ក្រុមហ៊ុន និងអាជ្ញាធរមណ្ឌលគិរី រួមដៃគ្នាដុតផ្ទះពលរដ្ឋអស់ ១៧២ ខ្នង
កងកំលាំងប្រដាប់អាវុធ និងមន្ត្រីស្រុក កែវសីមា រួមទាំងកម្លាំង របស់ក្រុមហ៊ុន សរុបជាង ៧០នាក់ បាននាំគ្នាចាត់វិធានការភ្លាមៗ ដោយដុត និងគាស់រំលើងផ្ទះ របស់ប្រជាពលរដ្ឋ ក្នុងភូមិចក់ចារ ដើម្បីយកដីដំណាំ កសិឧស្សាហកម្ម។ កងកំលាំងទាំងនោះ បានប្រើឡានអាអិច ឡានបាញ់ទឹក ឡានសារ៉ែន និងឡានផ្សេងៗទៀត សរុប ១៤គ្រឿង ដើម្បីធ្វើការបំផ្លាញផ្ទះ របស់ប្រជាពលរដ្ឋ។
រីឯពលរដ្ឋ ដែលជាម្ចាស់ផ្ទះ ជាង ១០០គ្រួសារ បានត្រឹមតែឈរមើល គេបំផ្លាញផ្ទះរបស់ខ្លួន តែប៉ុណ្ណោះ ដោយមិនហ៊ានធ្វើអ្វី នោះឡើយ។ នេះតាមការបញ្ជាក់ របស់លោក ព្រប ជីព ប្រជាប្រជាពលរដ្ឋ រស់នៅតំបន់នោះ។ លោកបានបញ្ជាក់ថា ជំលោះនៅថ្ងៃនេះ គ្មានអាជ្ញាធរណាម្នាក់ មកធ្វើអន្តរាគមន៍នោះទេ។
លោកបន្ថែមថា បើសិនជាខ្លួនទៅប្តឹង ក៍មិនដឹងថាទៅប្តឹងនៅឯណាដែរ ព្រោះពីមុនធ្លាប់បានប្តឹង ទៅច្រើនកន្លែងហើយ រាប់ទាំងតុលាការក្រុង តុលាកាផ្សេងៗទៀត ស្ថានទូតនានា ក្នុងរាជធានីភ្នំពេញ [...]