សម រង្ស៊ី ត្រៀមខ្លួន ក្លាយជាប្រធានតំណាងរាស្រ្តមតិភាគតិច?
បន្ទាប់ពីសម្រាកពីកិច្ចប្រជុំសភាអនុម័ត ទៅលើច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងថ្ងៃទី៣ ខែធ្នូ នេះ ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា អ្វីដែលគណបក្សលោក កំពុងធ្វើ និងទាមទារឲ្យមាននៅពេលនេះ តួយ៉ាងដូចជា ការទាមទារឲ្យមាន ប្រធានតំណាងរាស្រ្តមតិភាគតិចក្នុងរដ្ឋសភា គឺមិនដើម្បីលោកផ្ទាល់ ដើម្បីបុគ្គលណាម្នាក់ ឬបក្សណាមួយឡើយ។ លោកបន្តថា គណបក្សសង្គ្រោះជាតិកំពុងព្យាយាមខិតខំនេះ ក្នុងគោលបំណងរៀបចំស្ថាប័ន«ថ្មី»មួយនេះ ក៏ដើម្បីបើកផ្លូវ សម្រាប់គណបក្សនយោបាយផ្សេងៗទៀត ចូលរួមនាអាណត្តិក្រោយៗដែរ។
ប្រធានបក្សរូបនេះ បានបញ្ជាក់យ៉ាងខ្លីថា៖ «យើងទម្លុះឧបសគ្គ យើងបើកផ្លូវ ដើម្បីឲ្យខ្មែរជំនាន់ក្រោយទៀត មានគណបក្សផ្សេងទៀត មានអ្នក ដឹកនាំផ្សេងទៀត ដែលនឹងចូលមកកាន់តំណែងរបស់ខ្លួន ក្នុងរយៈពេល១០ ២០ឆ្នាំទៅមុខ ទាល់តែយើងរៀបផ្លូវ [...]