អ្នកភូមិក្បាលស្ពានមួយ ចោទមេភូមិ ឃុបឃិតលក់ផ្ទះបិទផ្លូវ
ពលរដ្ឋចំនួនពីរគ្រួសារ ដែលរស់នៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងជួបបញ្ហាពិបាក ក្នុងការរស់នៅ ដោយសារគ្មានផ្លូវចូល សម្រាប់លំនៅដ្ឋាន របស់ពួកគេ។ ប្រភពពីអ្នកជិតខាង រស់នៅទីនោះ បានឲ្យដឹងថា អស់រយៈពេលពីរទៅបីឆ្នាំមកហើយ ដែលអ្នកភូមិនៅទីនោះ មានបញ្ហាលើដីផ្លូវនេះ។ តែគ្មានអាជ្ញាធរមូលដ្ឋានណា ដោះស្រាយជូនពួកគាត់នោះទេ តែផ្ទុយទៅវិញ បានរកលេសបដិសេធដំណោះស្រាយ មិនចេះចប់មិនចេះហើយ រហូតដល់មេភូមិនៅទីនោះ បានទទួលស្គាល់ វាស់វែងលក់ផ្ទះ ដែលសង់គ្មានច្បាប់ទម្លាប់ទាំងនោះ ឲ្យទៅម្ចាស់ក្លឹបកំសាន្ត និងថែមទាំងបដិសេធ សំណើររបស់គ្រួសារទាំងពីរនេះទៀត។
អ្នកស្រី ពេជ្យ ស្រីអូន ជាម្ចាស់ផ្ទះមួយ ដែលគ្មានផ្លូវចូលនោះ បានឲ្យដឹងថា អ្នករស់នៅក្បែរខាង ពិតជាបានលក់ដីផ្ទះរបស់ខ្លូន ដែលធ្វើលើផ្លូវសាធារណៈចាស់ ទៅឲ្យក្រុមហ៊ុនខ្លឹបហាត់ប្រាណនោះ ហើយនៅសល់តែអ្នកស្រី [...]