ត្រៀមប្ដឹងឧទ្ធណ៍ បើមាជ សុវណ្ណារ៉ា នៅបន្តរងការចោទប្រកាន់
បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបន្តការឃុំឃាំង ទៅលើសកម្មជនគណបក្សសង្គ្រោះជាតិ និងលើកពេលប្រកាសសាលក្រម នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ខាងមុខ នៅក្នុងសវនាការពេញអង្គស្ទើពេញមួយថ្ងៃ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០១៤ កន្លងទៅនេះមក បានជំរុញឲ្យ ក្រុមសហមេធាវីរបស់លោក មាជ សុវណ្ណារ៉ា ជួបប្រជុំជាបន្ទាន់មួយ ដើម្បីស្វែងរកយុទ្ធវិធី និងយុទ្ធសាស្រ្ត សម្រាប់ការពារក្ដីឲ្យកូនក្ដីរបស់ពួកខ្លួនតទៅទៀត។ នេះជាការបញ្ជាក់របស់លោក ចាន់ ចេន មេធាវីមួយរូបក្នុងចំណោមមេធាវីទាំងប្រាំ ដែលការពារក្ដីឲ្យលោក មាជ សុវណ្ណារ៉ា នៅក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។
ក្រោយពីបានសួរដេញដោល ក្នុងសំណុំរឿងសកម្មជនគណបក្សសង្គ្រោះជាតិហើយនោះ ប្រធានក្រុមប្រឹក្សាជំនុំជំរៈនៃសាលាដំបូង លោក តាំង ស៊ុនឡាយ បានប្រកាសលើកពេល [...]