Posts by "ដារា រិទ្ធ"

CNRP អំពាវនាវ​ឲ្យ​កម្មករ-​និយោជិត ចេញ​ទៅ​បោះឆ្នោត

CNRP អំពាវនាវ​ឲ្យ​កម្មករ-​និយោជិត ចេញ​ទៅ​បោះឆ្នោត

គណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានចេញសេចក្ដីអំពាវនាវមួយច្បាប់ នៅថ្ងៃនេះ ជូនទៅដល់បណ្ដាកម្មករ-និយោជិត ឲ្យចេញទៅបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តិទៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ប៉ុន្មានថ្ងៃខាងមុខនេះ។

នៅក្នុងលិខិត ដែលបាបធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន នៅប៉ុន្មាននាទីមុននេះ គណបក្សសង្គ្រោះជាតិ បានសរសេរផ្ដល់ក្ដីសង្ឃឹម លើការបោះបង់«ពេលវេលា ថវិកា និងស្មារតីរបស់បងប្អូន កម្មករ កម្មការិនី នយោជិតទាំងអស់ ក្នុងការជន្នះទៅបោះឆ្នោត នៅតាមទីកន្លែង ដែលបងប្អូនបានទៅចុះឈ្មោះបោះឆ្នោត ក្នុងពេលកន្លងមក ទោះនៅឆ្ងាយក្ដី ជិតក្ដី» និងទោះជានយោជក «មិនអនុញ្ញាតច្បាប់​​ឈប់សម្រាក​គ្រប់គ្រាន់ សម្រាប់បងប្អូន ទៅបោះឆ្នោតក៏ដោយ»។

សេចក្ដីអំពាវនាវ ដែលមានចុះហត្ថលេខា ដោយលោក កឹម សុខា ប្រធានគណបក្ស បានហៅការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ [...]

រដ្ឋបាល​ខេត្ត​ថា​ការ​ផ្សាយ​ពី​ការ​ចាប់​ព្រះសង្ឃ ជា​ការ​ញុះញង់​ឲ្យ​ជាតិ​បែក​បាក់

រដ្ឋបាល​ខេត្ត​ថា​ការ​ផ្សាយ​ពី​ការ​ចាប់​ព្រះសង្ឃ ជា​ការ​ញុះញង់​ឲ្យ​ជាតិ​បែក​បាក់

រឿងរ៉ាវនៃការចាប់ដកហូតទូរស័ព្ទ និងឃាត់ព្រះកាយ ព្រះសង្ឃចំនួន៤អង្គ កាលពីម្សិលម៉ិញ ដោយអាជ្ញាធរក្រុងសំរោង ខេត្តឧត្ដរមានជ័យ មិនបានផ្ដល់រូបភាព​ជាវិជ្ជមាន សម្រាប់អាជ្ញាធរ ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាប៉ុន្មានទេ ជាពិសេសនៅតែប៉ុន្មានថ្ងៃ មុនការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ ឈានមកដល់។

នៅចំពោះប្រតិកម្មពោរពាស ពីសំណាក់មហាជនទូទៅ រដ្ឋបាលខេត្តឧត្ដរមានជ័យ បានចេញសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃនេះ ច្រានចោលព័ត៌មានទាំងឡាយ ដែលត្រូវបានចុះផ្សាយ នៅតាមបណ្ដាញសង្គម និងនៅលើប្រព័ន្ធផ្សព្វផ្សាយមួយចំនួន (មានទាំងទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ) និងដែលត្រូវបានរដ្ឋបាលខេត្តមួយនេះ ចាត់ទុកថា ជាពត៌មានធ្វើឡើង ដោយ«បំភ្លៃ និងមាននិន្នាការលំអៀង»។

សេចក្ដីថ្លែងការណ៍ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ដែរនេះ បានសរសរថា [...]

ការ​ឃោសនា​របស់ CNRP នៅ​ខេត្ត​ឧត្ដរមាន​ជ័យ រង​«ការ​រំខាន»

ការ​ឃោសនា​របស់ CNRP នៅ​ខេត្ត​ឧត្ដរមាន​ជ័យ រង​«ការ​រំខាន»

តាំងពីព្រឹកព្រហាមមក ក្នុងថ្ងៃសុក្រ ទី២៦ ខែឧសភានេះ យុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ក្នុងក្រុងសំរោង ខេត្តឧត្ដរមានជ័យ ត្រូវបានរំខាន ដោយអាជ្ញាធរ និងមន្ត្រីយោធា ក្រោមរូបភាព ជាការដាក់ប៉ុស្ដ៍ត្រួតពិនិត្យ និងដាក់ធុងបាស់ចាក់ចម្រៀង​ខ្លាំងៗ នៅក្បែរកន្លែងជួបជុំរបស់គណបក្ស។ នេះ ជាការអះអាងឡើង របស់មន្ត្រីដឹកនាំគណបក្សប្រឆាំង ក្នុងរសៀលថ្ងៃនេះ។

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឲ្យដឹងថា កម្មវិធីជួបជុំរបស់គណបក្ស នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ [...]

