ហោ ណាំហុង៖ កម្ពុជាទទួលជនភៀសខ្លួនពីអូស្រ្តាលី តាមការស្ម័គ្រចិត្ត
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានបង្ហើបឲ្យដឹងថា ប្រទេសកម្ពុជាទទួលយកជនភៀសខ្លួន តាមការស្នើសុំរបស់ប្រទេសអូស្រ្តាលី តែក្នុងលក្ខខណ្ឌស្ម័គ្រចិត្តពីជនភៀសខ្លួនប៉ុណ្ណោះ។ ការបង្ហើបឲ្យដឹងរបស់លោក ហោ ណាំហុង គឺបានធ្វើឡើង ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងសិក្សាលំអិតអំពីការស្នើសុំនេះនៅឡើយ។
រូបថតផ្តិតពីវីដេអូទូរទស្សន៍អូស្ត្រាលី ដែលបង្ហាញពីនាវាដឹកជនភៀសខ្លួន បែកធ្លាយនៅជិតឆ្នេររបស់ប្រទសនេះ។
សិទ្ធិ - ទន្ទឹមនឹងមិនបានបញ្ជាក់ ពីចំនួនជនភៀសខ្លួនឲ្យពិតប្រាកដ ដែលកម្ពុជាមានលទ្ធភាពទទួលយកនោះ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានព្រលយឲ្យដឹងថាប្រទេសកម្ពុជា [...]