ជំនួបទីបីបរាជ័យ តែអាចមានលទ្ធផលនៅថ្ងៃទី ១៧មីនា ខាងមុខ
កិច្ចប្រជុំនៃគណកម្មការចម្រុះរបស់គណក្សទាំងពីរ ដោយបិទទ្វា ក្នុងរយៈពេលបីម៉ោង នៅមិនទាន់ទាញបានចំណុចត្រូវគ្នា ដោយមិនបានចេញជាសេចក្តីប្រកាសរួមអ្វីឡើយ។ តែទោះយ៉ាងណាក៏ដោយ ក៏គណបក្សទាំងពីរនៅតែសង្ឃឹមថា បន្ទាប់ពីទទួលបានមតិណែនាំពីថ្នាក់ដឹកនាំកំពូល កិច្ចប្រជុំថ្នាក់បច្ចេកទេសនាពេលខាងមុខ អាចនឹងទទួលបានលទ្ធផលជាវិជ្ជមាន។
មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា (ខាងឆ្វេង) និងគណបក្សសង្គ្រោះជាតិ បន្ទាប់ពីជំនួបទី៣ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៤ នាមន្ទីរព្រឹទ្ធសភា។ (រូបថត MONOROOM.info/ S. Tith)
នយោបាយកម្ពុជា - ចំណុចដែលគណបក្សសង្គ្រោះជាតិ បានលើកយកមកពិភាក្សា ហើយត្រូវបរាជ័យគ្មានការឯកភាពគ្នានោះ ត្រូវបានលោក សុន ឆ័យ [...]