CNRP ថា​មាន​ជន​ខិល​ខូច​កាត់​ត​សម្លេង រឿង​បញ្ឈប់​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ

CNRP ថា​មាន​ជន​ខិល​ខូច​កាត់​ត​សម្លេង រឿង​បញ្ឈប់​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ

នៅថ្ងៃសុក្រទី២៦ ខែឧសភានេះ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ បានចេញមកធ្វើសេចក្ដីបដិសេធ និងមិនទទួលខុសត្រូវ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងមានការកាត់តសម្លេង របស់ថ្នាក់ដឹកនាំគណបក្ស ដោយមូលបង្កាច់ថា មានការដក ឬបញ្ឈប់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៅពេលដែលគណបក្សសង្រ្គោះជាតិឈ្នះឆ្នោត ដឹកនាំរដ្ឋាភិបាល។ នេះ បើតាមសេចក្តីថ្លែងការណ័ ដែលទើបនឹង​ចេញផ្សាយ ដោយគណបក្ស នៅមុននេះបន្តិច។

ដូចគ្នា នឹងសេចក្ដីថ្លែងការណ៍នេះដែរ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរមុននេះ នៅលើទំព័រហ្វេសប៊ុក​របស់លោកថា៖ «ថ្មីៗនេះ មានជនខិលខូច កាត់តសម្លេងខ្ញុំ ដើម្បីបំភ្លៃការពិត។ ហេតុនេះហើយ ខ្ញុំសូមបញ្ជាក់សារជាថ្មីម្ដងទៀតថា [បើ]គណបក្សសង្គ្រោះជាតិឈ្នះ ដឹកនាំរាជរដ្ឋាភិបាល យើងគ្មានគោលនយោបាយ ដកកងកម្លាំងប្រដាប់អាវុធ ចេញពីតំណែងនោះទេ។»។

ប្រធានគណបក្សប្រឆាំង ដែលមានវត្តមាន នៅឯក្រុងសំរោង [...]

ហ៊ុន សែន ឲ្យ CNRP ដេញ​សមាជិក​ទាំង​អស់ ដែល​និយាយ​រឿង​ប្រពន្ធ​កូន​លោក

ហ៊ុន សែន ឲ្យ CNRP ដេញ​សមាជិក​ទាំង​អស់ ដែល​និយាយ​រឿង​ប្រពន្ធ​កូន​លោក

«រឿងមួយដែលអ្នកឯង ត្រូវដោះស្រាយជាមួយខ្ញុំ គឺរឿងអ្នកឯងប្រមាថប្រពន្ធខ្ញុំ និងកូនប្រុសរបស់ខ្ញុំ» ជាថ្មីម្ដងទៀត លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងខ្លាំងៗ នៅថ្ងៃព្រហស្សត្តិ៍នេះ សំដែងការឈឺចាប់ របស់លោក នៅចំពោះការចោទប្រកាន់ ភរិយា និងកូនប្រុសច្បង​របស់លោក ដែលលើកឡើងថា មានជាប់ទាក់ទង ក្នុងរឿង​សាហាយ​ស្មន់ ជាមួយ​អតីត​មេទ័ព​វៀតណាម លោក ឡេ ឌឹកថូ (Lê Đức Thọ)។ មិនខុសពីលើកមុនៗទេ លោក ហ៊ុន សែន បានចោទការលើកឡើងនេះ ទៅលើគណបក្សសង្គ្រោះជាតិ និងបានយោងមូលហេតុនេះ ថាធ្វើឲ្យសង្គ្រាមកើតឡើង។

លោក ហ៊ុន សែន បានថ្លែង​ នៅចំពោះ​គ្រឹស្ទបរិស័ទ​​ច្រើនរយ​នាក់ នៅក្នុងសាល​មហោស្រព​កោះ​ពេជ្រ​ ដោយសម្លេងខ្លាំងៗថា៖ «ថ្ងៃមុន នៅក្នុងគេហទំព័រ គេហៅ វីគីផេឌៀ (WikiPedia) [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...