Posts by "អ៊ុម វ៉ារី"

អាដហុក​រិះ​គន់​ការ​ចាប់​ជន​ភៀស​ខ្លួន  ថា​រំលោភ​សិទ្ធិ​មនុស្ស

អាដហុក​រិះ​គន់​ការ​ចាប់​ជន​ភៀស​ខ្លួន ថា​រំលោភ​សិទ្ធិ​មនុស្ស

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​រតនគីរី បាន​លើក​ឡើង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​រតនៈគីរី បាន​ប៉ុនប៉ង​ចាប់​ខ្លួន​ជនជាតិ​ម៉ុងតាញ៉ា ចំនួន​៩​នាក់ ប៉ុន្តែ​ចាប់​បាន​តែ​៥នាក់​ប៉ុណ្ណោះ ដែល​ជា​សមាជិក​នៃ​គ្រួសារ​មួយ រួម​មាន​ឪពុក ម្ដាយ និង​កូន​ប្រុស​ស្រី​បី​នាក់។ ចំណែក​ឯ​ជន​ភៀស​ខ្លួន​៤នាក់​ផ្សេង​ទៀត ត្រូវ​បាន​រត់​គេច​ខ្លួន ពី​ការ​តាម​ប្រម៉ាញ់ របស់​សមត្ថកិច្ច​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ កន្លង​មក​នេះ។

តាម​សេចក្ដី​ថ្លែងការណ៍​មួយ ចុះ​ថ្ងៃ​ទី២ ខែ​កុម្ភៈ​ម្សិល​ម៉ិញ​នេះ របស់​សមាគមការពារសិទ្ធិមនុស្សអាដហុក បាន​អំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការ​ចាប់​ខ្លួន ការ​ធ្វើ​ទុក្ខ​ទោស​ទៅលើជនភៀសខ្លួន ម៉ុងតាញ៉ា ដែល​កំពុង​រស់នៅលាក់ខ្លួនក្នុងព្រៃជាដើម។ សមាគម​នេះ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់កិច្ចសហការ ជាមួយទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិប្រចាំកម្ពុជា [...]

បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង៖ ប្រសិទ្ធិ​ភាព​រវាង​ការ​អនុវត្ត និង​ការ​សន្យា

បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង៖ ប្រសិទ្ធិ​ភាព​រវាង​ការ​អនុវត្ត និង​ការ​សន្យា

នា​មជ្ឈ​មណ្ឌល​កោះពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ប្រធាន​រដ្ឋសភា​កម្ពុជា លោក ហេង សំរិន និង​ជា​ប្រធាន​កិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា ថ្វី​បើ​គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​ចាស់ តែ​គណបក្ស​នេះ​នៅ​តែ​មាន​ការ​គាំទ្រ​ខ្ពស់ ពី​ប្រជា​ពលរដ្ឋ។ លោក​ថា ករណី​សំខាន់​ក្នុង​អាណត្តិ​ទី​ប្រាំ​នេះ គណបក្ស​ចំណាស់​របស់​លោក បាន​ថម​ថយ​នូវ​កម្លាំង​អាសនៈ​ក្នុង​រដ្ឋសភា ដោយ​សារ​មាន​កំណើន​សម្លេង​ខ្លាំង ទៅ​រក​គណបក្ស​ប្រឆាំង។

យ៉ាង​នេះ​ក្តី លោក​បាន​ចាត់​ទុក​ថា នេះ​ជា​បរិបទ​មួយ​ថ្មី ដែល​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ជួប​ប្រទះ និង​ត្រូវ​ស្វែង​រក​ដំណោះ​ស្រាយ។ លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ប្រការ​នេះ តម្រូវ​ឲ្យ​យើង​ត្រូវ​សិក្សា ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​អំពី​មូលហេតុ ដែល​នាំ​ឲ្យ​កើត​មាន​ស្ថានភាព​ដូច្នេះ។ (…) ចំណុច​ខ្លាំង ចំណុច​ខ្សោយ មេ​រៀន បទ​ពិសោធន៍​ថ្មីៗ​របស់​គណបក្ស [...]

អ្នក​​សារព័ត៌មាន​បារម្ភ ចំពោះ​ការ​«បិទ​បាំង​ព័ត៌មាន»​នៅ​កម្ពុជា

អ្នក​​សារព័ត៌មាន​បារម្ភ ចំពោះ​ការ​«បិទ​បាំង​ព័ត៌មាន»​នៅ​កម្ពុជា

អ្នក​សារព័ត៌មាន​អាជីព​មួយ​ចំនួន បាន​សម្ដែង​នូវ​ក្ដី​ព្រួយ​បារម្មណ៍​របស់​ពួក​គេ ពី​ការ​យក​ព័ត៌មាន​សង្គម​ជាតិ​មក​​ធ្វើ​អាជិវកម្ម និង​ការ​បិទ​បាំង​ព័ត៌មាន សម្រាប់​ផល​ប្រយោជន៍​របស់​ស្ថាប័ន​ខ្លួន​មួយ។ ពួក​លោក​ចង់​បាន​ការ​ពង្រើក នូវ​ព័ត៌មាន​ពិសេសៗ របស់​សង្គម​ទាំង​មូល ដោយ​តុល្យភាព និង​ធ្វើការ​ផ្សព្វ​ផ្សាយ​ជា​បណ្តាញ​ព័ត៌មាន​«ពិត»​មួយ តាម​គ្រប់​មធ្យោបាយ ដើម្បី​បាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​បាន​ដឹង នៅ​ទូទាំង​ប្រទេស។

