Posts by "សេក មនោរកុមារ"

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី១)

គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី១)

  • ឱ អ្នកនាងអើយ! ពេលអ្នកនាងសើចម្ដងៗ ខ្ញុំចង់តែអញ្ជើញអ្នកនាងទៅកន្លែងរបស់ខ្ញុំទេ ...
  • មិនដឹងជាស្អីទេលោក ... ចេញតែបញ្ជោរនាងខ្ញុំហើយ ...
  • មិនបានបញ្ជោអីទេ គឺពិតមែនណា អ្នកនាង ... ព្រោះខ្ញុំជាពេទ្យឆ្មេញ នោះអី ...
  • ... ???!!!
និយាយត្រូវមានក្បាល មានកន្ទុយ

និយាយត្រូវមានក្បាល មានកន្ទុយ

ដោយខឹងនឹងអ្នកបំរើរបស់ខ្លួន ដែលនិយាយកំបុតកំបុយគ្មានក្បាលគ្មានកន្ទុយ សេដ្ឋីក៏ដាក់បញ្ជាថា ៖

  • ពីថ្ងៃនេះតទៅ បើឯងនៅតែនិយាយគ្មានក្បាល គ្មានកន្ទុយទៀត អញនឹងវាយអាឯង!

អ្នកបំរើលឺហើយ ក៏ដើរឱនក្បាលចេញទៅ។ លុះមកដល់ថ្ងៃមួយ សេដ្ឋីអង្គុយលើសាឡុង ជក់ខ្សៀរ បង្ហុយផ្សែងថ្គោល ឡើងលើ។​ អ្នកបំរើដើរមកជិត ឱនក្បាលហើយនិយាយ៖

  • សូមមេត្តាទានប្រោស... សត្វមេអំបៅ បង្កើតដង្កូវនាង ហើយអ្នកស្រុកយកដង្កូវនាងទាំងនេះ មកចិញ្ចឹមដើម្បី ធ្វើសូត្រ មុននឹងវាក្លាយជាមេអំបៅវិញ។ ទំរាំដង្កូវនាងបានដល់ធំ នឹងអាលវាបញ្ចេញសសៃសូត្រ ត្រូវរងចាំយ៉ាង ហោចណាស់ ក៏បួនទៅប្រាំមួយខែ។ បន្ទាប់ពីនោះ អ្នកស្រុក ក៏យកសសៃសូត្រនោះ ទៅស្ងោរជ្រលក់ពណ៌​ និងរវៃវាធ្វើជាសសៃអំបោះ គ្រាន់នឹងអាលគេយកទៅត្បាញជាក្រណាត់។ [...]
វាត្រូវជាងឯង ពីរដង!

វាត្រូវជាងឯង ពីរដង!

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ គូភាគីទាំងសងខាងកំពុងតែ ជជែកគ្នារកតែឈ្នះរៀងៗខ្លួន។ រំពេចនោះនគរបាល ចរាចរណ៍បានមកដល់ដើម្បីមកកាត់សេចក្ដី។ ភាគីកចង់អោយខ្លួនឯងឈ្នះ ក៏ងាកទៅសូកនគរបាលនោះ នូវទឹកប្រាក់ ១០០រៀល ហើយ ភាគីខ​ ក៏បានធ្វើដូចគ្នានូវទឹកប្រាក់ចំនួន ២០០រៀល។ នគរបាលក៏កាត់សេចក្ដីអោយ ភាគីខឈ្នះ។ ភាគីក ក៏តវ៉ាឡើង៖

  • លោកនគរបាល ... ក្រែងមុននឹង ថាអោយខ្ញុំត្រូវឬ? ម៉េចក៏ ...
  • នគរបាលឆ្លើយតប៖ អើ អញដឹងថាឯងត្រូវហើយ តែវាខាងនោះ វាត្រូវជាងឯង ពីរដង !!!
«មាន​តែ​វិធី​នេះ​ទើប​កាត់​បាន​ល្អ» សំណើច​ខ្លី

