Posts tagged as "CPP"

សម រង្ស៊ី ប្រាប់​ឲ្យ CNRP រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ និង​ភាព​អត់ធ្មត់

សម រង្ស៊ី ប្រាប់​ឲ្យ CNRP រក្សា​ភាព​ស្មោះត្រង់​ចំពោះ​ជាតិ និង​ភាព​អត់ធ្មត់

គណបក្សសង្គ្រោះជាតិ «ស្ថិតក្នុងបេះដូងប្រជារាស្ត្រ» ហើយជ័យជំនះ មិនត្រូវបានមើលឃើញ ក្នុងពេលនេះទេ។ នេះ ជាការប្រកាសឡើង របស់អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីមុននេះបន្តិច។

មេដឹកនាំប្រឆាំងបានយកពុទ្ធភាសិតខ្មែរ «ចាញ់ជាព្រះ ឈ្នះជាមារ» មកពន្យល់នាំមុខ ដោយធ្វើការប្រៀបធៀបលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា ថាជាមារ។

លោក សម រង្ស៊ី បានសរសេរថា៖ «ហ៊ុន សែន ជាអ្នកប្រមាថប្រជារាស្ត្រខ្មែរ។ គាត់ប្រព្រឹត្តអំពើទុច្ចរិត និងអំពើបាបគ្រប់បែបយ៉ាង ហើយបែរមកធ្វើបាប​អ្នកស្នេហាជាតិ ឥតឈប់ឈរ។ គាត់ជាមារ សម្រាប់កម្ពុជា។ ជ័យជំនះរបស់គាត់ នៅពេលនេះ មិនពិតប្រាកដទេ មិនស្ថិតស្ថិរទេ។»។

មេដឹកនាំប្រឆាំង បានសរសេរបន្ត នៅលើបណ្ដាញសង្គមទៀតថា៖ «សូមឲ្យគណបក្សសង្គ្រោះជាតិ រក្សាភាពស្មោះត្រង់ ចំពោះប្រទេសជាតិ ភាពបរិសុទ្ធ និងស្អាតស្អំ [...]

ខ្មែរ​នៅ​អ៊ឺរ៉ុប​ផ្ញើរ​ញត្តិ​ជូន ម៉ាក្រុង ស្នើ​ប្រទេស​មហា​អំណាច​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាលកម្ពុជាថ្មី

ខ្មែរ​នៅ​អ៊ឺរ៉ុប​ផ្ញើរ​ញត្តិ​ជូន ម៉ាក្រុង ស្នើ​ប្រទេស​មហា​អំណាច​កុំ​ទទួល​ស្គាល់​រដ្ឋាភិបាលកម្ពុជាថ្មី

បដិសេធ មិនទទួលស្គាល់រដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី និងដាក់ទណ្ឌកម្មរួមគ្នា ឲ្យបានខ្លាំងបំផុត ចំពោះទង្វើរបស់រដ្ឋាភិបាល លោក ហ៊ុន សែន។ នេះ ជាការស្នើសុំពីរចំណុច នៅក្នុងញត្តិ​មួយច្បាប់ មានពីរទំព័រ របស់ក្រុមបាតុករខ្មែរ និងមិត្តភ័ក្របរទេស របស់កម្ពុជា ដែលរស់នៅក្នុងប្រទេសបារាំង និងក្នុងទ្វីបអ៊ឺរ៉ុប ផ្ញើរទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។

ក្រុមបាតុករដែលបានជួបជុំគ្នា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅលើទីលានត្រូកាដេរ៉ូ (Trocadero - ទល់មុខ​តួ​អេហ្វែល) កណ្ដាលរដ្ឋធានី ប៉ារីស បានធ្វើការរំលឹក នៅក្នុងញត្តិនោះថា បើទោះជា​រដ្ឋាភិបាលបារាំង បាន​«ទាមទារឲ្យអាជ្ញាធរកម្ពុជា ចាំបាច់ត្រូវគោរពសិទ្ធិពលរដ្ឋ ជាមូលដ្ឋានគ្រឹះទាំងឡាយ ដែលអនុញ្ញាតឲ្យធានាបាន [...]

