Posts by "ដារី"

«ព្រមាន ម៉ៅ ហាជី មួយ ដូច​ព្រមាន​ដល់​ពិភព​សិល្បៈ​ទាំង​មូល»

«ព្រមាន ម៉ៅ ហាជី មួយ ដូច​ព្រមាន​ដល់​ពិភព​សិល្បៈ​ទាំង​មូល»

រឿងរ៉ាវចម្រូងចម្រាស បានផ្ទុះឡើង នៅក្រោយពេល​តារា​ចម្រៀងមួយរូប ​របស់​ផលិតកម្ម​ថោន​ លោក សុគន្ធ ថេ​រ៉ា​យុ បាន​សរសេរ​បង្ហោះ​នៅ​លើបណ្ដាញសង្គម «​Instagram» ​ថាពេលនេះ លោក ម៉ៅ ហា​ជី បាន​ក្លាយ​ជា​តារា​ចម្រៀង​«ពេញ​សិទ្ធិ»​ របស់​ផលិត​កម្ម​ថោន ​ហើយលោក ម៉ៅ ហាជី បានចុះកិច្ចសន្យា ​ជាមួយ​ផលិតកម្ម​ថោន សម្រាប់​​រយៈពេល​៥​ឆ្នាំ។ លោក ថេរ៉ាយុ ថែមទាំងបានសរសេរទៀតថា៖ «សូម​ស្វាគមន៍​សមាជិក​ថ្មី»​។

ការបង្ហើបករណីនេះជាសាធារណៈ បានបង្កការក្ដៅស្លឹកត្រជៀក ដល់ផលិតកម្មហង្សមាសមិនតិចឡើយ។ ផលិតកម្ម ដែលមានវ័យចំណាស់ជាងគេនេះ បានប្រតិកម្មភ្លាមៗ ដោយបានហៅអតីតបេក្ខជនរបស់ខ្លួន ឲ្យ​ចូល​មកបំភ្លឺ ឬបើមិនដូច្នេះទេ នឹងព្រមានចាត់វិធានការប្ដឹងលោក ម៉ៅ ហាជី ឡើងទៅតុលាការ។ ​​​​

លោក​​ មាស រិទ្ធី អគ្គនាយករងស្ថានីយ៍ទូរទស្សន៍ហង្សមាស និងជាអ្នកអត្ថាធិប្បាយព័ត៌មាន នៅ​​ក្នុង​ស្ថាប័ន​នេះ​ បានថ្លែង នៅក្នុងការធ្វើការបកស្រាយមួយ [...]

ខៀវ កាញារីទ្ធ និយាយ​រឿង​កំប្លែង ពី​ប្រធានាធិបតី​អាមេរិក

ខៀវ កាញារីទ្ធ និយាយ​រឿង​កំប្លែង ពី​ប្រធានាធិបតី​អាមេរិក

នៅលើគណនីហ្វេសប៊ុក របស់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ គេកម្រឃើញលោក​រដ្ឋមន្ត្រី និយាយពីរឿងនយោបាយណាស់ ឬបើឃើញម្ដងៗ គេគ្រាន់តែឃើញលោក និយាយពីកម្មវិធីនេះ កម្មវិធី​នោះ របស់គម្រោងអភិវឌ្ឍន៍ របស់រដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។ ប៉ុន្តៃជារឿយៗ គេឃើញលោក ខៀវ កាញារីទ្ធ បង្ហោះ​សារពីរឿងផ្ទាល់ខ្លួន គ្រួសារ ឬពីមិត្តភ័ក្រ... និងបើនិយាយឲ្យខ្លី លោកចូលចិត្តនិយាយ ប្រាប់​ប្រិយមិត្ត​របស់​លោក ពីជីវិតប្រចាំថ្ងៃរបស់លោក និងពីរឿងដែលគួរឲ្យអស់សំណើច ជាដើម។

នៅថ្ងៃចន្ទនេះ លោកបានបង្កឲ្យមានការផ្ទុះសំណើចសារជាថ្មីទៀត ជាមួយនឹងរឿងកំប្លែងដ៏ខ្លីមួយ​របស់​លោក។ លោកបានដាក់ចំណងជើងថា «រឿងកំប្លែងនៅអាមេរិក» ហើយយើងសូមដកស្រង់ ការសរសេរ​រឿង ដែលធ្វើឲ្យផ្ទុះសំណើចរបស់លោក មកចុះផ្សាយដូចខាងក្រោម៖

លោក អូបាម៉ា (ប្រធានាធិបតីអាមេរិក) និងប្រពន្ធ (ឈ្មោះ ម៉ៃឃើល អូបាម៉ា) ចូលភោេជនីយដ្ឋានមួយ។ ពេល​ប្រពន្ធគាត់ ឃើញថៅកែហាង [...]

