវតីម្នាក់ ថែម​ទាំងបានបដិសេធ យ៉ាងដាច់អហង្កា មិនឲ្យលេខទូរស័ព្ទ [...]

ទូរទស្សន៍​អ៊ឺរ៉ុប​បញ្ចាំង​ពី​រទេះ​ឬស្សី រត់​នៅ​លើ​ផ្លូវដែកកម្ពុជា (vdo)

ទូរទស្សន៍​អ៊ឺរ៉ុប​បញ្ចាំង​ពី​រទេះ​ឬស្សី រត់​នៅ​លើ​ផ្លូវដែកកម្ពុជា (vdo)

នៅផ្នែកខាងជើង នៃប្រទេសកម្ពុជា រថភ្លើង«ខុស»ខ្នាតមួយ បានអនុញ្ញាតឲ្យអ្នកជនបទ នៅទីនោះ អាចរស់​នៅ​ចិញ្ចឹមជីវិត របស់ពួកគេ។ រថភ្លើង ដែលត្រូវបានកសាងឡើង ដោយអ្នកនៅជនបទនោះ មានលក្ខណៈ ជាគ្រែ​ឫស្សី យកមកដាក់ នៅលើផ្លូវដែកជាតិ ដោយវាមានដំណើរការបាន ជាមួយនឹងម៉ាស៊ីនអូស ដ៏«កញ្ចាក់»មួយ។

ដោយសារ តែប្រព័ន្ធរថភ្លើងរបស់ប្រទេស មិនមានដំណើរការ ដូច្នេះមានប្រព័ន្ធរទេះឫស្សី រត់នៅលើ​ផ្លូវដែក​នេះទេ ដែលបានជួយ ឲ្យការរកទទួលទាននានា បានប្រព្រឹត្តិទៅ ដោយល្អប្រសើរ ក៏ដូចជាពិធីបុណ្យ ឬមង្គល​ការ របស់អ្នកស្រុកនោះដែរ។ ជាពិសេសនៅពេលមានជំងឺតម្កាត់នានានោះ ប្រព័ន្ធរទេះឫស្សី ក៏បានជួយ​ឲ្យ​អ្នក​ជំងឺ អាចទៅរកគ្រូពេទ្យ បានទាន់ពេល ឬគេអាចទៅអញ្ជើញគ្រូពេទ្យ ឲ្យមកព្យាបាលដល់ផ្ទះ យ៉ាងឆាប់រហ័ស​ដែរ។

លុយទ្រនាប់ដៃ ដើម្បីបន្តជីវិត...

តាមពិតទៅ ប្រព័ន្ធរទេះឫស្សី នេះមិនមានការអនុញ្ញាតឲ្យរត់ នៅលើផ្លូវដែករបស់ជាតិទេ [...]

នៅ​ពេល​ដែល ណីម៉ា ស្រវឹង...

វីដេអូឯកជន ដែលត្រូវបានសារព័ត៌មាន «Diário» នៃក្រុង សាវប៉ាវឡូ (Sao Paulo) ប្រទេសប្រេស៊ីល យក​មក​បង្ហោះនោះ ត្រូវបានយកមកបន្ត ចែកចាយ ពាសពេញបណ្ដាញសង្គម។ នៅក្នុងវីដេអូ គេឃើញ តារាបាល់ទាត់ ណីម៉ា រហស្សនាម «ព្រះរស់» កំពុងនៅក្នុងគេហដ្ឋានរបស់ខ្លួន ដែលនៅមិនឆ្ងាយប៉ុន្មាន ពីក្រុង សាវប៉ាវឡូ ហើយបានលើកដៃលា មិត្តភ័ក្ររបស់ខ្លួន និងសកម្មភាពឯកជន មួយចំនួនទៀត។

ទិដ្ឋភាពដំណើរ បែបទ្រេតទ្រោតនេះ ច្បាស់ហើយ គឺកីឡាករបាល់ទាត់ ប្រចាំឲ្យក្លិបអ្នកមានបុណ្យ «បាសឺឡូន» មិនមែនគ្រាន់តែ​បាន​ផឹកទឹកធម្មតា ឬទឹកផ្លែឈើនោះទេ។

វីដេអូនេះ ថែមទាំងបានរត់ មកដល់ប្រទេសអេស្ប៉ាញ បង្កឲ្យមនុស្សជាច្រើន ថ្លែងមាត់ធំមាត់តូច ដាក់កីឡាករ​រូបនេះ ជាពិសេស វាបានមកចំពេល ដែលអ្នកឃ្លាំមើលមួយចំនួន ធ្លាប់បានរិះគន់កីឡាកររួចហើយ ពីបញ្ហា​អនាម័យ នាពេលកន្លងមក ក្នុងជីវភាពប្រចាំថ្ងៃ៕

កីឡាការិនី​ម្នាក់​នេះ ទាត់​បញ្ចូល​ទី​ពី​ចំងាយ​៥០ម៉ែត្រ!