«មាន​តែ​វិធី​នេះ​ទើប​កាត់​បាន​ល្អ» សំណើច​ខ្លី

ស្ដេចបានបញ្ជារឲ្យយគេ ប៉ាវគងរកជាងកាត់សក់ មកកាត់ព្រះកេសារបស់ព្រះអង្គ ដើម្បីឲ្យសមតាមរាជបំណង។ ជាងកាត់សក់ជាច្រើន បានចូលខ្លួនមកកាត់ព្រះកេសា តែត្រូវស្ដេចយកទៅប្រហាជីវិតទាំងអស់ ដោយទ្រង់ឈ្វេងកាត់​សេចក្ដីថា ជាងកាត់សក់ទាំងនោះ កាត់ព្រះកេសាទ្រង់ មិនសក្ដិសមទាល់តែសោះ។

ថ្ងៃនេះត្រូវវេនជាងកាត់សក់ម្នាក់ ដែលមានវ័យក្មេង ចូលមកកាត់។ ក្នុងពេលកាត់នោះ ស្ដេចចេះតែងាកទៅឆ្វេងទៅស្ដាំ​ ដើម្បីនិយាយជាមួយពួកមេនំមេនាង ស្រីស្នំក្រមការទាំងឡាយ ដែលនៅបំរើក្បែរនោះ ធ្វើអោយជាងកាត់សក់ ពិបាកនឹងធ្វើការរបស់ខ្លួនមែនទែន។ ទ្រាំមិនបាន ជាងកាត់សក់វ័យក្មេង ក៏យកកន្ត្រៃគោះព្រះកេសមួយ ឃឹះ ! ស្ដេចទ្រង់ក្រេវក្រោធឡើង ហើយសួរទៅជាងកាត់សក់៖

- ម៉េចក៏អាឯង មកវ៉ៃក្បាលអញ យ៉ាងដូច្នេះ ?

ជាងកាត់សក់ឱនលំទោន ហើយឆ្លើយ៖

- ក្រាបថ្វាយបង្គុំព្រះអង្គ ទូលបង្គុំមានតែវិធីនេះទេ ទើបកាត់ព្រះកេសារបស់ព្រះអង្គ បានល្អ !

មេរោគ cheval de Troie បំផ្លាញ កំព្យូទ័រ ម៉ាក Mac ជាង ៦០០.០០០ គ្រឿង

មេរោគ cheval de Troie បំផ្លាញ កំព្យូទ័រ ម៉ាក Mac ជាង ៦០០.០០០ គ្រឿង

មេរោគ កំព្យូទ័រមួយឈ្មោះ ឈើវាល ដឺ ទ្រ័រ បានចូលទៅទន្ទ្រានម៉ាស៊ីន របស់ក្រុមហ៊ុនអៀបផល ប្រមាណជាង ៦០០០០០ គ្រឿង។ មេរោគនេះធ្លាប់បានធ្វើអោយរំជួយរួចហើយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ កាលពីឆ្នាំទៅម៉ិញ តែចំនួនកំព្យូទ័រដែល បានរងគ្រោះលើកនេះ មានចំនួនច្រើនលើសពីការស្មាន។

គេបានទំលាក់កំហុសទៅក្រុមហ៊ុនអៀបផល Apple ពីបញ្ហានេះ ដោយអៀបផលប្រើពេលរហូតដល់ទៅ ៦អាទិត្យដើម្បី ដោះស្រាយបាន។ ម៉ាស៊ីនកំព្យូទ័រម៉ាកទាំងអស់ ត្រូវគេអញ្ជើញអោយដាក់អោយត្រូវកំរិត update ដើម្បីបញ្ជៀស ពីមេរោគនេះ។ ប៉ុន្ដែចំពោះម៉ាស៊ីនដែលរងគ្រោះរូចហើយ ការដាក់អោយត្រូវកំរិត update គ្រាន់តែការពារមិនអោយ រងគ្រោះជាថ្មីទៀតជាមួយនឹងមេរោគនេះតែប៉ុណ្ណោះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...