បវរកញ្ញា​ថៃ​លុត​ជង្គង់​សំពះ​ចុង​ជើង​​ម្ដាយ បង្ក​ការ​រំជួល​ចិត្ត​

បវរកញ្ញា​ថៃ​លុត​ជង្គង់​សំពះ​ចុង​ជើង​​ម្ដាយ បង្ក​ការ​រំជួល​ចិត្ត​

មានអាយុត្រឹមតែ១៧ឆ្នាំ កញ្ញា កានីថា ផាសឿង បានជាប់ជារាជនីសម្ផស្ស របស់ប្រទេសថៃ ឆ្នាំ២០១៥នេះ​ទៅហើយ។ ប៉ុន្តែកាយវិការរបស់នាង នៅចំពោះអ្នកមានគុណ បានធ្វើឲ្យអ្នកផងនិយាយពីនាង កាន់តែខ្លាំង​ថែមទៀត និងនៅពាសពេញពិភពលោក។ កាយវិការដែលប្រទេសមួយចំនួន នៅទ្វីបអាស៊ី ជាពិសេស​កម្ពុជា ចាត់ទុកថាមិនអាចខ្វះបាន សម្រាប់មនុស្សដែលខ្លួនគោរពខ្លាំង ដូចជា ម្ដាយឪពុកបង្កើត ព្រះសង្ឃ ឬព្រះ​មហាក្សត្រ​ជាដើម។

បន្ទាប់ពីបានឈ្នះម្កុដពេជ្រ គ្រប់គ្រងតំណែង ជាស្ត្រីកំពូលសម្រស់ នៃឆ្នាំ២០១៥នេះមក ម្ចាស់ជ័យលាភី​វ័យក្មេង បានវិលត្រឡប់ មកកាន់ស្រុកកំណើតរបស់នាងវិញ។ មានមូលហេតុអ្វី? គឺដើម្បីសម្ដែងគារវកិច្ច ដល់ស្ត្រីម្នាក់ ដែលបានបង្កើត ចិញ្ចឹម និងថែរក្សា ឲ្យកម្លាំងចិត្តនាង រហូតដល់វ័យប៉ុណ្ណេះ។ រូបថតរបស់​បវរកញ្ញា ដែលឃើញលុតជង្គង់ សំពះ និងអោនក្បាល ទៅដល់ចុងជើងម្ដាយ ត្រូវបានសារព័ត៌មាន​ប្រចាំ​ថ្ងៃ​អង់គ្លេស «Daily Mail» យកមកចុះផ្សាយ [...]

គ្រឿង​យន្ដ​ទំងន់​៥៨០តោន​នេះ បង្កើត​ឡើង​សម្រាប់​សង់​ស្ពាន

នៅប្រទេសចិន គ្រឿងចក្រដ៏ធំមហិមា ហើយមានទំងន់ដល់ទៅ ៥៨០តោនមួយនេះ បានបញ្ចេញនូវ​សមត្ថភាព ដ៏ពិសេសរបស់វា ក្នុងការសាងសង់ស្ពាន ជាច្រើនរួចមកហើយ។ វីដេអូខាងលើនេះ ជារូបភាពបង្ហាញ ពីការ​សាង​សង់ស្ពាន ដើម្បីភ្ជាប់ទីក្រុង ចុងគីង (Chongqing) ទៅនឹងទីក្រុង វ៉ានចូវ (Wanzhou) ស្ថិតក្នុងខេត្ត ស៊ីឈ័ន (Sichuan ភាគខាងត្បូងប្រទេសចិន)។

យានយន្ដនេះ មានកំពស់១០ម៉ែត្រ និងមានបណ្ដោយប្រមាណជា ៩២ម៉ែត្រ។ វាអាចតម្លើងស្ពាន មួយ​កំណាត់​ម្ដងៗ ហើយអាចពន្លូតខ្លួនវា ពីសរសរមួយ ទៅកាន់សរសេរស្ពានមួយទៀត យ៉ាងមានប្រសិទ្ធិភាព៕

ជា​សត្វ​ត្រី​រង​ឥទ្ធិពល​នុយក្លេអ៊ែរ ឬ​ជា​សត្វ​ចម្លែក​មក​ពី​ភព​ដទៃ?

ជា​សត្វ​ត្រី​រង​ឥទ្ធិពល​នុយក្លេអ៊ែរ ឬ​ជា​សត្វ​ចម្លែក​មក​ពី​ភព​ដទៃ?

បុរសអ្នកនេសាទលោក ហ៊ីរ៉ាសាកា ហីរ៉ូស៊ី (Hirasaka Hiroshi) បានបង្កការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅលើ​បណ្ដាញសង្គម។ ខណៈទូកនេសាទរបស់លោក ស្ថិតនៅចន្លោះកោះជប៉ុន «Hokkaido» និងឆ្នេរ​សមុទ្រនៃ​ប្រទេសរ៉ូស្ស៊ីនោះ លោក ហ៊ីរ៉ាសាកា ហីរ៉ូស៊ី បានចាប់បាន នៅក្នុងសំណាញ់របស់ខ្លួន នូវត្រីសមុទ្រ​ដ៏​ចម្លែក​មួយ។ សត្វត្រីនោះ ដែលមានលក្ខណៈមិនធម្មតា ប្រៀបបាននឹងសត្វមកពីភពដទៃនេះ តាមពិតទៅ ជាសត្វ​ត្រី-ចចកសមុទ្រមួយប្រភេទ។

ការនេសាទបានត្រីនេះ បានធ្វើឡើង តាំងពីចុងខែសីហាកន្លងទៅ ប៉ុន្តែរូបថតរបស់លោក ហ៊ីរ៉ាសាកា ហីរ៉ូស៊ី ទើបនឹងត្រូវបានគេ យកមកចុះផ្សាយ នៅលើបណ្ដាញសង្គម នៅរយៈពេលចុងក្រោយនេះប៉ុណ្ណោះ។ រូប​ភាព​ដែលធ្វើមនុស្សគ្រប់គ្នា បានភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះបើតាមការអះអាង នៅក្នុងរបាយការណ៍មួយ របស់​សារព័ត៌មានអង់គ្លេស «Daily Telegraph»។ អ្នកខ្លះបានជឿជាក់ថា វាជាលទ្ធផលដ៏អាក្រក់ ដែលកើតចេញ ពីការផ្ទុះរោងចក្រ នុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...