Posts by "សេក មនោរកុមារ"

ភេរវកម្មនៅ​ស្ដុកខុល៖ រក​ឃើញ​គ្រាប់​បែក​ក្នុង​រថយន្ដ​ដឹក​ទំនិញ ដែល​បើក​បុក​សម្លាប់​មនុស្ស

ភេរវកម្មនៅ​ស្ដុកខុល៖ រក​ឃើញ​គ្រាប់​បែក​ក្នុង​រថយន្ដ​ដឹក​ទំនិញ ដែល​បើក​បុក​សម្លាប់​មនុស្ស

ទូរទស្សន៍ «SVT» ក្នុងប្រទេសស៊ុយអែដ បានស្រង់ប្រភពមួយស្និតនឹងការស៊ើបអង្កេត មក​បញ្ជាក់​ថា នគរបាល​ស៊ុយអែដ ទំនង​ជា​បាន​រក​ឃើញ​គ្រាប់​បែក​ឆ្នៃ​មួយ​សម្រាប់ នៅក្នុងរថយន្ដដឹកទំនិញ ដែលត្រូវបាន​ប្រើ​ប្រាស់​ យក​មក​បំបុក​ចូល​ក្នុង​ហ្វូង​មនុស្ស កាលពីរសៀលថ្ងៃសុក្រ ទី៧ ខែមេសា ម្សិលម៉ិញ កណ្ដាល​រាជធានី ស្ដុកខុល (Stockholm) បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោច ៤នាក់ស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស។

អ្នកនាំពាក្យនគរបាលស៊ុយអែដ អ្នកស្រី «Lars Byström» មិនបានបញ្ជាក់ ពីព័ត៌មានខាងលើនេះទេ នៅ​ពេល​ដែល​ទី​ភ្នាក់ងារ​​ព័ត៌មាន អាល្លឺម៉ង់ «DPA» បានសាកសួរសុំប្រតិកម្ម។ អ្នកស្រីគ្រាន់តែនិយាយថា៖ «យើង​មិន​ដែល​ធ្វើ​អត្ថាធិប្បាយ ពីអ្វី​ដែល​យើង​រកឃើញនោះទេ»។

ប្រភព ដែលស្រង់សំដីដោយទូរទស្សន៍ស៊ុយអែត បានអះអាងបន្ថែមថា គ្រាប់បែកនោះ មិន​បាន​ផ្ទុះ​ឡើង​ទេ តែ​ត្រូវ​បាន​រក​ឃើញ នៅក្នុងស្បោងមួយ ក្នុង​រថយន្ដ​បង្ក​ហេតុ [...]

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក៖ រ៉ូស្ស៊ី​ជ្រៀត​ជ្រែ​កចូល​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក៖ រ៉ូស្ស៊ី​ជ្រៀត​ជ្រែ​កចូល​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង

ប្រធានគណៈកម្មការព័ត៌មាន ដ៏មានឥទ្ធិពល នៃព្រឹទ្ធសភាអាមេរិក លោក រីឆារដ៍ ប៊ើរ (Richard Burr) ដែល​ទទួល​បន្ទុកស៊ើបអង្កេត ករណីជ្រៀតជ្រែក ពីសំណាក់ប្រទេសរ៉ុស្ស៊ី ចូលក្នុង​កិច្ចការ​​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពីខែវិច្ឆិកាកន្លង​មកនោះ បានថ្លែង​អះអា​ងនៅសប្ដាហ៍នេះ ថា រដ្ឋាភិបាលក្រុង​ម៉ូស្គូ ក៏កំពុង​ចូល​ពាក់​ព័ន្ធ​យ៉ាង​សកម្ម នៅក្នុង​ដំណើរការ​ឃោសនា​បោះឆ្នោត នៃ​ការ​បោះ​ឆ្នោត​​​ជ្រើសរើស​ប្រធានាធិបតីបារាំង ដែល​នឹង​ប្រព្រឹត្តិធ្វើ នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះដែរ។

សមាជិក​ព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋរូបនេះ បានថ្លែងឡើងថា៖ «វាមានមូលហេតុ​គ្រប់​គ្រាន់ ដែលត្រូវនិយាយ​ឡើងថា ប្រទេសរ៉ូស្ស៊ី កំពុងលូកដៃចូលពាក់ព័ន្ធ នៅក្នុង​ការ​បោះឆ្នោត របស់​ប្រទេស​បារាំង។ (...) យើងបានគិតថា វាជាការ​ទទួល​ខុស​ត្រូវ​របស់​យើង ក្នុងការថ្លែងទៅកាន់ពិភពលោក នូវអ្វីៗ ដែល​បានកើតឡើង ដោយសារយើង​កំពុង​ប្រឈម​មុខ [...]

