បន្តដាក់ញាតិថ្វាយព្រះមហាក្សត្រ ខណៈអាជ្ញាធរព័ទ្ធបន្លាលួសជុំវិញវាំង
ក្រុមពលរដ្ឋប្រមាណជាជាង១០០នាក់ បានបន្តជួបជុំគ្នានៅថ្ងៃសៅរ៍នេះ ដើម្បីស្វែងរកការដាក់ញាតិថ្វាយព្រះមហាក្សត្រ ដើម្បីស្នើរដល់ព្រះអង្គ ឲ្យពន្យាពេលប្រជុំសភា។ ប៉ុន្តែច្រកចូលទៅកាន់ព្រះបរមរាជវាំង ត្រូវបានហ៊ុំព័ទ្ធទៅរនាំងបន្លាលួស និងកងកម្លាំងអាជ្ញាធរ ហើយបានធ្វើឲ្យលេចលឺនូវការរិះគន់ថា «អាជ្ញាធរកំពុងឃុំព្រះមហាក្សត្រ»។ ការរិះគន់ដែលអាជ្ញាធរបានច្រានចោល ដោយអះអាងពីមូលហេតុ «ការពារសុវត្ថិភាពរបស់ព្រះមហាក្សត្រ» មកបញ្ជាក់។
ក្រុមប្រជាពលរដ្ឋ ព្យាយាមធ្វើដំណើរទៅកាន់ព្រះបរមរាជវាំង តែត្រូវបានហាមឃាត់ដោយកងកម្លាំងសមត្ថកិច្ច។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - ប្រជាពលរដ្ឋប្រមាណជាជាងមួយរយនាក់ ដែលគេជឿថាស្និតនឹងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង [...]