Posts by "ក. សោភណ្ឌ"

កុងទីន័រ បុក ​កូរ៉ូឡា ​ទារ​​សំណង​មិន​បាន បង្ក​ការ​កក​ស្ទះ

កុងទីន័រ បុក ​កូរ៉ូឡា ​ទារ​​សំណង​មិន​បាន បង្ក​ការ​កក​ស្ទះ

នៅម៉ោងប្រមាណជា៩ និង៣០នាទី យប់ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៥ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ បាន​កើត​ឡើងរវាងរថយន្ត និងរថយន្ត នៅតាមបណ្តោយ ផ្លូវម៉ៅសេទុង ខាងត្បូងស្តុបបឹងសាឡាង ទល់មុខគ្លីនិចសម្ភពចិត្រា ស្ថិត​ក្នុង​ខណ្ឌទួលគោក រាជធានីភ្នំពេញ។ គ្រោះថ្នាក់ បានបណ្តាលឲ្យរថយន្ត ម៉ាកកូរ៉ូឡាពណ៍ខ្មៅមួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ2R-5794 ខូចខាតផ្នែកខាងក្រោយ។ ចំណែកឯឡានកុងតឺន័រ ជាភាគីម្ខាងទៀត ពាក់សា្លកលេខ 3A-4161 ខូចខាតតិចតួច ផ្នែកខាងមុខ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេឃើញរថយន្តកូរ៉ូឡា បើកបរដោយមន្ត្រីប៉ូលិសម្នាក់ បើកនៅខាងមុខ ឯរថយន្តកុងតឺន័រ បើកបរដោយបុរសវ័យកណ្តាលម្នាក់ មិនស្គាល់អត្តសញ្ញាណ តែជាឡានរបស់ក្រុមហ៊ុន កុងទីន័រ បើក​នៅពីក្រោយ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្ដ កុងទីន័រ បើកលឿនជ្រុល ទៅបុករថយន្តកូរ៉ូឡា ដែលនៅ​ពីមុខ បណ្តាលឲ្យបែកស្តុបខាងក្រោយ។ ហេតុការណ៍នេះ សាក្សីឲ្យដឹងទឿតថា [...]

ចាប់​ខ្លួន​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់ ព្រោះ​«ត​មាត់»​ជា​មួយ​អភិបាល​រង​ខណ្ឌ

ចាប់​ខ្លួន​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់ ព្រោះ​«ត​មាត់»​ជា​មួយ​អភិបាល​រង​ខណ្ឌ

«លំអៀងខ្លាំងណាស់ ឲ្យរៀបតែខាងនេះ ខាងនោះមិនឲ្យរៀបផង» ទាំងនេះជាសម្តី របស់មន្រ្តីកងរាជអវុធហត្ថ លើផ្ទៃ​ប្រទេស​ម្នាក់ ឈ្មោះ អ៊ឹម សារ៉េត រស់នៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោករាជធានីភ្នំពេញ ដែលត្រូវបានក្រុមការងារ​សណ្តាប់​ធ្នាប់ ខណ្ឌទួលគោក ចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង៨ និង២០នាទីព្រឹក។ នេះជា​ហេតុការណ៍​ថ្មីមួយទៀត បង្កឲ្យមានការរអៀសចិត្ត ជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមបញ្ជារបស់លោក ប៉ាង លីដា អភិបាល​រង​ខណ្ឌទួលគោក សម្រាប់ក្រសែភ្នែកអាជីវករជាច្រើន នៅក្នុងផ្សារដើមគ។

លោក អ៊ឹម សារ៉េត មន្ត្រីកងរាជអាវុធហត្ថ ដែលជាស្វាមីអាជីវកមួយរូប នៅផ្សារដើមគនោះ បានឲ្យទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ដឹង នៅថ្ងៃទី០៥ ខែមិនានេះថា នៅព្រឹកនោះ គេបានចាប់លោកដាក់ឡាន បញ្ជូនទៅខណ្ឌ និងបន្ទាប់មក បានដោះ​លែង​វិញ កាលពីពេលថ្មីៗនេះ។ លោកថា គាត់ជាអ្នកធ្វើការដែរ តែលំអៀងស្តាប់តែម្ខាង យកផលប្រយោជន៍​ឲ្យ​ម្ខាង [...]

