Posts by "សុបិន្ដ"

ជន​បរទេស​ព្រមាន​គ្នីគ្នា ពី​សុវត្ថិភាព​ក្នុង​ប្រទេស​កម្ពុជា

ជន​បរទេស​ព្រមាន​គ្នីគ្នា ពី​សុវត្ថិភាព​ក្នុង​ប្រទេស​កម្ពុជា

រឿងដែលកម្ពុជាខ្លួនឯងមិនចង់បាននោះ វាកំពុងកើតជាបន្តបន្ទាប់ នៅពេលនេះ ក្រោយពីភាពស្ងប់ស្ងាត់​មួយ​រយៈ​ រាប់​ចាប់​តាំង​ពី​ដំណោះស្រាយនយោបាយ នៅខែកក្កដា ឆ្នាំ២០១៤នោះមក។ រដ្ឋាភិបាលកម្ពុជា ថាខ្លួន​កំពុង​អនុវត្ត​ច្បាប់ តែ​ខាង​គណបក្សប្រឆាំង បាននិយាយពីការគម្រាមចាប់ចង ដោយយកប្រព័ន្ធតុលាការមកធ្វើជាលេស និង​ដោយ​​រំលោភ​រដ្ឋធម្មនុញ្ញ។ ភាពប្រទាំងប្រទើសនេះ បានបង្កឲ្យមានការប្រឈមមុខដាក់គ្នា រវាង​ក្រុម​អ្នក​គាំទ្រ​ កង​កម្លាំង​ប្រដាប់​ដោយ​អាវុធ «ធុនធ្ងន់» ជាច្រើននាក់ ក៏ដូចជាការព្រមានថ្មីៗ ស្ដីពីការធ្វើ«មហា​បាតុកម្ម»​នោះ​ជា​ដើម។

ហើយហេតុការណ៍ខាងលើ ត្រូវបានស្ថានទូតបរទេស និងទីភ្នាក់ងារទេសចរណ៍មួយចំនួន លើក​យក​មក​ព្រមាន​ ដល់​ពលរដ្ឋ​ និង​អតិថិជន​របស់ពួកគេ ឲ្យធ្វើការប្រយ័ត្នប្រយែង សម្រាប់ការធ្វើដំណើរ ទៅកាន់ ឬ​នៅក្នុង​ប្រទេស​កម្ពុជា។ ការ​ព្រមាន​ដែល​គេបានឃើញមុនគេនោះ គឺក្រសួងការបរទេសអូស្ត្រាលី បានបង្ហោះ

កូនស្រី​ច្បង អូបាម៉ា នឹង​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​«Harvard»

កូនស្រី​ច្បង អូបាម៉ា នឹង​ចូល​រៀន​នៅ​សកល​វិទ្យាល័យ​«Harvard»

កូនស្រីច្បងរបស់ប្រធានាធិបតីអាមេរិក កំពុងដើរតាមផ្លូវចាស់ របស់ឪពុកម្ដាយរបស់នាង ជាបន្តទៅទៀត។ កញ្ញា ម៉ាលីយ៉ា អូបាម៉ា (Malia Obama) ដែលជាកូនស្រីច្បង ទើបពេញវ័យ របស់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) នឹងចូលទៅរៀន ចាប់ពីរដូវស្លឹកឈើជ្រុះ ឆ្នាំ២០១៧ខាងមុខតទៅ នៅ​ក្នុង​សកល​​វិទ្យាល័យ ហាវាដ (Harvard) ដ៏ល្បី ស្ថិតក្នុងរដ្ឋម៉ាសាឈូតសេត (Massachusetts ភាគឦសាននៃសហរដ្ឋ​អាមេរិក)។ នេះ​បើ​តាមការការប្រកាស ឲ្យដឹងដោយផ្ទាល់ ពីសំណាក់ម្ដាយរបស់នាង គឺអ្នកស្រី មីឆែល អូបាម៉ា (Michelle Obama) កាលពីដើមខែឧសភា។

លោក និងអ្នកស្រី អូបាម៉ា អ្នកទាំងពីរសុទ្ធតែជាអតីតនិស្សិត និងទទួលបានសញ្ញាប័ត្រ ចេញពី​គ្រឹះស្ថាន​ដ៏​ធំ​មួយនេះ ដែលល្បីល្បាញ​ខាងការបណ្ដុះបណ្ដាល មេដឹកនាំ ឬជនល្បីៗក្នុងលោកជាច្រើននាក់។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ពីការិយាល័យស្ត្រីទីមួយអាមេរិក បានឲ្យដឹងថា៖ «លោកប្រធានាធិបតី [...]

កំចាត់​ប្រមុខ ISIS ស្មើ​នឹង​រំលាយ​អង្គការ​ភេរនិយម​បានឬ?

កំចាត់​ប្រមុខ ISIS ស្មើ​នឹង​រំលាយ​អង្គការ​ភេរនិយម​បានឬ?

