បើកឡានកូរ៉េបុករះ របងចែកផ្លួវជាច្រើនកំណាត់ រួចគេចខ្លូនបាត់!
ករណីបង្កគ្រោះថ្នាក់ ហើយរត់គេចនេះ បានកើតឡើង កាលពីវេលាម៉ោង ១២ និង ៤០ នាទីយប់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី ត្រង់ចំណុចទល់មុខ ព្រលាន យន្តហោះភ្នំពេញ អន្តរជាតិ។ ករណីនេះ ត្រូវបានសាក្សីបញ្ជាក់ថា បង្កឡើងដោយឡានកូរ៉េមួយ ស្លាកលេខ ៣C-៩៤០៤ ដែលបានបុករនាំងចែកផ្លូវ ពេញទំហឹង បាក់អស់ប្រមាណ១៨ផ្ទាំង ក្នុងនោះ ម្ចាស់ឡានបានបើកគេច ចំងាយ១គីឡូម៉ែត្រ ទើបឃាត់ឡានបាន។ ប៉ុន្តែម្ចាស់រថយន្ដ បានរត់គេចចេញ ដោយទុកតែរថយន្ដប៉ុណ្ណោះ នៅកណ្ដាលផ្លូវ។
មិនមែនតែឡានបង្កមួយទេ ដែលរងគ្រោះនៅក្នុងហេតុការណ៍នេះ តែអ្នកជិះម៉ូតូ នៅតាមផ្លូវខាងលើម្នាក់ ដែលមិនបានឃើញរនាំងដែក នៅរាយប៉ាយពាសពេញផ្លូវនោះ ក៏បានបុកបន្ថែម បណ្តាលឲ្យម៉ូតូរងការខូចខាត ចំណែកម្ចាស់រងរបួស ជាទម្ងន់។ យ៉ាងណាក៏ដោយ ក៏ឡានបង្កត្រូវបានឃាត់ជាប់ នៅពេលកំពុងបើកគេចខ្លួន។ ដោយឡែកម៉ូតូរងគ្រោះ ម៉ាកឌ្រីមពណ៍ខ្មៅ ស្លាកលេខ១X-៥៤០៨ [...]