ពលរដ្ឋជាង១០គ្រួសារនៅព្រែកភ្នៅ ចោទមេភូមិចូលដៃជាមួយក្រុមហ៊ុនរឿងដីធ្លី
នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥នេះ អ្នកភូមិគ្រួស ឃុំសំរោង សង្កាត់សំរោង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ ប្រមាណជាង១០គ្រួសារ បានធ្វើការទាមទារ នៅលើដីមួយកន្លែង នៅតាមបណ្តោយផ្លួវជាតិលេខ៥។ ដីនោះជាមាត់ប្រឡាយ មានព្រំប្រទល់ជាប់ជាមួយដីរបស់ក្រុមហ៊ុន ផានអ៊ីមិច បានទិញ។ មូលហេតុដែលមានការតវ៉ានេះឡើង បណ្តាលមកពី ក្រុមហ៊ុនខាងលើបានជីកដីដាក់លើទំនប់ប្រឡាយនោះ មិនឲ្យពលរដ្ឋសង់ទីលំនៅ។ ពួកគាត់បានដាក់ពាក្យស្នើរ ទៅកាន់មេភូមិហើយ ក៏នៅមិនមានការដោះស្រាយទៀត។
អ្នកស្រី អ៊ូ រួន ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋតវ៉ាខាងលើ បានរៀបរាប់ថា អ្នកភូមិទាំងអស់ ជាអ្នករស់នៅតាមបណ្តោយផ្លូវជាតិលេខប្រាំ តែនៅពេលក្រុមហ៊ុនចិនមួយ ធ្វើការពង្រីកផ្លូវនេះ ក៏បានផ្តល់នូវសំណងមួយចំនួន ឲ្យអ្នកភូមិរើចេញ ចាប់ពីថ្ងៃទី៦ ខែកុម្ភៈរហូតដល់ ថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៥ [...]