Posts by "អ៊ុំ បូរី"

កម្ពុជា៖ ស្ថានភាពនៃការបញ្ចេញមតិ មានភាពចំរុះ

កម្ពុជា៖ ស្ថានភាពនៃការបញ្ចេញមតិ មានភាពចំរុះ

សេរីភាពបញ្ចេញមតិនៅកម្ពុជាបច្ចុប្បន្ន កំពុងតែឈមនឹងបញ្ហា បើទោះបីជាមានភាពប្រសើរឡើង ក្នុង​លក្ខខណ្ឌខ្លះ​ក៏ដោយ។ នេះបើយោងទៅតាមវេទិកាពិភាក្សាគោលនយោបាយ ស្តីពី ការលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញ​មតិនៅ​កម្ពុជា មានការចូលរួមពីតំណាងគណបក្សនយោបាយចំនួនប្រាំពីរ ដែលរៀបចំដោយមជ្ឍៈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅសណ្ឋាគារអ៊ីមភើរៀ នាព្រឹកនេះ។


កិច្ចពិភាក្សាគ្នា នៅសណ្ឋាគារអ៊ីមភើរៀ។ (រូបថត MONOROOM.info/ U.Bory)

លោក បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ និងជាអ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជាមានប្រសាសថា៖ «សិទ្ធិសេរីភាពបញ្ចេញមតិ នៅកម្ពុជាបច្ចុប្បន្ននេះ មានភាពចំរុះ »។ លោកពន្យល់ថា បើទោះជាមានការផ្តល់នូវសិទ្ធិ​សេរីភាព ក្នុងការបញ្ចេញមតិតាមប្រព័ន្ធផ្សព្វផ្សាយ ការជួបជុំធ្វើកូកម្ម(...) [...]

ណាហ្គាវើល៖ បុគ្គលិក​ជិត​មួយ​ពាន់​នាក់​បន្ត​កូដកម្ម​ បន្ទាប់​ពី​ចរចារបរាជ័យ​

ណាហ្គាវើល៖ បុគ្គលិក​ជិត​មួយ​ពាន់​នាក់​បន្ត​កូដកម្ម​ បន្ទាប់​ពី​ចរចារបរាជ័យ​

ព្រឹកនេះបុគ្គលិកក្រុមហ៊ុនណាហ្គាវើល ជិតមួយពាន់នាក់បន្តធ្វើកូដកម្ម បន្ទាប់ពីបរាជ័យលើតុចរចារត្រីភាគី ដើម្បី​ស្វែងរកដំណោះស្រាយ កាលពីថ្ងៃទី២០ខែមិថុនា នៅសាលារាជធានីភ្មំពេញ។ ការបរាជ័យក្នុងកិច្ចចរចារ និងការ​ជូនដំណឹងអំពីការបញ្ឍប់បុគ្គលិក ច្រើនជាង(៤០០)នាក់ ពីភាគីក្រុមហ៊ុន បានជំរុញឲ្យមានកូដកម្មបន្តនៅថ្ងៃនេះ។


សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្ដ ណាហ្គាវើល នៅមាត់ទន្លេនៃរាជធានីភ្នំពេញ ក្នុងពេលរាត្រី។

អគ្គលេខាធិការរង សហព័ន្ធសហជីពវិស័យទេសចរណ៍ និង សេវាកម្ពុជា លោក សុខ ណារិទ្ធ បានពន្យល់ថា​ការ​សម្រេច​បន្តធ្វើកូដកម្មនេះ គឺទាមទារនូវលក្ខខណ្ឌចំនួនបី។ ទីមួយ ទាមទារឲ្យក្រុមហ៊ុនគោរពសិទ្ធការងារបុគ្គលិក ដោយមិន​ត្រូវបញ្ឍប់បុគ្គលិកស្រេចតែអំពើចិត្ត - ទីពីរ សូមតំឡើងប្រាក់ឈ្នូល [...]

ជាម យៀប ចាត់​ទុក​សកម្មភាព​តំណាង​រាស្រ្តបក្ស​ជំទាស់ ថា«ក្បត់ជាតិ»

ជាម យៀប ចាត់​ទុក​សកម្មភាព​តំណាង​រាស្រ្តបក្ស​ជំទាស់ ថា«ក្បត់ជាតិ»

លោក ជាម យៀប តំណាងរាស្រ្តគណៈបក្សប្រជាជន ដែលជាគណបក្សកាន់អំណាច បានចាត់ទុកសកម្មភាព​របស់​ក្រុម​តំណាងរាស្រ្តគណៈបក្សជំទាស់ ថាជាការ«ក្បត់ជាតិ» បន្ទាប់ពីក្រុមតំណាងរាស្រ្តទាំងនេះស្នើរទៅភាគីបរទេសទាំងឡាយ កុំឲ្យចុះហត្ថលេខាជាមួយរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើត ក្រោយការបោះឆ្នោតជាតិនា​ថ្ងៃ​ទី២៨ខែកក្កដា។


