Posts by "សេក មនោរកុមារ"

អូសាម៉ា​ ប៊ីនឡាដេន ធ្លាប់មានគំរោងសំលាប់ បារ៉ាក់ អូបាម៉ា

អូសាម៉ា​ ប៊ីនឡាដេន ធ្លាប់មានគំរោងសំលាប់ បារ៉ាក់ អូបាម៉ា

អូសាម៉ា​ ប៊ីនឡាដេន ធ្លាប់មានគំរោងធ្វើ ភេវរកម្ម ជាថ្មីម្ដងទៀង ខ្លាំងជាងភេវរកម្មកាលពីថ្ងៃទី ១១ កញ្ញា ២០០១​ ទៅទៀត។ តាមកាសែត វ៉ាស៊ីនតោនប៉ុស្ដ៍ បានអោយដឹងថា មេភេវរជនរូបនេះ មានគំរោងសំដៅដោយផ្ទាល់ ឆ្ពោះទៅលោកប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា តែម្ដង ដែលគំរោងនេះ មើលទំនងជាចង់អោយ សហរដ្ឋអាមេរិកទាំងមូល រងនូវកលយុគដ៏ខ្លាំងមួយ។ កាសែតបានបញ្ជាក់ទៀតថា គំរោងនេះត្រូវ បានដាក់អោយអនុវត្ត តាំងតែពីមុនថ្ងៃគាត់ស្លាប់ ទី​០២ ឧសភា ២០១១ មកម្លេះ។

មិនត្រឹមតែ [...]

ស្រ្ដីទីមួយរបស់បារាំង កាឡា ប្រុយនី Carla Bruni-Sarkozy ខឹងអ្នកកាសែត

ស្រ្ដីទីមួយរបស់បារាំង កាឡា ប្រុយនី Carla Bruni-Sarkozy ខឹងអ្នកកាសែត

«ខ្ញុំមិនយល់ព្រម ហើយក៏នឹងមិនយល់ព្រម ទៅថ្ងៃមុខដែរ ដែលគេមិនបានគោរពដល់ សិទ្ធិរស់នៅ ដោយសុខស្រួល របស់កូនស្រី របស់ខ្ញុំ ... » នេះជាអ្វី ដែលគេបានអាន នៅលើ គេហទំព័រ ផ្ទាល់ខ្លួនមួយ របស់ លោកស្រី កាឡា ប្រុយនី សាកូហ្សី ស្រ្ដីទីមួយរបស់ប្រទេសបារាំង (ភរិយារបស់ ប្រធានាធិបតី​ គឺត្រូវបានទទួលងារ បែបនេះ) ដែលមានចំណងជើងថា «ពាក្យមួយសំរាប់ អ្នកសារពត៌មាន» ។ ប្រតិកម្មនេះបានកើតមាន នៅមុនពេល ដែលទស្សនាវដ្ដីបារាំង ឈ្មោះ  បារីសមាត់ឆ៏ Paris Match​ នឹងចេញផ្សាយ  ក្នុងលេខបន្ទាប់មួយរបស់ខ្លួន ហើយដែលនៅទំព័មុខ មានរូបរបស់ លោកស្រី កាឡា ប្រុយនី [...]

នាយកបាល់ទាត់ អង់គ្លេស ដៀល UEFA និង Fifa ថាជា ក្រុមចោរ !

នាយកបាល់ទាត់ អង់គ្លេស ដៀល UEFA និង Fifa ថាជា ក្រុមចោរ !

«អង់គ្លេស ជាអ្នកអោយកំណើត បាល់ទាត់ ដល់ ពិភពលោក។​ ហើយយើង គ្រប់គ្រង វាអស់រយះពេល ជាង ៥០ឆ្នាំ ហើយ ៥០ឆ្នាំបន្ទាប់មកទៀត ស្រាប់តែមាន (អា)ក្មេងម្នាក់ វាមកនិយាយដាក់យើងថា យើងនិយាយកុហក ហើយ វាលួចយក​ កីឡានេះ ទៅបាត់ ។ (អា)ក្មេងម្នាក់ នឹង វាឈ្មោះថា ហ្វីហ្វា Fifa ។  រួចហើយ ៥០ឆ្នាំ ក្រោយមកទៀត ស្រាប់តែមាន ក្រុម (អា) ក្មេងមួយទៀតឈ្មោះ អ៊ុយអ៊ីហ្វា UEFA មកដល់ ហើយពួកវា ក៏បានលួចយក កីឡានេះពីយើង បាត់ទៅទៀត » ជាពាក្យសំដី ដែលផ្ទុះចេញពីមាត់ របស់ ដេវ រីឆាដ នាយករងសមាគម បាល់ទាត់អង់គ្លេង និងជានាយក ក្រុមពានរង្វាន់ Premier League ក្នុងខណៈ ពេលដែល បេក្ខជន របស់គាត់ មិនបានជាប់​ ជាអ្នកគ្រប់គ្រង នៅក្នុងជំរើសមួយ ប្រចាំឆ្នាំ ២០២២ នៃអង្គការពិភពលោក ទាំងនេះ [...]