រងគ្រោះ​ពីរ​ដង បាក់​ឆ្អឹង​ត្រគាក លែង​ដឹង​មួយ​កំណាត់​ខ្លួន

រងគ្រោះ​ពីរ​ដង បាក់​ឆ្អឹង​ត្រគាក លែង​ដឹង​មួយ​កំណាត់​ខ្លួន

យុវជនកំសត់ឈ្មោះ រំដូល ដារា ជាកូនច្បងក្នុងគ្រួសារ បានឲ្យដឹងថា មូលហេតុដែលជំងឺរបស់លោក ឈាន​ដល់​ដំណាក់​កាលនេះ ដោសារលោកជួបគ្រោះថ្នាក់ពីរលើក ទីមួយធ្លាក់ពីលើដើមដូង ទីពីរធ្លាក់ពីលើរទេះគោ។ លោករៀបរាប់ថា កាល​ពីលោកអាយុ២០ឆ្នាំ ព្រោះតែគ្រួសារ គ្មានថវិកាគ្រប់គ្រាន់ ខ្លួនបានទៅស៊ីឈ្នួល ឡើងបេះដូងឲ្យអ្នកជិតខាង ជា​រៀង​មក មិនដែលមានបញ្ហាទេ។ តែថ្ងៃមួយ ពេលឡើងដល់ដើមដូង ដែលមានកំពស់ប្រមាណ ជា១០ម៉ែត រំដួល ដារា មាន​អាការៈ​វិលមុខ ក៏របូតដៃចេញពីធាងដូងធ្លាក់មក បណ្តាលឲ្យបាក់ចង្កេះ។ ភ្លាមៗនោះ ក្រុមគ្រួសារបានបញ្ជូន ដារា ទៅ​ព្យា​បាល​នៅមន្ទីពេទ្យស្រុក ឯកភ្នំ។

បន្ទាប់ពីព្យាបាល អស់រយៈពេលប្រមាណជា១ឆ្នាំ សភាពជំងឺរបស់កូនច្បង ពីក្នុងបងប្អូន៤នាក់ (បីនាក់ទៀត សុទ្ធតែស្រី) ទទួលបានលទ្ធផលប្រសើរ ហើយបានបន្តការសិក្សាជំនាញ ខាងជួសជុលទូរស័ព្ទ នៅក្នុងខេត្តបាត់ដំបង។ តែអពមង្គល បានវិលត្រឡប់មករក ដារា វិញ នៅថ្ងៃមួយ ពេលដែល ដារ៉ា ទៅលេងផ្ទះ [...]

ពលរដ្ឋ​ស្រុក​កំពង់​លែង​ថា រដ្ឋាភិបាល​ចេញ​អាជ្ញា​បណ្ណ មិន​មើល​ភាព​​ជាក់​ស្តែង

ពលរដ្ឋ​ស្រុក​កំពង់​លែង​ថា រដ្ឋាភិបាល​ចេញ​អាជ្ញា​បណ្ណ មិន​មើល​ភាព​​ជាក់​ស្តែង

រឿងរ៉ាវអាជ្ញាប័ណ្ណ ដែលចេញដោយរដ្ឋាភិបាល បានបង្កការភ្ញាក់ផ្ងើលជាខ្លាំង ដល់ពលរដ្ឋក្នុងស្រុកកំពង់លែង កាល​ពីឆ្នាំ​២០១១កន្លងទៅ។ បន្ទាប់ពីអ្នកស្រុកទាំងអស់ បានធ្វើការតវ៉ា សុំឲ្យមានការបញ្ឈប់ ជាបន្ទាន់ សកម្មភាពដែល​ចេញពី​អាជ្ញាប័ណ្ណនេះ បានស្ងាត់មួយរយៈពេលធំ។ ស្រាប់មកដល់ចុងឆ្នាំ២០១៤ ឈានចូលឆ្មាំ២០១៥នេះ ក៏កើតមានសារជាថ្មី ក្រោមរូបភាពអភិវឌ្ឍន៍ផ្លូវថ្នល់ ឲ្យដល់អ្នកភូមិ ហើយបានជីកកកាយដី ចេញពីភ្នំទៅសាងសង់ជាផ្លូវ។

