បនល្បែងនៅអាស៊ីបើកកាន់តែច្រើនដើម្បីចំណេញ - ចុះកម្ពុជា?
រដ្ឋាភិបាលនៃប្រទេស ក្នុងតំបន់អាស៊ីខាងកើត កំពុងទាក់ទាញទេសចរណ៍ តាមរយៈការបង្កើតបនល្បែង។ ប៉ុន្តែទន្ទឹមនឹងនេះ រដ្ឋាភិបាលទាំងនោះ បានរិះរកមធ្យោបាយធ្វើយ៉ាងណា ដើម្បីគេចចេញពីបញ្ហាសង្គម ដែលអាចកើតមានឡើង សម្រាប់ប្រជាជនខ្លួនឯង (ឧទាហរណ៍ សម្រាប់អ្នកចាញ់ល្បែងធ្ងន់ធ្ងរ) ប៉ុន្តែស្វែងរកការទាក់ទាញ ធ្វើយ៉ាងណា អាចឲ្យមានចំណូល ដ៏សន្ធឹកសន្ធាប់មកវិញ។ ជាពិសេស រកមធ្យោបាយយ៉ាងណា ដើម្បីបង្កើតការងារធ្វើ ដោយបញ្ឈៀស នូវការយកប្រាក់ខែ របស់បុគ្គលិកទាំងនោះ មកបំផ្លាញចោល នៅលើតុល្បែង។
ជាគំរូនៅប្រទេសសិង្ហបុរី អ្នកដែលអាចចូល លេងល្បែងនៅកាស៊ីណូ ត្រូវតែបង់កម្រៃប្រចាំថ្ងៃ ៨០ដុល្លារ ឬអាចទិញប័ណ្ណចេញចូល លេងក្នុងកាស៊ីណូ ដែលមានតម្លៃ ១.៦០០ ដុល្លារអាមេរិក សម្រាប់រយៈពេលមួយឆ្នាំ។ ចំណែកការចូលលេងល្បែងកាស៊ីណូ មានតម្លៃប្រមាណ ១០០ដុល្លារអាមេរិកក្នុងមួយខែ។ វិធានការនេះ [...]