ហ៊ុន សែន ព្រមានចិនកុំឲ្យលូកដៃករណី គឹម សុខ
នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតឱកាស នៃការដាក់បណ្ដឹងរបស់លោក ប្រឆាំងនិងអ្នកធ្វើអត្ថាធិប្បាយមួយរូប ទៅកាន់តុលាការ នៅព្រឹកថ្ងៃចន្ទនេះ ដើម្ប«ផ្លែផ្កា»ឲ្យសហរដ្ឋអាមេរិក និងព្រមានប្រទេសចិន ថាកុំឲ្យធ្វើអន្តរាគមន៍អ្វីទាំងអស់ នៅក្នុងករណីប្ដឹងផ្ដល់នេះ។
លោក ហ៊ុន សែន បានប្រើប្រាស់វេទិកា នៃពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវស្ពានបេតុង មិត្តភាព កម្ពុជា-ចិន កោះធំ ដើម្បីថ្លែងដូច្នេះ បន្ទាប់ពីលោកបានប្រកាសថា បានឲ្យមេធាវីរបស់លោក ដាក់ពាក្យបណ្ដឹងចូលទៅកាន់តុលាការ ដើម្បីប្ដឹងលោក គឹម សុខ ជុំវិញការធ្វើអត្ថាធិប្បាយមួយ របស់អ្នកវិភាគរូបនេះ ដែលធ្វើឲ្យលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោក កើតទុក្ខមិនសុខចិត្ត។
មកដល់ចំណុចមួយ នាយករដ្ឋមន្ត្រីកម្ពុជា បាននិយាយរំលឹក ពីមនុស្សដែលលោក ប្ដឹងនោះ ថាមានអតីតកាល ស្និតនឹងគណបក្សហ្វុនស៊ីនប៉ិច ហើយធ្លាប់ទៅរៀន [...]