ខៀវ កាញារីទ្ធ៖ បាតុកម្មបក្សសង្រ្គោះជាតិ មានចរិតផ្តួលរំលំរដ្ឋាភិបាល
នយោបាយកម្ពុជា - ក្នុងពិធីមួយនៅក្រសួងព័ត៌មាន ថ្ងៃទី២៦ ខែកុម្ភៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានអត្ថាធិប្បាយថា រដ្ឋាភិបាល និងរដ្ឋសភា បច្ចុប្បន្ននេះ គឺបង្កើតឡើងស្របតាមរដ្ឋធម្មនុញ្ញ តាមរយៈការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ២០១៣ ហើយកំពុងបំពេញភារៈកិច្ចជាប្រក្រតី និងមានការទទួលខុសត្រូវខ្ពស់ ចំពោះប្រជាពលរដ្ឋម្ចាស់ឆ្នោត។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដដែលនេះ បានបន្ថែមថា ការញុះញង់ អុជអាល បញ្ឆេះកំហឹង បង្កភាពអនាធិបតេយ្យ បិទផ្លូវសាធារណៈ វាយកំទេចទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិតាមរោងចក្រនានា ជាដើមនោះ គឺបានឆ្លុះបញ្ចាំង ថាការទាមទាររបស់គណបក្សជំទាស់ មិនមែត្រឹមតែការស្វែងរកយុត្តិធម៌ ចំពោះលទ្ធផលបោះឆ្នោតនោះទេ តែជាការបង្កការលំបាកគ្រប់បែបយ៉ាង [...]