រូបថត មែរគែល កាត់​ត​ទៅ​ជា ហ៊ីត្លែ បង្ក​ឲ្យ​ផ្ទុះ​រឿង​អាស្រូវ

រូបថត មែរគែល កាត់​ត​ទៅ​ជា ហ៊ីត្លែ បង្ក​ឲ្យ​ផ្ទុះ​រឿង​អាស្រូវ

រូបថតរបស់អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) កាត់តបន្ថែម ជាមួយសម្លៀកបំពាក់ ណាហ្សី រួមនឹងពុកមាត់តូចមួយ ហើយដែលត្រូវបានសារព័ត៌មាន «Günes» ស្និតនឹងរដ្ឋាភិបាលតួកគី យកមកចុះផ្សាយ នៅនឹងទំព័រមុខ កាលពីថ្ងៃសុក្រកន្លងមកនេះ បានចាក់ប្រេងសាំង បន្ថែមទៅលើភាពតានតាំង ដែលបានកើតឡើង តាំងពីច្រើនថ្ងៃមកហើយ រវាងរដ្ឋាភិបាលក្រុង អង់ការ៉ា (Ankara) ជាមួយនឹងរដ្ឋាភិបាលក្រុង ប៊ែរឡាំង (Berlin)។ ទន្ទឹមនឹងនេះ សង្គ្រាមពាក្យសំដី ដ៏សែនមុតស្រួច ក៏បានផ្ទុះឡើងដែរ។

នៅជាមួយនឹងរូបថតកាត់តនេះ សារព័ត៌មាន «Günes» នៅបានបន្ថែមចំណងជើងធំៗ ដូច្នេះថា៖ «ហ៊ីត្លែ ម្នាក់ ដែលមានរូបរាងជាស្ត្រី»។ នេះជារូបថតពេញទាំងស្រុង៖

ការផ្សាយរបស់សារព័ត៌មានខាងលើ បានធ្វើឡើង នៅបន្ទាប់ពីប្រធានាធិបតី ​របស់ប្រទេសតួកគី លោក [...]

ភេរវកម្ម​នៅ​ឡុងដ៍៖ នគរបាល​បង្ហាញ​ពី​អត្តសញ្ញាណ​​ភេរវករ

ភេរវកម្ម​នៅ​ឡុងដ៍៖ នគរបាល​បង្ហាញ​ពី​អត្តសញ្ញាណ​​ភេរវករ

នគរបាលអង់គ្លេស នៅរសៀលថ្ងៃព្រហស្បត្តិ៍ បានសម្រេចចិត្តបំបែកភាពមន្ទិល ចំពោះអត្តសញ្ញាណ របស់​ភេរវករ ដែល​បាន​វាយ​ប្រហារ សម្លាប់មនុស្សបីនាក់ និងធ្វើឲ្យរបួសមនុស្សច្រើននាក់ នៅលើស្ពាន «Westminster» និងនៅមុខ​អាគារ​រដ្ឋសភា​ជាតិ កាលពីល្ងាចថ្ងៃពុធ​កន្លងមក។ ជនបង្ករូប​នេះ មាន​ឈ្មោះ «Khalid Masood» អាយុ​៥២ឆ្នាំ កើត​នៅ​ក្នុង​តំបន់ «Kent» ស្ថិតនៅភាគអាគ្នេយ៍ នៃចក្រភពអង់គ្លេស។

សេចក្ដីប្រកាសព័ត៌មាន របស់នគរបាលអង់គ្លេស បានឲ្យដឹង នៅថ្ងៃព្រហស្បត្តិ៍ថា «Khalid Masood» រស់​នៅចុង​ក្រោយ​បង្អស់ នៅ​ក្នុង​តំបន់ «West Midlands» ស្ថិតនៅភាគ​កណ្ដាល នៃចក្រភព។ បុរសវ័យ​កណ្ដាល​រូប​នេះ មិន​ស្ថិត​ក្រោម​ការស៊ើប​អង្កេតណា​មួយ ពីសំណាក់​នគរបាល​នោះទេ។ ចារកម្មអង់គ្លេស​ក៏ពុំមាន​ដំណឹង​ណា​មួយ ពីជនម្នាក់​​នេះ ពាក់ព័ន្ធនឹងគម្រោង ឬការ​ដឹកនាំ ធ្វើភេរវកម្មនោះ​ដែរ។

ផ្ទុយទៅវិញ ជននេះធ្លាប់រងការចោទប្រកាន់ ជាច្រើនដង [...]

ផ្ទុះ​អាវុធ​ និង​រថយន្ដបំបុក​ចូល​ហ្វូង​មនុស្ស នៅ​ក្បែរ​រដ្ឋសភា​អង់គ្លេស

ផ្ទុះ​អាវុធ​ និង​រថយន្ដបំបុក​ចូល​ហ្វូង​មនុស្ស នៅ​ក្បែរ​រដ្ឋសភា​អង់គ្លេស

ស្នូរផ្ទុះអាវុធ បានលាន់ឭឡើង នៅមុននេះបន្តិច នៅខាងមុខអាគាររដ្ឋសភា នៃចក្រក្រភពអង់គ្លេស កណ្ដាលរាជធានីឡុង។ ប្រភពផ្លូវការ ពីនគរបាលអង់គ្លេស បានឲ្យដឹងថា នគរបាលម្នាក់ ត្រូវបានចាក់ឲ្យមានរបួស ហើយជនបង្កម្នាក់ ត្រូវបានបង្ក្រាប ដោយកងកម្លាំងនគរបាល នៅនឹងកន្លែង។

នៅក្នុងពេលមានស្នូរផ្ទុះអាវុធនេះ តំណាងរាស្ត្រជាច្រើននាក់ កំពុងមានវត្តមាន នៅក្នុងរដ្ឋសភា។ ពួកគេត្រូវបានជម្លៀសខ្លួនភ្លាមៗ ទៅកាន់បន្ទប់សុវត្ថិភាពមួយ ដែលស្ថិតនៅក្នុងអាគារនោះ។

[...]

ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...