Posts by "ដារា រិទ្ធ"

«អាមេរិក មិន​បាន​នៅ​ពី​ក្រោយ​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ​ទេ»

«អាមេរិក មិន​បាន​នៅ​ពី​ក្រោយ​យុទ្ធនាការ​ស្លៀក​ពាក់​ខ្មៅ​ទេ»

នៅក្នុងជំនួបមួយ ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០១៦​នេះ ឯកអគ្គរដ្ឋទូត​អាមេរិក​​ប្រចាំកម្ពុជា លោក វីល្លៀម ហេត (William A. Heidt) បានថ្លែងបដិសេធ ថា​សហរដ្ឋ​អាមេរិក​មិន​បានបញ្ជា ឬស្ថិតនៅពីក្រោយ យុទ្ធនាការស្លៀកពាក់ខ្មៅ ឬ«ថ្ងៃចន្ទពណ៌ខ្មៅ» របស់​ក្រុម​សមាគម​អង្គការ​សង្គម​ស៊ីវិល កាលពីថ្ងៃចន្ទ ទី៩ ខែឧសភាកន្លងមកនេះទេ។ នេះបើតាមការអះអាង របស់​លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន នៅ​ក្រោយ​ពី​ជំនួប​នោះ។

លោក សុន្ទរី បាន​ស្រង់សម្ដីរបស់ឯកអគ្គរដ្ឋទូត ដែលថ្លែងនៅចំពោះ​​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា មក​អះអាង​ថា សហរដ្ឋ​អាមេរិក​បាន​យល់​យ៉ាង​ច្បាស់​ថា អ្វីខ្លះដែលខ្លួនគួរធ្វើ អ្វីខ្លះដែលខ្លួនមិនគួរធ្វើ។ អ្នកនាំ​ពាក្យ​បាន​ថ្លែងឲ្យ​ដឹង​ថា៖ «ឯកឧត្តមអគ្គរដ្ឋទូត បានបដិសេធដាច់ខាត [...]

«កឹម សុខា សុខចិត្ត​ធ្វើពលិកម្ម តែ​មិន​ចូល​​ទៅ​តុលាការ​ទេ»

«កឹម សុខា សុខចិត្ត​ធ្វើពលិកម្ម តែ​មិន​ចូល​​ទៅ​តុលាការ​ទេ»

ធ្វើពលិកម្ម សុខចិត្តឲ្យគេចាប់ខ្លួន ដើម្បីផ្ដល់កម្លាំងចិត្ត ដល់សមាជិករបស់គណបក្ស។ នេះជាអ្វី ដែល​គេអាច​អាន​បាន នៅលើទំព័រហ្វេសប៊ុក របស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាមន្ត្រីជាន់ខ្ពស់​មួយ​រូប​របស់​គណបក្ស​សង្គ្រោះជាតិ។

ព្រះអង្គម្ចាស់ បានសរសេរថា៖ «ប្រធានស្តីទី កឹម សុខា បានសម្រេចចិត្ត​ធ្វើពលិកម្ម ប្រឈម​នឹង​ច្បាប់ ហើយ​សុខចិត្ត​ឲ្យ​​គេ​ចាប់​ខ្លួន ដើម្បីផ្តល់កំលាំងចិត្ត ឲ្យយើងទាំងអស់គ្នា នៅខាងក្រៅ។ ហេតុដូច្នេះ ដើម្បី​ផ្តល់​សេចក្តី​កក់​ក្តៅ​​ជូន​លោក​វិញ យើងត្រូវតែរួបរូមគ្នា ប្តេជ្ញាចិត្តបន្ត​បេសកម្មពិសិដ្ឋ របស់លោក​រៀង​រាល់ថ្ងៃ​​ជា​មិន​ខាន ដើម្បី​ទាមទារ​សិទ្ធ​សេរីភាព និងប្រជាធិតេយ្យ​ពេញលេញ ជូនប្រជាពលរដ្ឋខ្មែរ ហើយការពារ​បូរណភាព​ទឹកដី និង​ឯករាជ្យភាព​ជាតិ​យើង»។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងព្រមាន​លោក កឹម សុខា កាល​ពី​ថ្ងៃ​ចន្ទ ទី៩ [...]

កែវ រ៉េមី៖ សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​ដើរ​ទៅ​មុខ តាម​បែប​កម្ពុជា

កែវ រ៉េមី៖ សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​ដើរ​ទៅ​មុខ តាម​បែប​កម្ពុជា

ទើបតែចូលមកកាន់តំណែង ជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា នៅក្នុងថ្ងៃដំបូង តែលោក កែវ រ៉េមី ដែល​ជា​មន្ត្រី​ចុះចូល (ចេញពីគណបក្សប្រឆាំង មកចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា) បាន​ធ្វើ​ឲ្យ​អ្នក​ផងចាប់​អារម្មណ៍ និង​និយាយ​ពី​លោកភ្លាម។ លោក រ៉េមី ដែលត្រូវបាន​ព្រះមហាក្សត្រកម្ពុជា តែងតាំង​ឲ្យ​ឡើង​មកដឹកនាំ​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា កាលពី​ថ្ងៃទី​៤ ខែឧសភា​សប្ដាហ៍មុន បានលើកឡើង​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុងវិវត្តន៍ទៅមុខ​​យ៉ាង​ល្អ​រលូន តាមរបៀប​និងច្បាប់​កម្ពុជា តែ​មិន​ត្រូវ​យក​រូបមន្ត​ជា​សកល យក​មក​អនុវត្តន៍​នោះឡើយ។

ការលើកឡើងរបស់លោក កែវ រ៉េមី បានធ្វើឡើងនៅ ថ្ងៃទី៩ [...]