ការប្រកួតផ្ដាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ពិភពលោក ផ្នែកនារីឆ្នាំ២០១៥ កាលពីថ្ងៃ​អាទិត្យ គឺជាការសងសឹកមួយ ដែលក្រុមកីឡាការិនីអាមេរិក បានយកជ័យជំនះ ទៅលើក្រុមបាល់ទាត់ មកពី​ប្រទេសជប៉ុន​ ក្នុងពិន្ទុ៥ ទល់នឹង ២។ ក្នុងរយៈពេលដែល១៦នាទីដំបូង នៃការប្រកួតប៉ុណ្ណោះ ក្រុម​អាមេរិក​បានសម្លាប់ក្រុមជប៉ុន មិនឲ្យងើបមុខរួច ជាមួយនឹងគ្រាប់បាល់ ដល់ទៅ៤គ្រាប់ ក្នុងនោះ៣គ្រាប់ ជារបស់​កីឡាការិនី ខ្សែរបម្រើ នាង ការលី ឡយ។

គ្រាប់បាល់របស់នាង ការលី សុទ្ធតែជាគ្រាប់បាល់ល្អៗ មានកម្លាំង និងប្រកបដោយទេពកោសល្យ ដែល​កីឡាករជាបុរស ល្បីៗក្នុងលោកត្រូវតែសុំខ្មាស។ ជាពិសេស គ្រាប់បាល់ទីបួន របស់ក្រុម​អាមេរិក​ត្រូវបាន​នាងទាត់បញ្ចូល ទីរបស់ក្រុមជប៉ុន តាំងពីពាក់កណ្ដាលទីលាន ពោលគឺមានចំងាយប្រមាណជា ៥០ម៉ែត្រ។ ប៉ុន្តែមិនខុសទេ ព្រោះកីឡាការិនីរូបនេះ ត្រូវបានជ្រើសរើស ឲ្យក្លាយជាកីឡាការិនីបាល់ទាត់ ដ៏ល្អជាងគេ នៅ​ក្នុងការជួបប្រកួត [...]

មក​លេង​បាល់​អោប ឬ​​ទាត់បាល់?

តាមពិតទៅ ជាវិធីសាស្ត្រយកឈ្នះមួយ ដ៏ឆ្លាតវាងវៃ របស់កីឡាករ រីឈី មីល័រ (Richie Myler) ដើម្បីទម្លុះ​ខ្សែ​ការពារ របស់ក្រុមគូប្រកួតរបស់ខ្លួន។ គ្រាន់តែថាវិធីសាស្ត្រនេះ ច្រើនតែត្រូវបានប្រើ ដោយកីឡាករបាល់ទាត់ នៅក្នុងការប្រកួតបាល់ទាត់ទៅវិញ។

នេះជាការប្រកួត រវាងក្រុម «Warrington Wolves» និងក្រុម «Wigan Warriors» ដែលបានធ្វើឡើង នៅ​ក្នុង​វគ្គទី២០ នៃការប្រកួតជុំកីឡាបាល់អោប របស់«Super Leagues»។ ជាមួយនឹងសន្ទុះជើង ទាត់បាល់​ដែលមាន​លក្ខណៈ ដូចជាបណ្ដើរបាល់ទាត់នោះ កីឡាករ រីឈី មីល័រ បានធ្វើឲ្យក្រុមខ្សែការពារ របស់ក្រុម «Wigan Warriors» វង្វេង មិនដឹងថាតើត្រូវដេញតាមចាប់បាល់ ឬចាប់មនុស្ស។

ប៉ុន្តែមិនពិបាកយល់ទេ។ ដោយសារតែមានកីឡាករចំណានៗ ដូចយ៉ាងកីឡាករ រីឈូ មីល័រ នេះហើយ ដែល​ធ្វើឲ្យក្រុម «Warrington Wolves» បានឈ្នះក្នុងពិន្ទុដ៏ខ្លាំងក្លា ១៧ ទល់នឹង ៦៕


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...