
១០ករណីសង្ស័យធំៗ ទៅលើឃាតកម្មប្រធានាធិបតី កេណឺឌី
ឧក្រិដ្ឋកម្ម - តើមានរឿងអ្វីទៅ ដែលបានកើតឡើងនៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ១៩៦៣ នៅទីក្រុងដាឡាស រដ្ឋតិចសាស សហរដ្ឋអាមេរិក ទៅលើអតីតប្រធានាធិបតីអាមេរិក ដែលនៅពេលនោះទើបនឹងជាប់ឆ្នោតនោះ? របាយការណ៍ផ្លូវការ បានចេញផ្សាយឲ្យដឹងថា អតីតប្រធានាធិបតីដែលមានប្រជាប្រិយភាពរូបនេះ ត្រូវបានលួចបាញ់សម្លាប់ដោយ យុវជនមានសតិមិននឹងនរម្នាក់ ឈ្មោះ លីហាវេ អូស្វាដ (Lee Harvey Oswal) ដែលត្រូវបានសម្លាប់នៅ៤៨ម៉ោងក្រោយឃាតកម្ម លើប្រធានាធិបតី ដោយបុរសម្នាក់ទៀតឈ្មោះ ចាក់ រ៉ូឌី (Jack Ruby) នៅក្នុងស្នងការនគរបាលទីក្រុង។
ប៉ុន្តែរបាយការណ៍ខាងលើ ត្រូវបានមនុស្សតិចណាស់ សម្ដែងការជឿជាក់។ ពលរដ្ឋអាមេរិកាំង ៦លើ១០នាក់ គិតថាមានការពិតផ្សេងពីនេះ។ ហើយរហូតមកដល់ថ្ងៃនេះ ដែលត្រូវជា៥០ឆ្នាំកន្លងទៅហើយ ការពិតនៅមិនដែលបានគេបង្ហើបចេញមកឡើយ តែផ្ទុយទៅវិញ [...]