អ្នកស្រុកកំពង់លែងបានឲ្យដឹងថា ក្រុមហ៊ុនទាំងពីរនោះ មួយឈ្មោះថា សុវណ្ណគិរី មួយទៀតឈ្មោះ គង់សុវណ្ណ ដែលមាន​អ្នកគ្រប់គ្រងផ្សេងគ្នា ដើម្បីអភិវឌ្ឍន៍ផ្លូវ នៅស្រុកកំពង់លែងទាំងមូល។ អ្នកភូមិឲ្យដឹងទៀតថា សកម្មភាពទាំងអស់ ដែល​មានចេញជារូបរាងសាងសង់ផ្លូវ គ្រាន់តែជាលេស របស់ក្រុមអ្នករុករករ៉ែលោហៈ ទាំងនោះប៉ុណ្ណោះ។ អ្នកភូមិបន្តថា បើកុំ​តែមានមេភូមិពុករលួយ នៅក្នុងភូមិ ដែលជាអ្នកជ្រោមជ្រែង ប្រហែលជាក្រុមហ៊ុនទាំងពីរ [...]

ពលរដ្ឋ​រអ៊ូ​ថា សាលា​រាជធានី​បិទ​ផ្លួវ​សុធារស ដូច​បិទ​ឆ្នាំង​បាយ​ពលរដ្ឋ

ពលរដ្ឋ​រអ៊ូ​ថា សាលា​រាជធានី​បិទ​ផ្លួវ​សុធារស ដូច​បិទ​ឆ្នាំង​បាយ​ពលរដ្ឋ

តាមប្រព័ន្ធផ្សព្វផ្សាយនានា របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា កំណាត់វិថីសុធារស ចាប់ពីផ្លូវមុខស្ថានទូតរុស្ស៊ី ដល់ភ្លើងស្តុបជលផល ទល់នឹងមហាវិថីព្រះនរោត្តម ជាផ្លូវឯកទិស ហើយនឹងចាប់ផ្តើមអនុវត្តន៍ ពីថ្ងៃទី០២ ខែមីនា ​ឆ្នាំ​២០១៥ វេលាម៉ោង ៨:០០នាទី ព្រឹកតទៅ។ សាលារាជធានី បានអំពាវនាវឲ្យសាធារណៈជនជ្រាប និងចូលរួម​សហការ​អនុវត្តន៍ ឲ្យមានប្រសិទ្ធភាពជាក់លាក់ ។ រីឯនគរបាលចរាចរណ៍វិញ បានដាក់របាំង មិនឲ្យធ្វើដំណើរពីស្ដុបចំការមន ឆ្ពោះ​ទៅស្ថានទូតរុស្ស៊ីទេ ដោយថែមទាំង យាមកាម និងត្រួតពិនិត្យចររាចរណ៍នៅទីនោះផង។

ការសម្រេចចិត្តបិទផ្លូវ របស់សាលារាជធានី បានបង្កឲ្យមានការត្អូញត្អែរ ពីប្រជាពលរដ្ឋ ដែលរស់នៅលើ តាមដងផ្លូវ​នេះ។ ពលរដ្ឋភាគច្រើននៅទីនោះ សុទ្ធសឹងជាអ្នកលក់ដូរ ផលិតផលសិប្បកម្មខ្មែរ ដែលមានការនាំចូល ពីបណ្តាអ្នក​ផលិត​ផ្ទាល់ដៃ នៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា។ តែសាលារាជធានី បែរជាបិទផ្លូវនេះ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...