ឈាង វុន៖ រដ្ឋសភាកំពុងរងសម្ពាធពីសាធារណៈមតិ!
បើគេមិនបានស្ដាប់ដោយផ្ទាល់ គេប្រាកដជាមិនជឿ ពីការសារភាពទាំងនេះទេ៖ រដ្ឋសភាកំពុងតែរងសម្ពាធ ពីសាធារណៈមតិ ដោយហេតុបណ្ដាល មកពីគណបក្សប្រឆំាង អ្នកវិភាគ និងសង្គមស៊ីវិលមួយចំនួន បានកំពុងធ្វើការមួលបង្កាច់។ នេះជាការថ្លែងដោយផ្ទាល់ របស់លោក ឈាង វុន តំណាងរាស្ត្រ និងជាអ្នកនាំពាក្យ ឲ្យក្រុមអ្នកតំណាងរាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងព្រឹត្តិការណ៍ចុងក្រោយបំផុត ជាពិសេសជុំវិញការចាប់ចង ដែលបានធ្វើទៅលើសមាជិកព្រឹទ្ធិសភា លោក ហុង សុខហួរ - សមាជិកសភា លោក អ៊ុំ សំអាន និងករណីចុងក្រោយ ទៅលើសមាជិកសភា លោក កឹម សុខា ជាដើម។
មិនជឿ ដោយសារគណបក្សប្រជាជនកម្ពុជា ដែលបានកាន់អំណាចច្រើនទសវត្សន៍នៅកម្ពុជា បានគ្រប់គ្រងសឹងតែទាំងស្រុង ទៅលើប្រព័ន្ធផ្សព្វផ្សាយមួយភាគធំនៅកម្ពុជា មានទាំងវិទ្យុទូរទស្សន៍សារព៌ត៌មាន។ល។ ហើយគេនៅមិនទាន់និយាយដល់ ទំព័រហ្វេសប៊ុកផ្លូវការ [...]