សម រង្ស៊ី៖ មិនចូលសភាដាច់ខាត បើគ្មានការបោះឆ្នោតឡើងវិញ
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបញ្ជាក់ពីគោលជំហរគណបក្សខ្លួនថា គណបក្សសង្រ្គោះជាតិ នឹងមិនចូលរួមប្រជុំសភាជាមួយគណបក្សប្រជាជនកម្ពុជា ជាដាច់ខាត ល្គឹកណាមិនទាន់មានដំណោះស្រាយចំពោះការបោះឆ្នោតឡើងវិញ។ ការលើកឡើងរបស់លោក បានធ្វើឡើងទន្ទឹមនឹងក្រុមការងារបច្ចេកទេស របស់គណបក្សទាំងពីរគ្រោងនឹងបន្តការចរចានយោបាយនៅថ្ងៃទី១០ ខែមីនា នេះទៀត។
លោកសម រង្ស៊ី ចុះជួបពលរដ្ឋអ្នកលក់ត្រកួន មុនពេលលោកឡើងយន្ដហោះ ថ្ងៃទី០៧ខែតុលាឆ្នាំ២០១៣។ (រូបថត គណបក្ស)
នយោបាយកម្ពុជា - តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី០៦ ខែមីនា នេះ លោក សម រង្ស៊ី ប្រធាន គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់បានពន្យល់ថា បញ្ហាចូលប្រជុំសភា [...]