បន្ទាប់ពីត្រូវបានដោះលែង អ្នកភូមិបឹងកក់រក្សាជំហរបន្តការតស៊ូ (vdo)
«យើងត្រូវតែតស៊ូ ដើម្បីសិទ្ធសេរីភាពរបស់ពួកយើង ពួកយើងនឹងនៅតែបន្តការតស៊ូ លុះណាតែបានទទួលបាននូវយុត្តិធម៌» នេះជាសម្តីរបស់ស្រ្តីអ្នកភួមិបឹងកក់ បន្ទាប់ពីត្រូវបានដោះលែង នៅវេលាម៉ោងប្រមាណ២រសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤នេះ។
លោក រ៉ុង ឈុន និងស្ត្រីសកម្មជនមកពីសហគមន៍បឹងកក់ បន្ទាប់ពីត្រូវបានដោះលែងនៅរសៀលថ្ងៃទី២១ ខែមករា នេះ។ (រូបថត MONOROOM.info/ O.Vary)
សិទ្ធិមនុស្ស - មនុស្សដែលត្រូវបានចាប់ខ្លួនទាំង១១នាក់ កាលពីព្រឹកមិញនោះ ត្រូវបានដោះលែងអោយមានសេរីវិញហើយ។ បើទោះជាមានការចាប់ខ្លួនក៏ដោយ ក៏ក្រុមអ្នកតវ៉ានៅតែរក្សាជំហថាមិនចុះចាញ់។ នេះពាក្យសម្តីដែលស្រ្តីអ្នកភូមិបឹងកក់ទាំងនោះ បាននាំគ្នាស្រែកមុនគេ បន្ទាប់ត្រូវបានដោះលែង ទាំងមិនទាន់បានចេញពី [...]