ដឺប៉ាឌីយើ ដើរតូ ដូមីនិកស្ត្រូកាន់ ដោយសារមិនចូលចិត្ត គាត់

ដឺប៉ាឌីយើ ដើរតូ ដូមីនិកស្ត្រូកាន់ ដោយសារមិនចូលចិត្ត គាត់

«ខ្ញុំនឹងដើរតួ ជា ដូមីនិក ស្ត្រូកាន់ ហើយនេះ គឺដោយសារតែ ខ្ញុំមិនចូលចិត្តគាត់» ហ្សេរ៉ា ដឺប៉ាឌីយើ ដែលជាតួសំដែង ខ្សែរភាពយន្ត ជនជាតិបារាំង បាននិយាយ នៅក្នុងកិច្ចសំភាស របស់ វិទ្យុនិងទូរទស្សន៍មួយ នៅប្រទេសស្វីស (RTS) ។ គាត់បានបញ្ជាក់ថា គាត់មិនដែល ញញើតញញើម នឹងនិយាយ អាក្រក់ៗ ពី ដូមីនិក ស្ត្រូកាន់ អតីត នាយក មួលនិធី រូបីយវត្ថុអន្តរជាតិ នោះទេ។ បើតាម ហ្សេរ៉ា ដឺប៉ាឌីយើ លោក ដូមីនិក ស្ត្រូកាន់ គ្រាន់តែជាមនុស្សម្នាក់ មិនដែលច្បាស់លាស់ និងមិនមានអ្វីអស្ចារ្យ នោះទេ ។

ហ្សេរ៉ា ដឺប៉ាឌីយើ​ ត្រូវបានជ្រើសរើស អោយដើរតួសំដែង នៅក្នុងខ្សែរភាពយន្តមួយ របស់សមិទ្ធិករ ឈ្មោះ អាប៊ែល ហ្វែរ៉ារ៉ា ដែលនឹងដក់ស្រង់ យកគំរូតាម [...]

គឹម ដកខម MegaUpload ៖ ខ្ញុំមិនមែនជាស្ដេច នៃ​ការ​លួច​ចំលង​ទេ

គឹម ដកខម MegaUpload ៖ ខ្ញុំមិនមែនជាស្ដេច នៃ​ការ​លួច​ចំលង​ទេ

បន្ទាប់ពីការឃាត់ខ្លួន អស់រយះពេល ជាង ៦សប្ដាហ៍មកហើយ ដោយអាជ្ញាធរ នូវែលហ្សេឡង់ មក លោក គឹម ដកខម Kim DotCom ថៅកែមានដើមកំណើត ជាជនជាតិ អាឡឺម៉ង់ របស់វេបសីត MegaUpload.com បានអនុញ្ញតិអោយ ទូរទស្សន៍ មួយក្នុងប្រទេសនេះ បានជួបសំភាសជាលើកដំបូង។ លោកត្រូវបានធានា អោយនៅក្រៅឃុំ ជាបណ្ដោះអសន្ន កាលពី១០ថ្ងៃមុន ហើយបាននិយាយ ប្ដេជ្ញា នឹងប្រយុទ្ធលុះ ដល់ទីបញ្ចប់នៅក្នុងសមរភូមិ យុត្តិធម៌ មួយនេះ។

វេបសីត MegaUpload.com របស់លោក​ ដែលជាវេបសីត ធំជាងគេបង្អស់ ក្នុងការ​ ទាញយក (téléchargement) ត្រូវបាន អាមេរិក ជាពិសេស ភ្នាក់ងារ FBI បិទ ពីពាក់កណ្ដាល ខែមករា កន្លងមក ដោយចោទយ៉ាងធ្ងន់ធ្ងរ អំពីការលួចចំលង ខុសច្បាប់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...