ខែឧសភា ជាខែដ៏អាក្រក់ សម្រាប់បណ្ដាញភេរវនិយម អាល់កៃដា (Al-Qaïda) បន្ទាប់ពី​មេដឹកនាំ​ដ៏​ល្បី​ឈ្មោះ​ របស់​អង្គការ​អ៊ីស្លាម​និយមជ្រុលមួយនេះ ត្រូវបានកងកម្លាំងពិសេសរបស់អាមេរិក ចូលទៅបាញ់សម្លាប់ កាល​ពី​យប់​ថ្ងៃ​ទី១ ចូលមកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១១កន្លងមក។ លោក អូសាម៉ា ប៊េនឡាដេន (Oussama ben Laden) អាយុ​៥៤ឆ្នាំ ត្រូវបានសម្លាប់ នៅក្នុងគេហដ្ឋានដ៏អាថ៌កំបាំងរបស់ខ្លួន ដែលស្ថិតក្នុងក្រុង​តូច​មួយ ឈ្មោះ «Abbottabad» ភាគ​ខាង​ជើង​ប្រទេសប៉ាគីស្ដង់។

ប៉ុន្តែសម្រាប់នាយកផ្នែកចារកម្ម​របស់សហរដ្ឋអាមេរិក (CIA) នៅមានគម្រោងកំចាត់ មេដឹកនាំ​ចលនា​ភេរវនិយម​ផ្សេង​ទៀត ជា​ពិសេស​ក្រុម​រដ្ឋអ៊ីស្លាម [...]

រក​ឃើញ​ប្រអប់​ខ្មៅ​នៃ​យន្ដហោះ «EgyptAir» ដែល​ធ្លាក់​ចូល​សមុទ្រ​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍

រក​ឃើញ​ប្រអប់​ខ្មៅ​នៃ​យន្ដហោះ «EgyptAir» ដែល​ធ្លាក់​ចូល​សមុទ្រ​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍

ប្រអប់ខ្មៅទាំងពីរនៃយន្ដហោះ «EgyptAir» ត្រូវបានគេរកឃើញហើយ។ នេះបើតាមការប្រកាស របស់​បណ្ដាញ​ទូរទស្សន៍អាមេរិកាំង «CBS News» ដោយបានយកប្រភព ស្និតនឹងរដ្ឋាភិបាលអេហ្សីពមកបញ្ជាក់។ ប្រភព​នោះ​បានអះអាងថា ទីតាំងរបស់ប្រអប់ខ្មៅ នៅនឹងតំបន់តែមួយ ដែលអ្នករុករកយន្ដហោះ បានរក​ឃើញ​បំណែកយន្ដហោះ និងសាកសពមនុស្សអណ្ដែត ឡើងមកលើសមុទ្រ។ កាលពីថ្ងៃសៅរ៍ កងទ័ព​អេហ្សីព​ក៏​បាន​ផ្សព្វផ្សាយ​ដែរ ពីរូបថតនៃបំណែកបែកខ្ញែកជាច្រើន និងសាកសពមនុស្ស ដែលទំនងជាអ្នកដំណើរ​នៅ​លើ​យន្ដហោះ។

យន្ដហោះ «AirBus» របស់ក្រុមហ៊ុនអាកាសចរណ៍ «EgyptAir» ដែលមានជើងហោះហើរលេខ «MS804» បាន​ហោះចេញទីព្រលានយន្ដហោះ «Roissy-Charles de Gaulle» នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង នៅយប់​ថ្ងៃ​ពុធ​សប្ដាហ៍នេះ វេលាម៉ោង២៣ ហើយត្រូវមកចុះចត នៅព្រលានយន្ដហោះ នៃរដ្ឋធានីគែរ ប្រទេសអេហ្សីព នៅ​ព្រឹក​ទៀបភ្​លឺថ្ងៃព្រហស្បត្តិ៍ វេលាម៉ោង ០៣ និង០៥នាទី (ម៉ោងក្នុងស្រុក)។ [...]

អង្គការ​ខ្មែរ-អាមេរិកាំង​មួយ នឹង​ធ្វើ​បាតុកម្ម​ស្នើ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល ហ៊ុន សែន

អង្គការ​ខ្មែរ-អាមេរិកាំង​មួយ នឹង​ធ្វើ​បាតុកម្ម​ស្នើ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល ហ៊ុន សែន

«អង្គការសម្ព័ន្ឋមិត្តខ្មែរ-អាមេរិកាំង នឹងរៀបចំធ្វើបាតុកម្ម នៅមុខអាគារសភាសហរដ្ឋអាមេរិក នៅថ្ងៃសុក្រ ទី​១០ ខែមិថុនា ឆ្នាំ២០១៦» នេះជាអ្វី ដែលគេអាចអានបាន នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង ដែលហៅជាភាសាអង់គ្លេស «Cambodia-America Alliance» ចេញផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលម៉ិញ។

សេចក្ដីប្រកាសព័ត៌មាននោះ បានសរសេរទៀតថា៖ «យើងធ្វើបាតុកម្ម ដើម្បីជម្រុញឲ្យសភាសហរដ្ឋអាមេរិក អនុម័តច្បាប់ដើម្បីទាមទារ ឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងការទូត ទៅ​លើ​រដ្ឋាភិបាល ហ៊ុន សែន រហូតទាល់តែមានការដោះលែង អ្នកទោសនយោបាយ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស និង​សកម្មជនដ៏ទៃទៀត ឲ្យមានសេរីភាព។»

អង្គការដដែលនេះ ក៏នឹងទាមទារទៅសភាអាមេរិក ឲ្យមានការអនុម័ត្តច្បាប់ ស្តីពីការបង្កើតនូវ​ក្រុម​ទាក់ទង​កម្ពុជា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...