Posts by "ក. សុខឃៀង"

ហ៊ុន សែន ថា​​ប្រាក់​បៀវត្សន៍​កម្មករ​ខែ្មរ ខ្ពស់​ជាង​កម្មករនៅបួន​ប្រទេស

ហ៊ុន សែន ថា​​ប្រាក់​បៀវត្សន៍​កម្មករ​ខែ្មរ ខ្ពស់​ជាង​កម្មករនៅបួន​ប្រទេស

«ទារមួយប្រឹប ប្រាក់ឈ្នួលកម្មករកម្ពុជាឡើងដល់ណា បើវាអត់មានលុយ? យើងធ្វើបន្តិចម្តងៗ ចេញពីស្ថានភាព​ដ៏លំបាក។ អ្នកណាធ្វើនាយករដ្ឋមន្ត្រី ឬមេដឹកនាំ មិនចង់ឲ្យប្រជាជន មានជីវភាពខ្ពស់? ប៉ុន្តែលទ្ធភាពរបស់ប្រទេស ទៅរួច ឬទៅមិនរួច?» នេះជាការថ្លែងសន្ទរកថា ឌឺដងរបស់លោក ហ៊ុន សែនទៅកាន់មេដឹកនាំ គណបក្សសង្គ្រោះ​ជាតិ ពីការទាមទារប្រាក់ឈ្នួលកម្មករឲ្យបាន១៦០ដុល្លារ នៅក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ ស្ពានជ្រៃធំ​-​ឡុងប៊ិញ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ជាប់ព្រំដែនកម្ពុជា-វៀតណាម។


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន តាន់យុង ថ្ងៃទី១៤ ខែមករា ឆ្នាំ​២០១៤។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - លោក ហ៊ុនសែនបានប្រៀបធៀបការបើកប្រាក់បៀវត្សន៍ [...]

ស មួរ៉ា៖ មិន​ខ្លាច​ការ​ចាប់​ខ្លួន រហូត​បញ្ហា​មាន​ការ​ដោះ​ស្រាយ

ស មួរ៉ា៖ មិន​ខ្លាច​ការ​ចាប់​ខ្លួន រហូត​បញ្ហា​មាន​ការ​ដោះ​ស្រាយ

«ខ្ញុំជឿថា ការដាក់ញត្តិទៅ អង្គការសហប្រជាជាតិ នឹងបានយកទៅជជែកពិភាក្សា ព្រមទាំងដាក់សំពាធកាន់តែខ្លាំង លើរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន ដើម្បីជំរុញអោយឈប់ជាបន្ទាន់ ការបំភិតបំភ័យប្រើហិង្សា​លើ​ប្រជាពលរដ្ឋ»។ នេះជាការបញ្ជាក់ របស់លោក ស មួរ៉ា ប្រធានសហពន្ធ័សហជីពកម្មករចំណីនិងសេវាកម្ម ទៅកាន់​អ្នកសារព័ត៌មាននៅថៃ្ងទី១៣ ខែមករា ឆ្នាំ២០១៤។


លោក ស មួរ៉ា ប្រធានសហពន្ធ័សហជីព​កម្មករ​ចំណី​ និងសេវាកម្ម នៅមុខការិយាល័យឧត្តម​ស្នងការអង្គការសហប្រជា​ជាតិ ប្រចាំកម្ពុជា ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិការងារ - ក្នុងបទសំភាសន៍ជាមួយអ្នកកាសែតជាច្រើននាក់ លោក ស មួរ៉ា ប្រធានសហពន្ធ័សហជីព​កម្មករ​ចំណី​ និងសេវាកម្ម និងជាតំណាងផ្ទះសាមគ្គី [...]

ក្រមាខែ្មរ​ នៅ​តែ​ជា​និមិត្តរូប​ដ៏​មាន​តម្លៃ

ក្រមាខែ្មរ​ នៅ​តែ​ជា​និមិត្តរូប​ដ៏​មាន​តម្លៃ

«អំបោះក្នុងកីច្នៃជាក្រមា សំខាន់អស្ចារ្យសំរាប់អ្នកប្រើ ផ្តល់នូវក្តីសុខសព្វមុខសារពើ ខ្លាចតែអ្នកប្រើមិនយល់តំលៃ បើអ្នកចេះប្រើចេះស្គាល់តំលៃ ក្រមាមានន័យប្រពៃពិត ចេះប្រើចេះថែនៅក្បែរជាមិត្ត បើមិនចេះគិតពិតបង់អាសារ ក្រមាល្អស្រល់ស្មោះប្រពៃ ក្រមាមានន័យដូចអ្នកក្រ ក្រមាអ្នកសែ្រខ្មែរកសិករ ក្រមាក្រីក្រតស៊ូជីវិត។» នេះជា​ការ​ដក​ស្រង់ចេញពីឃ្លាឃ្លោកកំណាព្យ របស់អ្នកចំរៀងអាយ៉ៃល្បីឈ្មោះ លោកព្រហ្មម៉ាញ។


