Posts by "អ៊ុំ បូរី"

ព្រាប កុល៖ បំរាម​របស់​រដ្ឋាភិបាល គឺ​ជា​ឧបករណ៍​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ

ព្រាប កុល៖ បំរាម​របស់​រដ្ឋាភិបាល គឺ​ជា​ឧបករណ៍​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ

រហូតមកដល់ពេលនេះ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នៅតែមិនទាន់អនុញ្ញាត ឲ្យប្រជាពលរដ្ឋ អង្គការសង្គម​ស៊ីវិល និងគណបក្សសង្រ្គោះជាតិ មានការប្រមូលផ្តុំនៅឡើយ។ ហើយការបន្តហាមឃាត់មិនឲ្យមានការជួបជុំនេះ រដ្ឋាភិបាលគ្នានអ្វីក្រៅពីការអះអាងថា រង់ចាំដល់ស្ថានការណ៍សន្តិសុខ និងសណ្តាប់សាធារណៈ សង្គមវិលទៅរក​ភាពប្រក្រតីវិញ។


លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា។ (រូបថត ហ្វេសប៊ុក)

សណ្ដាប់ធ្នាប់ - សំរាប់អង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ស្ថានភាពសង្គមកម្ពុជាបច្ចុប្បន្ន មិនមានអស្ថិរភាព ដែលរដ្ឋាភិបាលចាំបាច់ត្រូវហាមឃាត់ មិនឲ្យមានការជួបជុំនោះទេ ហើយកាលដែលរដ្ឋាភិបាល​បន្តដាក់កំហិត​មិន​ឲ្យមានការប្រមូលផ្តុំ គឺគ្រាន់តែមធ្យោបាយ ការពារមិនឲ្យមានការរិះគន់មកលើរដ្ឋាភិបាល [...]

ជួន មុំថុល៖ អ្នក​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ គឺ​ជា​អ្នក​អុក​ឡុក​សង្គម

ជួន មុំថុល៖ អ្នក​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ គឺ​ជា​អ្នក​អុក​ឡុក​សង្គម

សហភាពសហព័ន្ធ​​​សហ​ជីព​​ជាតិ​​​កម្ពុជា ដឹកនាំដោយលោក ជួន មុំថុល បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួល​ដោយរដ្ឋាភិបាល និងភាគីក្រុមហ៊ុនមិនទាន់បាន​អនុវត្តពេញលេញផង ហេតុអ្វីចាំបាច់ត្រូវទាមទារដំឡើង​ប្រាក់​ឈ្នួលគោលបន្ថែម​ទៀត? ហើយការដែលសហជីពមួយចំនួន បន្តទាមទារប្រាក់ឈ្នួលគោល នោះគ្រាន់តែ​ជាការ​អុកឡុកសង្គមឲ្យ​ចលាចលតែប៉ុណ្ណោះ។


លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធ​​​សហ​ជីព​​ជាតិ​​​កម្ពុជា។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធ​​​សហ​ជីព​​ជាតិ​​​កម្ពុជា បានបញ្ជាក់ប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅ​ថ្ងៃទី១១ ខែកុម្ភៈ នេះថា ៖ «ដំឡើងប្រាក់ខែមិនទាន់សើមគូតផង ប្រាក់ខែ១០០ដុល្លារមិន​ទាន់បានចាយផង ទៅ​ទាមទារឡើងអ្វីទៀត។ [...]

ហ៊ុន សែន ព្រមាន​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ

ហ៊ុន សែន ព្រមាន​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានរម្លឹក ដល់កម្មករដែលទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារថា កម្មករ គួរយល់អំពីកំណើនសេដ្ឋកិច្ច និងលទ្ធភាពក្នុងការដំឡើងប្រាក់ឈ្នួលដោយភាគីក្រុមហ៊ុន និងរដ្ឋាភិបាល។


លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

វិបត្តិការងារ - ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១០ ខែកុម្ភៈ នេះ លោក ហ៊ុន សែន បានព្រមានថា កម្មករមិនត្រូវយកការទាមទារប្រាក់ឈ្នួល ទៅពាក់ព័ន្ធក្នុងរឿងនយោបាយនោះទេ។ ហើយការទាមទារដំឡើងប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរ ក៏អាចបណ្តាលឲ្យកម្មករក្នុងវិស័យផ្សេងៗទៀត តវ៉ាឡើង​ប្រាក់ឈ្នួលផងដែរ ខណៈការទាមទារហួសពីលទ្ធភាពក្នុងការផ្តល់ឲ្យ។

ការលើកឡើងរបស់លោក ហ៊ុន សែន នៅពេលនេះ គឺស្របពេលដែល [...]