លោក សាយ មុន្នី អ្នក​សារព័ត៌មាន​មក​ពី​វិទ្យុ​សម្លេង​សហរដ្ឋ​អាមេរិក វីអូអេ បាន​ថ្លែង​ឡើង​ថា សព្វ​ថ្ងៃ​នេះ មាន​ព័ត៌មាន​ជា​ច្រើន​ត្រូវ​បាន​បិទ​បាំង ដោយ​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ទាំង​អាជីព និង​មិន​មែន​អាជីព។ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មករា​នេះ ក្នុង​ជំនួប​អ្នក​សារព័ត៌មាន​វ័យ​ក្មេង​ក្នុង​ស្រុក លោក សាយ មុន្នី បាន​លើក​ឡើង​ថា មួយ​ចំនួន​ធំ​នៃ​ទូរទស្សន៍ និង​វិទ្យុ​ជា​ដើម [...]

មរណភាព​របស់​ស្ត្រី​ម្នាក់​នៅ​ខេត្ត​រតនៈគីរី ស្ថិត​ក្នុង​អាថ៌កំបាំង

មរណភាព​របស់​ស្ត្រី​ម្នាក់​នៅ​ខេត្ត​រតនៈគីរី ស្ថិត​ក្នុង​អាថ៌កំបាំង

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​រូប លោក ឆាយ ធី ដែល​ជា​ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​រតនៈគីរី បាន​បង្ហើប​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នា​រសៀល​ថ្ងៃ​ទី​២៩ ខែ​មករា នេះ​ថា លោក​មិន​ទាន់​មាន​ជំនឿ​ថា ការ​ស្លាប់​នេះ បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គិសនី ហើយ​ឆេះ​ស្លាប់​នោះ​ឡើយ។ ព្រោះ​ថា​ប្រភេទ​ផ្ទះ​សំណាក់​នេះ ខ្សែរ​ភ្លើង​ទាំង​អស់ ត្រូវ​បាន​បង្កប់​ក្នុង​ជញ្ជាំង​ថ្ម ឬ​លាក់​ក្នុង​ពិដាន​ទាំង​អស់។

លោក​បាន​ពន្យល់​ថា៖ «ការ​ស្លាប់​ដោយ​សារ​ទុស្សេ​ខ្សែរ​ភ្លើង​ឆេះ​ស្លាប់ វា​មិន​ទំនង​សោះ។ ឯ​សភាព​សាក​សព ភ្លើង​នោះ​មិន​បាន​ឆេះ​ដល់​ពូក ភួយ ខ្នើយ ឬ​សម្លៀក​បំពាក់ សម្ភារៈ​ក្នុង​បន្ទប់ ក្រៅ​ពី​ឃើញ​មាន​ការ​ឆេះ​រោល​ជា​ផ្សែង នៅ​លើ​ពិដាន​ប៉ុណ្ណោះ។ (…) ខ្សែរ​ភ្លើង​នៅ​ផ្ទះ​សំណាក់ ដាក់​ដោយ​មាន​សុវត្តិភាព មិន​ដូច​នៅ​ទី​សាធារណៈ​ទេ។ នេះ​ហើយ ដែល​នាំ​ឲ្យ​មាន​ការ​សង្ស័យ។ [...]

ជំនួប​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​ថ្ងៃ​នេះ ដើម្បី​ជួប​គ្នា​លើក​ក្រោយ! (vdo)

ក្រោយ​ជំនួប​នា​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មករា​នេះ ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ផ្តល់​កិច្ច​សម្ភាស​រួម​គ្នា ទៅ​កាន់​អ្នក​សារព័ត៌មាន ដោយ​ផ្តោត​សំខាន់​លើ​ការ​យក​ចិត្ត​ទុក​ដាក់ ទៅ​ដល់​រាស្រ្ត និង​ជាតិ ពិសេស​រក្សា​នូវ​វប្បធម៌​សន្ទានា រវាង​គណបក្ស​ទាំង​ពីរ​បន្ត​ទៅ​មុខ។

លោក សម រង្ស៊ី ប្រធាន​តំណាង​រាស្រ្ត​មតិ​ភាគ​តិច ដែល​រដ្ឋសភា​ជាតិ​ទើប​ទទួល​ស្គាល់​លោក​ក្នុង​តំណែង​នេះ  បាន​លើក​ឡើង​ថា នេះ​ជា​ទម្លាប់​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ដោយ​គណបក្ស​ទាំង​ពីរ ក្នុង​ការ​ឆ្លុះ​បញ្ចាំង និង​លើក​កំពស់​វប្បធម៌​សន្ទនា ដែល​ជា​មូលដ្ឋាន​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ។

ប្រធានគណបក្សសង្គ្រោះជាតិ បានបន្តថា៖ «ការអនុវត្តទាំងពាក្យពេជ្រ ការអនុវត្តទាំងស្មារតី [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...