ខណៈ CPP-CNRP ធ្វើក្បួនដង្ហែធំនៅភ្នំពេញ... LDP ធ្វើវេទិកាធំនៅបាត់ដំបង
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី០២ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 02, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ធំអី តែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ? គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏មានអ្វីៗធំដែរ ជាពិសេស គឺវេទិកាថ្លែងសុន្ទរកថា ដ៏ធំមួយ និងការដង្ហែក្បួន ដែលមានអមរថយន្ដប្រមុខបក្ស ដោយម៉ូតូឯកសណ្ឋាន ជាច្រើនគ្រឿង សម្រាប់បញ្ចប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្នុងថ្ងៃទី២ ខែមិថុនានេះ។
វេទិកា«ដ៏ធំ» សម្បូរដោយទង់ជាតិ ដោតស្មើរនឹងទង់បក្ស របស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ នៅក្នុងក្រុងបាត់ដំបងនោះ ទើបនឹងត្រូវបានតម្លើងរួច កាលពីយប់ម៉ិញនេះ និងជាវេទិកា ដែលក្រុមអ្នកគាំទ្រ របស់គណបក្សនេះ តែងហៅថា ជាវេទិកាធ្វើសុន្ទរកថា របស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama)។
» អំណះអំណាងជារូបភាព៖
រីឯក្បួនដង្ហែរបស់គណបក្សវិញ នឹងត្រូវនាំមុខ ដោយរថយន្ដប្រធានគណបក្ស លោក ខឹម វាសនា។ តែនៅពីមុខរថយន្ដលោកប្រមុខ នឹងមានក្បួនម៉ូតូឯកសណ្ឋានដូចគ្នា ចំនួន១១គ្រឿង ជិះក្នុងទម្រង់ជាព្រួញថែមទៀត។ អ្នកគាំទ្រម្នាក់ របស់គណបក្សនេះ បានប្រាប់គ្នីគ្នារបស់ក្រុមខ្លួនថា៖ «ពេលស្អែក (ថ្ងៃទី២ ខែមិថុនា) សូមឲ្យបងប្អួន LDP អ្នកដែលជិះម៉ូតូជាជួរមុខ ពាក់អាវនិងមួក ឲ្យដួចគ្នាមក»។
» រូបភាពមួយចំនួន របស់ក្រុមម៉ូតូឯកសណ្ឋាន ដែលជារបាំងការពាររថយន្ដប្រមុខបក្ស៖
មើលទៅ វាហាក់ដូចជាសម្បើមក្រៃ ជាពិសេសម្រាប់គណបក្សមួយ ដែលតែងប្រកាសមិនដាច់ពីមាត់ ថាខ្លួនមិនចង់បានសន្លឹកឆ្នោត ពីពលរដ្ឋម្ចាស់ឆ្នោតនោះឡើយ៕
» វីដេអូ «Bonus» បង្ហាញពីការហាត់សម ដើម្បីជិះអម ធ្វើជារបាំងរថយន្ដប្រមុខបក្ស៖