ស្ថានទូត​វៀតណាម «មិន»​​ទទួល​ញត្តិ​របស់​អង្គការ​សង្គម​ស៊ីវិល

ស្ថានទូត​វៀតណាម «មិន»​​ទទួល​ញត្តិ​របស់​អង្គការ​សង្គម​ស៊ីវិល

ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានបន្តរក្សាគោលជំហររបស់ខ្លួនដដែល នោះគឺការបដិសេធមិនទទួលយកញត្តិ របស់ក្រុមអង្គការសង្គមស៊ីវិលដែលបានដាក់ ក្នុងបំណងឲ្យរដ្ឋាភិបាលវៀតណាម ជួយជំរុញការគោរពសិទ្ធិមនុស្ស និងដោះលែងជន២៣នាក់ ដែលត្រូវបានអាជ្ញាធរគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជាឃុំខ្លួន។


ទង់ជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សិទ្ធិ - ជាថ្មីម្តងទៀតតំណាងក្រុមអង្គការសង្គមស៊ីវិលជាង១០០ នៅថ្ងៃទី១០ ខែកុម្ភៈ នេះបានបន្តយកញត្តិទៅដាក់​នៅស្ថានទូតវៀតណាម ដើម្បីស្នើឲ្យប្រទេសវៀតណាម ជម្រុញរដ្ឋាភិបាលកម្ពុជា ឲ្យលើកលែងទោស និងដោះ​លែងសកម្មជនសិទ្ធិមនុស្ស និងកម្មករ ទាំង២៣នាក់។ តែស្ថានទូតនៃប្រទេសកុំមុយនីស្តមួយនេះ មិនបានចាត់មន្រ្តី​ស្ថានទូតណាម្នាក់ឲ្យចេញមកទទួលញត្តិនោះទេ [...]

ព្រះសារីរិកធាតុ ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​តាកែវ តែ​នៅ​មាន​«មន្ទិល»

ព្រះសារីរិកធាតុ ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​តាកែវ តែ​នៅ​មាន​«មន្ទិល»

ទីបំផុតទៅព្រះសុវណ្ណកោដ្ឋតម្កល់ព្រះសារីរិកធាតុ ត្រូវបានរកឃើញវិញហើយ នៅលើទឹកដីខេត្តតាកែវ។ ការឃើញ​នៅពេលនេះ គឺបន្ទាប់ពីសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការប្ដេជ្ញាចិត្ត ដុតដៃ ដុតជើង ដើម្បីស្វែងរកអស់រយៈពេលជិត២ខែ គិតពីពេលដែលជនសង្ស័យមួយក្រុមលួចយកទៅ កាលពីចុងឆ្នាំ២០១៣។ យ៉ាងណាក៏ដោយ ក៏ព្រះសុវណ្ណកោដ្ឋ​ត្រូវ​បានមតិមួយចំនួនលើកមកបញ្ជាក់ថា ជាវត្ថុ«ក្លែងក្លាយ»។


ព្រះសុវណ្ណកោដ្ឋតម្កល់​ព្រះ​សារីរិកធាតុ ដែលត្រូវបានរកឃើញមកវិញ។ (រូបថតអគ្គស្នងការដ្ឋាននគរបាលជាតិ)

ព្រះសារីរិកធាតុ - ជុំវិញការយកត្រឡប់មកវិញនូវ រតនវត្ថុដ៏មានតម្លៃរបស់ជាតិនេះ មានមតិមួយសម្តែងការសាទរ និងទទួលស្គាល់ព្រះសារីរិកធាតុ ថាជារបស់ពិត តែមតិមួយទៀតសង្ស័យថា ជារបស់«ក្លែងក្លាយ»។ មតិនោះបាន​លើកឡើងទៀតថា ការបាត់បង់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...