បណ្ដាំ កែម ឡី៖ ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត
ចលនាប្ដូររូបថត (ទាំងរូបថត Profile និងរូបថត Cover) របស់អ្នកប្រើប្រាស់បណ្ដាញសង្គម ដូរមកដាក់រូបថតលោក កែម ឡី បានកើតឡើងយ៉ាងព្រោងព្រាង បន្ទាប់ពីអ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយរូបនេះ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ កណ្ដាលរាជធានីភ្នំពេញរួចមក។ ពីក្នុងចំណោមរូបថតទាំងនោះ មានឃ្លាមួយ ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម យកមករចនាដាក់អមជាមួយ នឹងរូបថតលោក កែម ឡី និងបានបង្កចំងល់ ដល់អ្នកផងផ្សេងទៀតថា ហេតុអ្វីបានជាមានឃ្លាមួយនេះ ហើយឃ្លាមួយនេះ មានន័យយ៉ាងដូចម្ដេច។
ជាការពិតហើយ ប្រសិនជារូបអ្នក បានរងគ្រោះរង្គោះ ទាំងខាងផ្លូវកាយ និងខាងផ្លូវចិត្ត នៅចំពោះបញ្ហាអ្វីមួយ អ្នកចាំបាច់ណាស់ នូវការលួងលោម និងស្វែងរកឲ្យដឹងថា តើមានវិធីអ្វី ដើម្បីអាចរំដោះគ្រោះនេះបាន។ ដូច្នេះហើយ ទើបលោក កែម ឡី តែងឧស្សាហ៍បាននិយាយ ទៅកាន់មនុស្សទាំងនោះ ជាពិសេសមនុស្ស [...]