រដ្ឋលេខាធិការក្រសួងដែនដី ថាការផ្ទុះមានការតវ៉ារឿងដីធ្លី ព្រោះមានអ្នកបំផ្ទុះ
មួយរយៈពេលចុងក្រោយនេះ បញ្ហានៃការតវ៉ារឿងដីធ្លី បានផ្ទុះឡើងស្ទើរជារៀងរាល់ថ្ងៃ។ ដោយការដោះស្រាយ នៅថ្នាក់ក្រោមជាតិ មិនមានប្រសិទ្ធភាព និងមិនទទួលបាននូវយុត្តិធម៌ បានបង្ខំចិត្តប្រជាពលរដ្ឋ ដែលរងគ្រោះដោយមានជម្លោះដីធ្លី នៅតាមបណ្តាខេត្តមួយចំនួន ដូចជាបន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំង កោះកុង កំពង់ស្ពឺ ជាដើម ធ្វើដំណើរមកតវ៉ានៅរាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយពីថ្នាក់ជាតិ ឬរដ្ឋាភិបាល ជាពិសេសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការផ្ទុះឡើងនូវព្យុះបាតុកម្ម ទាមទាររកដំណោះស្រាយលើបញ្ហាដីធ្លី ពីប្រជាពលរដ្ឋនេះ ត្រូវបានលោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ ចោទប្រកាន់ថា ដោយសារអ្នកមានអ្នកបង្ករ (ឬអ្នកញុះញង់ និយាយម្យ៉ាងទៀត) ទើបវាកើតឡើងមិនឈប់បែបនេះ។ កន្លងមក [...]