«ត្រូវចោទប្រកាន់ ដូណាល់ ត្រាំ និង អង់ជឺឡា មែរគែល បន្ថែមក្នុងសំណុំរឿង កឹម សុខា»
បន្ទាប់ពីបានស្នើសុំឡើងតុលាការ ជាមួយលោក កឹម សុខា នៅក្នុងសំនុំរឿង «ក្បត់ជាតិ» ដែលលោកអះអាងថា គ្រាន់តែជាលេសលើគោក និងគួរឲ្យអស់សំណើច ដើម្បីឈានទៅរំលាយគណបក្សសង្គ្រោះជាតិនោះ នៅថ្ងៃនេះ លោក សម រង្ស៊ី បានពន្យុះតុលាការកម្ពុជាជាថ្មី ឲ្យធ្វើការចោទប្រកាន់ ទៅលើមេដឹកនាំ របស់ប្រទេសមហាអំណាច ចំនួនពីរបន្ថែមទៀត ដោយហេតុថា ស្ថាប័នមួយចំនួន នៃប្រទេសទាំងពីរនោះ សុទ្ធសឹងធ្លាប់មានទំនាក់ទំនង ជាមួយគណបក្សសង្គ្រោះជាតិ ក្នុងពេលកន្លងមក។
អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើបណ្ដាញសង្គមថា៖ «ការចោទប្រកាន់លោក កឹម សុខា ពីបទ "ក្បត់ជាតិ សន្និដ្ឋិភាពជាមួយបរទេស" ត្រូវរាលដាល មកដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលប្រទេសអាល្លឺម៉ង់»។
មេដឹកនាំប្រឆាំង បានពន្យល់ពីមូលហេតុឡើងថា៖
«- រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយសារតែអង្គការអាមេរិកាំង "IRI" និង "NDI" បានផ្តល់ជំនួយ [...]