«សហគមន៍អ៊ឺរ៉ុបត្រូវជជែកជាមួយកម្ពុជា ឲ្យឈប់គម្រាមនិងចាប់ខ្លួនក្រុមប្រឆាំង»
សហគមន៍អ៊ឺរ៉ុប (EU) ត្រូវប្រើប្រាស់ការជជែកជាមួយកម្ពុជា ស្ដីពីស្ថានភាពសិទ្ធិមនុស្ស ដែលនឹងប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភានេះ ដើម្បីទាមទារឲ្យអាជ្ញាធរកម្ពុជា បញ្ឈបនូវការគម្រាម ការចាប់ខ្លួន និងការដាក់ទោសទណ្ឌ ទៅលើក្រុមអ្នកតំណាងរាស្ត្រ និងសមាជិករបស់គណបក្សប្រឆាំង។ នេះ ជាអ្វីដែលគេអាចអានបាន នៅក្នុងសេចក្ដីថ្លែងការណ៍រួមគ្នា របស់សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (International Federation for Human Rights ឬ Fédération internationale des ligues des droits de l'homme ហៅកាត់ថា FIDH) និងអង្គការសិទ្ធិមនុស្សក្នុងស្រុកចំនួន២ទៀត (អាដហុក និងលីកាដូ) ដែលចេញផ្សាយពីរាជធានី បាងកក ប្រទេសថៃ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។
សេចក្ដីថ្លែងការណ៍នេះ ទំនងជាបានចេញផ្សាយ នៅមុនការចាប់ឃាត់ខ្លួន ក្រុមមន្ត្រីសិទ្ធិមនុស្សបួននាក់ និងមន្ត្រីជាន់ខ្ពស់ម្នាក់ [...]