ផៃ ស៊ីផាន៖ អាវ​ខ្មៅ​ជា​សញ្ញា​សំគាល់​​ឲ្យ​ខ្មែរ​ក្រហម និង ISIS

ផៃ ស៊ីផាន៖ អាវ​ខ្មៅ​ជា​សញ្ញា​សំគាល់​​ឲ្យ​ខ្មែរ​ក្រហម និង ISIS

ពាក់អាវពណ៌ខ្មៅជុំគ្នា ឬការនាំគ្នា​យកអាវពណ៌ខ្មៅមកពាក់ នៅក្នុងឱកាសអ្វីមួយ មិននៅត្រឹមជាសេរីភាព នៃ​ការ​ស្លៀកពាក់ ឬការបង្ហាញនូវទុក្ខព្រួយ របស់មនុស្សម្នាឡើយ។ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានឲ្យនិយមន័យ​នៃការពាវអាវពណ៌ខ្មៅទាំងនោះ  ស្មើនឹងសញ្ញាសំគាល់ ឬ​ជា​និមិត្តសញ្ញារបស់ក្រុមខ្មែរក្រហម និងក្រុមភេរវនិយមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​​បារាំង​​ហៅ EI ពាក្យ​កាត់​​អង់គ្លេស​​ហៅ ISIS)។

ចាប់ពីថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦នេះតទៅ ក្រុមសមាគមអង្គការក្រៅរដ្ឋាភិបាលជាច្រើន បាន​ប្រកាស​បើក​យុទ្ធនាការពាក់អាវខ្មៅ ឬ«ថ្ងៃចន្ទ ពណ៌ខ្មៅ» ដើម្បីជាសញ្ញាមួយ​ទាមទារឲ្យមានការដោះលែង មន្ត្រី​ការពារ​សិទ្ធិមនុស្ស​បួននាក់ របស់​សមាគមអាដហុក និងមន្ត្រីជាន់ខ្ពស់ម្នាក់ របស់គណៈកម្មាធិការជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)។ មន្ត្រី​​សិទ្ធិ​មនុស្សទាំងបួននាក់ មាន​លោក នី [...]

តំណាង​រាស្រ្ត CNRP ២រូប​​ទៀត ត្រូវ​តុលាការ​កោះ​ និង​ចោទ​ជា​«ជន​សង្ស័យ»

តំណាង​រាស្រ្ត CNRP ២រូប​​ទៀត ត្រូវ​តុលាការ​កោះ​ និង​ចោទ​ជា​«ជន​សង្ស័យ»

ដីការកោះហៅ របស់តុលាការចំនួនពីរសន្លឹក ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន ក្នុងថ្ងៃទី៣ ខែឧសភានេះ បានធ្វើឡើង និងចុះហត្ថលេខាដោយ ព្រះរាជអាជ្ញារង សៀង សុខ ដោយបង្គាប់ឲ្យលោក តុ វ៉ាន់ចាន់​ តំណាងរាស្រ្ត​ខេត្ត​កណ្តាល (គណបក្សសង្គ្រោះជាតិ) និងលោក ពិន រតនា តំណាងរាស្រ្ត​ខេត្ត​បាត់​ដំបង (គណបក្ស​សង្គ្រោះ​​ជាតិ) ចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ។

ដីកាទាំងពីរនោះ មិនបានបញ្ជាក់ថា ការកោះហៅនេះ ធ្វើឡើងក្នុងក្របខណ្ឌ នៃសំនុំរឿង ឬការស៊ើប​អង្កេត​ករណី​អ្វី ឬទៅតាមពាក្យបណ្ដឹង​ណាមួយឡើយ ដោយគ្រាន់តែបញ្ជាក់ថា «ដើម្បីសាកសួរ ពីដំណើរ​រឿង​ទាក់ទង​នឹង​អំពើ​ពេស្យាចារ»។

ដីការបង្គាប់ឲ្យចូលខ្លួន របស់តុលាការ ធ្វើទៅលើតំណាងរាស្ត្រ ក្នុងនាមជា«ជនសង្ស័យ»នេះ មានលក្ខណៈ​ប្រទាំងប្រទើស ទៅនឹងរដ្ឋធម្មនុញ្ញា ដែលជាច្បាប់កំពូលរបស់ជាតិ និងដែលបានហាម មិនឲ្យធ្វើការ​ចោទ​ប្រកាន់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...