លោក ជាម យៀប តំណាងរាស្រ្តគណៈបក្សប្រជាជន។ (រូបថត វិទ្យុជាតិកម្ពុជា)។

អ្នកនាំពាក្យគណៈសង្រ្គោះជាតិលោក យ៉ែម បុញ្ញរិទ្ធ ថ្លែងប្រាប់មនោរម្យព័ងអាំងហ្វូនៅព្រឹកនេះថា វាចាំបាច់ឲ្យ​មានការ​ព្យួរ​នូវការចុះហត្ថលេខានេះ និងគួរបន្តនៅក្រោយការបោះឆ្នោត។ លោក បញ្ជាក់ថា៖ «បច្ចុប្បន្នអ្នកតំណាងរាស្រ្ត ដេញអ្នក​តំណាងរាស្រ្ត»។ លោក បន្តថាអ្នកតំណារាស្រ្ត [...]

បាតុកម្ម​នៅ​ណាហ្គាវើល៖ បរាជ័យ​ក្នុង​កិច្ច​ចរចារ​ត្រី​ភាគី​នៅ​សាលា​រាជធានី​ភ្នំពេញ

បាតុកម្ម​នៅ​ណាហ្គាវើល៖ បរាជ័យ​ក្នុង​កិច្ច​ចរចារ​ត្រី​ភាគី​នៅ​សាលា​រាជធានី​ភ្នំពេញ

កិច្ចចរចារត្រីភាគីរវាង ភាគីតំណាងកម្មករនិយោជិត តំណាងក្រុមហ៊ុនណាហ្គាវើល និងសាលារាជធានីភ្នំពេញ​មិន​ទទួល​បានលទ្ធផលជាវិជ្ជមាននោះទេ នៅក្នុងថ្ងៃនេះ។ ការចរចារត្រីភាគីនេះកើតឡើង​ បន្ទាប់ពីមានការឯកភាពគ្នា រវាងភាគី​ទាំងបី ទទួលយក«ការដោះស្រាយតាមរយៈតុចរចារ» ជំនួសឲ្យការធ្វើបាតុកម្ម។ បាតុកម្មដែលធ្វើឡើង ដោយបុគ្គលិក ណាហ្គាវើល​ច្រើនជាងមួយពាន់នាក់ ត្រូវបានបង្រ្កាបនិងឃាត់ខ្លួនចំនួន១៩នាក់ ពីសំណាក់សមត្ថកិច្ច​កាលពីថ្ងៃ​១៩​ខែមិថុនា​កន្លងទៅ តែត្រូបានដោះលែងមកវិញ​នៅល្ងាចថ្ងៃដដែល។


សណ្ឋាគារ មជ្ឈមណ្ឌលកំសាន្ដ ណាហ្គាវើល នៅមាត់ទន្លេនៃរាជធានីភ្នំពេញ។

អនុប្រធានសហជីពប្រចាំណាហ្គាវើលកញ្ញា ឈឹម ស៊ីថរ ថ្លែងថា៖ «កិច្ចប្រជុំនេះមិនបានទទួលលទ្ធផល ដូចការរំពឹងទុក​ដែលភាគីកម្មករនិយោកជិកចង់បាននោះទេ»។ [...]

កម្ពុជា៖ ស្ត្រីជំនួយការមេផ្ទះ​ប្រមាណ ៤០០នាក់ នឹង​ទៅ​ធ្វើ​ការ​នៅ​បរទេស

កម្ពុជា៖ ស្ត្រីជំនួយការមេផ្ទះ​ប្រមាណ ៤០០នាក់ នឹង​ទៅ​ធ្វើ​ការ​នៅ​បរទេស

ស្រ្តីកម្ពុជាចំនួន ៤០០នាក់អាចនឹង ត្រូវបញ្ជូនទៅបម្រើការ តាមផ្ទះនៅប្រទេសសិង្ហបុរី នៅពាក់កណ្តាលឆ្នាំនេះ ក្រោម​គម្រោងសាកល្បងមួយ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ កម្ពុជានៅតែ បន្តបញ្ជូន ស្រ្តីជាជំនួយការមេផ្ទះ ទៅធ្វើការ​នៅបរទេស បើទោះបីជានាពេលកន្លង មក មានភាពមិនប្រកក្រដី ចំពោះសុវត្ថិភាពស្រ្តី កម្ពុជាដែល បានទៅធ្វើការនៅ បរទេសក៏ដោយ។


ការងារនៅក្នុងផ្ទះ។ MONOROOM.info Photo/ D. KEO

« ស្ត្រីធ្វើការតាមផ្ទះទាំងនេះ នឹងត្រូវបានបញ្ជូនឆាប់ៗ នៅពេលដែល ការបណ្តុះបណ្តាល របស់ពួកគេត្រូវបានបញ្ចប់ និង​បញ្ហាសុវត្ថិភាព របស់ពួកគេត្រូវ បានធានាត្រឹមត្រូវ» នេះបើតាម លោក ហូ វុទ្ធី អគ្គនាយកនៃ ក្រសួងការងារ ដែលបាន​ថ្លែងប្រាប់ការសែត ក្នុងស្រុកមួយកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៣។

ភាពក្រីក្រ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...