សម្ភាស សុខ សំអឿន៖ ពីរចំណុចដើម្បីក្លាយជា«ការញុះញង់»
សម្ភាស - ក្នុងកិច្ចសម្ភាសមួយ ជាមួយ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាយកប្រតិបត្តិ នៃអង្គការក្រុមអ្នកច្បាប់ការពាសិទ្ធិកម្ពុជា លោក សុខ សំអឿន បានបញ្ជាក់ថា អាចចាត់ទុកជាការ«ញុះញង់»បាន លុះត្រាតែការញុះញង់នោះ ឲ្យប្រព្រឹត្តនូវបទឧក្រិដ្ឋជាក់លាក់ណាមួយ នៅតាមទីសាធារណៈ ឬផ្សព្វផ្សាយជាសាធារណៈ ឬតាមខិតប័ណ្ណជាដើម ទោះបីមិនទាន់សម្រេចផលក៏ដោយ។ តែករណីនេះ លោកបានបង្ហាញថា មិនចាំបាច់សម្រាប់មនុស្សដែលមានឥទ្ធិពល ឬគ្មាននោះទេ តែអ្វីដែលចាំបាច់នោះ ត្រូវរកឲ្យឃើញនូវអំពើរបស់គាត់ ថាតើគាត់ធ្វើការញុះញង់ ត្រឹមកំរិតណា គាត់និយាយអ្វី? តើការលើកឡើងរបស់គាត់នោះ មានប៉ះពាល់ដល់សន្តិសុខជាតិ ឬច្បាប់រដ្ឋកំណត់ដែរឬទេ?
អ្នកឯកទេសច្បាប់នៅកម្ពុជារូបនេះ បានលើកជាឧទាហរណ៍ដូចជាញុះញង់ ក៏ដូចជាការលើកទឹកចិត្ត នរណាម្នាក់ ឲ្យទៅសម្លាប់នណាម្នាក់ផ្សេងទៀត ញុះញង់ឲ្យចាប់គេរំលោភ [...]