បក្សសង្គ្រោះជាតិថា ខ្លួនបន្ត«វប្បធម៌សន្ទនា» ទោះ ហ៊ុន សែន គម្រាមបញ្ចប់
សមាជិក នៃគណកម្មការនាយក នៃគណបក្សសង្គ្រោះជាតិ មួយរូប បានអះអាងប្រាប់ ទស្សានាវដ្ដីមនោរម្យ.អាំងហ្វូថា គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សសម្លេងភាគតិច ក្នុងរដ្ឋសភា នៅតែរក្សា និងគាំទ្រ នូវវប្បធម៌សន្ទនា រវាងគណបក្សនយោបាយទាំងពីរ។ ថ្លែងក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ មន្រ្តីរូបនេះបានបន្តថា ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ បានសម្រេច និងរក្សានូវគោលជំហរ របស់ខ្លួនជានិច្ច ក្នុងការរក្សានូវតម្លៃ នៃវប្បធម៌សន្ទនា ដែលបានកើតចេញ ពីកិច្ចព្រមព្រៀង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
មិនអាចភ្ជាប់ទំនាក់ទំនង ជាមួយអ្នកនាំពាក្យ របស់គណបក្សសង្គ្រោះជាតិ បានទេ ដោយពុំមាន អ្នកទទួលទូរស័ព្ទ។ ដូចគ្នានេះដែរ តាមការអះអាង របស់លោក លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ ជាមួយវិទ្យុក្នុងស្រុកមួយ បានលើកឡើងយ៉ាងខ្លីថា គណបក្សសង្គ្រោះជាតិ កំពុងជំរុញ និងរក្សានូវវប្បធម៌សន្ទនា នៃគណបក្សទាំងពីរ ដោយមិនងាករេ។ លោកថា៖ [...]