ល្ខោន «ស្រុកខ្មែរ នេះហើយខ្ញុំ» បង្ហាញពីតួអង្គកូនខ្មែរកើតនៅក្រៅប្រទេស តែនៅតែពាក់ក្រមាយកមកជូតក្បាល។ (រូបថត MONOROOM.info/ D.KEO)

ជីវិត - ភាគតិចណាស់ដែលមនុស្សមួយចំនួនមិនស្គាល់ក្រមា នៅក្នុងស្រុកខ្មែរ ព្រោះថា ក្រមាជាសំភារៈ និងជា​វត្ថុមួយ [...]

ភរិយា វ៉ន ពៅ បារម្ភ​ពី​សុខភាព​​ស្វាមី​ នៅក្នុង​ពន្ធនាគារ

ភរិយា វ៉ន ពៅ បារម្ភ​ពី​សុខភាព​​ស្វាមី​ នៅក្នុង​ពន្ធនាគារ

«មហារីកដុំសាច់នៅក្រលៀន ទើបតែវះបាន៤ខែ និងពងបែកក្នុងពោះវៀនជាបញ្ហាសុខភាពធ្ងន់ធ្ងរ និងទ្រុឌ​ទ្រោម​របស់លោក វ៉ន ពៅ ដែលអាចញុំាបានត្រឹមតែបាយទន់ ត្រីស្ងោរ និងចំហុយតែប៉ុណ្ណោះ» នេះជាសំដីរបស់អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់លោក វន ពៅ ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ


អ្នកស្រី ប្រាក់ សុវណ្ណារី ភរិយារបស់លោក វន ពៅ ផ្ដល់កិច្ចសម្ភាសឲ្យអ្នកការសែតថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/O.Vary)

ជីវិតមេសហជីព - ការលើកឡើង ពីសុខភាពរបស់លោក វន ពៅ ប្រធានសមាគមប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវបានថ្លែងឲ្យដឹងដោយអ្នកស្រី ប្រាក់ សុវណ្ណារី ភរិយាអាយុ៣០ឆ្នាំរបស់លោក នៅក្នុងសន្និសីទ​សារព័ត៌មាន​មួយ នៅទីស្នាក់ការសមាគម [...]

មិន​មែន​១០​នាក់​ទេ តែ​សូម្បី​​៣​នាក់​ជួប​ជុំ​គ្នា ក៏​អាជ្ងាធរ​បំបែក​ដែរ (vdo)

មិន​មែន​១០​នាក់​ទេ តែ​សូម្បី​​៣​នាក់​ជួប​ជុំ​គ្នា ក៏​អាជ្ងាធរ​បំបែក​ដែរ (vdo)

ក្រុមយុវជនខែ្មរមហានគរ និងក្រុមយុវជនចលនានិស្សិតបញ្ញវ័ន្ត ដែលគ្រោងមកជួបគ្នា នៅទីលាន​ប្រជាធិបតេយ្យ កាលពីព្រឹកថ្ងៃទី០៩ ខែមករានេះ បានសម្ដែងប្រតិកម្ម ប្រឆាំងនឹងការបណ្ដេញគ្នីគ្នារបស់ពួកគេនេះ របស់កង​កម្លាំង​របស់អាជ្ញាធរ។ ការបណ្ដេញចេញពីទីនោះ ដោយប្រើពាក្យអសុរោះខ្លាំងក្លា បើទោះជាក្រុមគេទើបតែ​មកជួបគ្នា​ត្រឹម​តែបីនាក់ និងរួមទាំងមន្ត្រីសិទ្ធិមនុស្ស និងអ្នកការសែតផងក៏ដោយ ក៏រងនូវការបណ្ដេញចេញនោះដូចគ្នាដែរ។


ការចោមរោមបណ្ដេញក្រុមយុវជន អ្នកធ្វើការសិទ្ធិមនុស្ស និងក្រុមអ្នកការសែត ពីសំណាក់កងការពារសណ្ដាបធ្នាប់ នៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិនិងការបញ្ចេញមតិ - តាមបទសំភាសន៍មួយ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...