ប្លន់ទាំងថ្ងៃនៅមុខផ្ទះជនរងគ្រោះ ខណៈមន្ត្រីនគរបាលខំលាក់
ក្រុមចោរប្រដាប់អាវុធ ត្រូវបានស្រ្តីរងគ្រោះ ប្រាប់ឲ្យដឹងថា បានតាមប្លន់ម៉ូតូរបស់នាង រហូតបានសម្រេច នៅមុខផ្ទះរបស់នាងតែម្តង។ ករណីប្លន់បានសម្រេច ទាំងថ្ងៃនេះ ជនរងគ្រោះ កំពុងដាក់ពាក្យប្តឹង នៅប៉ុស្តិ៍ ប៉ុន្តែមានមន្រ្តីនគរបាល ក្នុងប៉ុស្តិ៍ម្នាក់ មិនត្រឹមតែមិនអនុញ្ញាត ឲ្យអ្នកសារព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូសួរនាំទេ តែថែមទាំងគម្រាម ឲ្យលុបរូបថតចេញ ហាក់ចង់បិទបាំងព័ត៌មាននោះទៀត។
ករណីប្លន់ប្រដាប់អាវុធនេះ បានកើតឡើង កាលពីវេលារសៀល ម៉ោង១៣ និង៣០ នាទី ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ នៅភូមិឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្រ្តីជនរងគ្រោះឈ្មោះ ឃុត មាសដានិច អាយុ ៣៥ ឆ្នាំ ជាជាងអ៊ុតសក់ នៅម្តុំសាលា IU បានរៀបរាប់ឲ្យដឹងថា ក្រុមចោរមានគ្នាពីរនាក់ ជិះម៉ូតូស៊ុយសាគី ពណ៍ខ្មៅ មិនស្គាល់ស្លាកលេខ បានបើកតាមនាង តាំងពីចេញពីហាងអ៊ុតសក់ រហូតមកដល់ភូមិ មុខផ្ទះរបស់នាង [...]