Posts by "កេសរ កូល"

អាសែន វឹងជ័រ ប្រកាស​លាលែង​ពី​ក្រុម កាំភ្លើងធំ

អាសែន វឹងជ័រ ប្រកាស​លាលែង​ពី​ក្រុម កាំភ្លើងធំ

ការដឹកនាំក្រុមបាល់ទាត់ អាសឺណល់ (Arsenal) ហៅក្រុម កាំភ្លើងធំ អស់រយៈពេល ២២ឆ្នាំ នឹងត្រូវបញ្ចប់ នៅចុងរដូវកាលនេះ។ លោក អាសែន វឹងជ័រ (Arsène Wenger) បានប្រកាសពីការលាលែង ចេញពីតំណែង ជាគ្រូបង្វឹករបស់ក្រុម អាសឺណល់ នៅថ្ងៃសុក្រនេះ តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ នៅលើគេហទំព័ររបស់ក្រុម។

ជាមួយនឹងការប្រកាស ពីការស្រឡាញ់ដ៏ជ្រាលជ្រៅ និងការគាំទ្រ ជារៀងតទៅ ចំពោះក្រុម កាំភ្លើងធំ គ្រូបង្វឹកជនជាតិបារាំង បានសរសេរឲ្យដឹងថា៖ «បន្ទាប់ពីការសិក្សា យ៉ាងហ្មត់ចត់ និងបន្ទាប់ពីបានជជែក ជាមួយក្រុមបាល់ទាត់រួច ខ្ញុំគិតថា វេលាដ៏សមស្របមួយ សម្រាប់ខ្ញុំបានមកដល់ហើយ ដើម្បីដកខ្លួនថយ នៅចុងរដូវកាល»។

ម្ចាស់ក្រុមបាល់ទាត់ អាសឺណល់ លោក «Stan Kroenke» ក៏បានចូលខ្លួន មកពន្យល់ដែរថា៖ «ជាថ្ងៃមួយ ក្នុងចំណោមថ្ងៃដ៏ពិបាកបំផុត នៃរយៈកាលកីឡារបស់យើង កន្លងមក។ មូលហេតុមួយ ពីក្នុងមូលហេតុដ៏សំខាន់ជាច្រើន [...]

កាសែត​ថៃ​បង្ហោះ​រូប​ថត​មេដឹកនាំ​អាស៊ាន-​អូស្ត្រាលី ដែល​គ្មាន ហ៊ុន សែន

កាសែត​ថៃ​បង្ហោះ​រូប​ថត​មេដឹកនាំ​អាស៊ាន-​អូស្ត្រាលី ដែល​គ្មាន ហ៊ុន សែន

រូបថតជាផ្លូវការមួយនេះ ជាស្នាដៃរបស់ជាងថតរូប លោក «Andrew Taylor» មកពីគេហទំព័រ «ASEAN in Australia» របស់រដ្ឋាភិបាលអូស្ត្រាលី ដែលជាគេហទំព័រ ​បង្កើតឡើង​ជាពិសេស សម្រាប់​ព្រឹត្តិការណ៍​ជំនួបកំពូល អាស៊ាន-អូស្ត្រាលី ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា កន្លងមកនេះ។ បន្ទាប់មក រូបថតខាងលើ ត្រូវបានទីភ្នាក់ងារព័ត៌មានបារាំង «AFP» យកមកផ្សព្វផ្សាយបន្ត មុននឹងសារព័ត៌មានដទៃ យកទៅបង្ហោះ នៅលើកាសែតបោះពុម្ភ គេហទំព័រ និងនៅលើបណ្ដាញសង្គម ជាបន្តបន្ទាប់ព្រោងព្រាត។

» រូបថតផ្លូវការ ដែលផ្សាយនៅលើទំព័រទ្វីសធើរ របស់គេហទំព័ររដ្ឋាភិបាល​អូស្ត្រាលី៖

ស្ពាន​អាកាស​ចែក​ផ្លូវ​ធំ​ជាង​គេ​នៅ​ចិន ទើប​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស

ស្ពាន​អាកាស​ចែក​ផ្លូវ​ធំ​ជាង​គេ​នៅ​ចិន ទើប​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស

ក្រុមអ្នកបើកបរ បានហៅបណ្ដាញស្ពានអាកាស ចែកផ្លូវថ្មី កំពស់៥ជាន់ នៅក្នុងតំបន់ជាយក្រុង​ ចុងគីន (Chongqing) ភាគកណ្ដាលនៃប្រទេសចិន ថាជា«នំបញ្ចុក» ដែលមិនទាន់ចាប់ចង្វាយ។ ស្ពានអាកាសចែកផ្លូវនេះ មានឈ្មោះរួមថា «Huangjuewan» ហើយត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ កាលពីសប្ដាហ៍កន្លងទៅ បន្ទាប់ពីបានស្ថិតក្នុងការសាងសង់ តាំងពី៨ឆ្នាំមកហើយ។

ស្ពានអាកាសដែលខ្ពស់ជាងគេ មានកំពស់ដល់ទៅ ៣៧ម៉ែត្រ ខណៈស្ពាននីមួយៗ ត្រូវបានសង់បែកផ្លូវ ជាខ្នែងទៅកាន់ទិសដៅ មិនតិចជាង១៥ទិសដៅ ដោយមិនទាន់រាប់ពីទិសដៅ ទាំងទៅទាំងមក។

ខណៈ CPP-CNRP ធ្វើក្បួន​ដង្ហែ​ធំ​នៅ​ភ្នំពេញ... LDP ធ្វើ​វេទិកា​ធំ​នៅ​បាត់ដំបង

ខណៈ CPP-CNRP ធ្វើក្បួន​ដង្ហែ​ធំ​នៅ​ភ្នំពេញ... LDP ធ្វើ​វេទិកា​ធំ​នៅ​បាត់ដំបង

ធំអី តែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ? គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ក៏មានអ្វីៗធំដែរ ជាពិសេស គឺវេទិកាថ្លែងសុន្ទរកថា ដ៏ធំមួយ និងការដង្ហែក្បួន ដែលមានអមរថយន្ដប្រមុខបក្ស ដោយម៉ូតូឯកសណ្ឋាន ជាច្រើនគ្រឿង សម្រាប់បញ្ចប់យុទ្ធនាការ​ឃោសនា បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងថ្ងៃទី២ ខែមិថុនានេះ។

វេទិកា«ដ៏ធំ» សម្បូរដោយទង់ជាតិ ដោតស្មើរនឹងទង់បក្ស របស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ នៅក្នុងក្រុងបាត់ដំបងនោះ ទើបនឹងត្រូវបានតម្លើងរួច កាលពីយប់ម៉ិញនេះ និងជាវេទិកា ដែលក្រុមអ្នកគាំទ្រ របស់គណបក្សនេះ តែងហៅថា ជាវេទិកាធ្វើសុន្ទរកថា របស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama)។

» អំណះអំណាងជារូបភាព៖

អេង ឆៃអ៊ាង៖ អ្នក​ចាក​ចេញ ព្រោះ​ជា​មនុស្ស​«ឱកាស​និយម»

អេង ឆៃអ៊ាង៖ អ្នក​ចាក​ចេញ ព្រោះ​ជា​មនុស្ស​«ឱកាស​និយម»

«គណបក្សនយោបាយមួយ ដែលមានការគាំទ្រខ្លាំង ពីប្រជាពលរដ្ឋហើយ ត្រៀមទៅដឹកនាំប្រទេស តែងតែមានមនុស្សឱកាសនិយម មកជ្រកកោន» នេះ ជាឃ្លាប្រកបដោយទំនុកចិត្ត សរសេរនៅលើបណ្ដាញសង្គម ដោយលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បើទោះជាក្នុងឃ្លានោះ លោកមិនបានបញ្ចេញឈ្មោះ របស់គណបក្សណាមួយក៏ដោយ។ លោកបានបន្តទៀតថា៖ «ហើយពួកគេ នឹងចាកចេញទៅវិញ នៅពេលណាដែលខ្លួនគេ មិនអាចរកប្រយោជន៍បាន ពីគណបក្សនោះ»។

ការលើកឡើង របស់លោក អេង ឆៃអ៊ាង បានធ្វើឡើង នៅថ្ងៃនេះ បន្ទាប់ពីរលកចាកចេញ នៃអតីតសមាជិក អ្នកគាំទ្រ និងជាពិសេសបេក្ខជន-បេក្ខនារី [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...