អង្គការសិទ្ធិមនុស្ស ថាកម្ពុជាមានអ្នកទោសនយោបាយ២៩នាក់ ក្នុង១២ខែចុងក្រោយ
នៅក្នុងរយៈពេល១២ខែចុងក្រោយនេះ កម្ពុជាមានអ្នកទោសនយោបាយ២៩នាក់។ តួលេខបានកើនឡើង យ៉ាងឆាប់រហ័ស និងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ ដោយអាជ្ញាធររដ្ឋាភិបាល បានចាប់ឃាត់ខ្លួនមនុស្ស ១១នាក់ និងឡើងមកដល់២១នាក់ នៅត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥។ តួលេខបានបន្តឡើងឥតឈប់ រហូតមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នេះ ដែលតួលេខចុងក្រោយ នៃមនុស្សឃាត់ខ្លួន បានឡើងដល់២៩នាក់។ នេះបើតាមទំព័រថ្មីមួយ ដែលអង្គការការពារសិទ្ធិមនុស្ស ទើបនឹងបង្កើត និងបង្ហោះក្នុងថ្ងៃទី១៧ ខែឧសភានេះ។
ទំព័រមានទម្រង់ «Background» ជាពណ៌ខ្មៅសឹងតែទាំងស្រុងនោះ បានសរសេរបញ្ជាក់ថា ចំណាត់ថ្នាក់ដែលដាក់មនុស្សទាំងនេះ ទៅក្នុងបញ្ជីអ្នកទោសនយោបាយ ដោយយោងតាម ការស៊ើបអង្កេតផ្ទាល់ របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ ខ្លួនឯង។ ទំព័រនោះ បានសរសរថា៖ «ចាប់តាំងពីខែឧសភា ឆ្នាំ២០១៥ ការបំភិតបំភ័យរបស់រាជរដ្ឋាភិបាល [...]