អវត្តមាន​តំណាង​ទូត​នៃ៩​ប្រទេស​ធំៗ ក្នុង​ការ​បើក​រដ្ឋសភា​នីតិកាល​ទី៦

អវត្តមាន​តំណាង​ទូត​នៃ៩​ប្រទេស​ធំៗ ក្នុង​ការ​បើក​រដ្ឋសភា​នីតិកាល​ទី៦

ពីក្នុងចំណោមស្ថានទូតបរទេស ទាំង៣១ ប្រចាំនៅកម្ពុជា ស្ថានទូតនៃប្រទេសធំៗ ចំនួន៩ មិនបានបញ្ជូនតំណាងរបស់ខ្លួន មកចូលរួមបើកនីតិកាលថ្មី នៃរដ្ឋសភាអាណត្តិទី៦ ដែលមានតំណាងរាស្ត្រ ១២៥ លើ ១២៥អសនៈ (១០០%) មកពីគណបក្សប្រជាជនកម្ពុជា តែមួយនោះទេ។ នេះ ជាការអះអាងឡើងដោយផ្ទាល់ ពីសំណាក់លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ទៅកាន់ក្រុមអ្នកយកព័ត៌មាន ក្នុងព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

តំណាងស្ថានទូត នៃប្រទេសលោកសេរី ទាំង៩នោះ មាន សហរដ្ឋអាមេរិក អូស្ដ្រាលី បារាំង អាល្លឺម៉ង់ កាដាណា អង់គ្លេស ស៊ុយអែត សហភាពអឺរ៉ុប និងប៊ុលហ្គារី។ ចំណែកអង្គការចំនួន៥ ក្នុងចំណោមអង្គការសង្គមស៊ីវិល ចំនួន១១ ក៏មិនបានចូលរួមផងដែរ។

» ក្រុមស្ថានទូត និងអ្នកអង្កេតការណ៍បរទេស ដែលបានចូលរួមក្នុងអង្គប្រជុំ៖

ហ៊ុន សែន ព្រមាន មាស នី ឲ្យ​«ឆ្កួត​តែ​ឯង​ទៅ»

ហ៊ុន សែន ព្រមាន មាស នី ឲ្យ​«ឆ្កួត​តែ​ឯង​ទៅ»

គ្មានទេ ជំនួបចរចារវាង ហ៊ុន សែន - សម រង្ស៊ី នៅលើទឹកដី នៃលោកខាងលិច ជាពិសេសនៅក្នុងអំឡុងពេល ដែលលោក ហ៊ុន សែន ធ្វើដំណើរទៅកាន់សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ។ នេះ ជាការអះអាង របស់លោក ហ៊ុន សែន ដោយប្រើភាសាខ្លាំងៗ ហៅអ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក មាស នី ដែលចង់ឃើញការចរចាបែបនេះ ថាជាមនុស្ស«ឆ្កួត - ល្ងង់» និងឲ្យឈប់ធ្វើ​ជា «អ្នកវិភាគ» តទៅទៀត។

នៅក្នុងកិច្ចសម្ភាសមួយ ផ្ដល់ទៅឲ្យប្រព័ន្ធឃោសនារបស់លោក នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា បានអះអាងថា គ្មានការចរចាណាមួយ រវាងរូបលោក និងដៃគូបដិបក្ខផ្នែកនយោបាយ លោក សម រង្ស៊ី ទេ ហើយកម្ពុជា ក៏គ្មានវិបត្តិនយោបាយ អ្វីនោះដែរ។

លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «គ្មានការចរចាណាមួយរវាងខ្ញុំ ជាមួយនឹងទណ្ឌិត សម រង្ស៊ី នោះឡើយ ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំ ទៅក្រៅប្រទេសទាំងអាមេរិក និងនៅអឺរ៉ុប។ ខ្ញុំសូមប្រាប់ថា កម្ពុជាគ្មានវិបត្តិនយោបាយ [...]

គឹម សុខ៖ «ហ៊ុន សែន ខ្លាំង​តែ​ពីរ​ចំណុច​ប៉ុណ្ណោះ»

គឹម សុខ៖ «ហ៊ុន សែន ខ្លាំង​តែ​ពីរ​ចំណុច​ប៉ុណ្ណោះ»

លាក់ខ្លួន មិនមានន័យថា លោក គឹម សុខ លាក់សម្លេងនោះឡើយ។ អ្នកវិភាគនយោបាយ និងសង្គម បានបន្តបរិហារនាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា លោក ហ៊ុន សែន ដោយវាយតម្លៃបុរសខ្លាំងរូបនេះ ថា«មិនមានចំណុចអ្វី ដែលខ្លាំង» នោះទេ។

ស្រង់សំដី ដោយលោក ជុន ច័ន្ទបុត្រ នាយករង និងជាអ្នកសារព័ត៌មាន របស់វិទ្យុអាស៊ីសេរី លោក គឹម សុខ បានលើកឡើង ពីកន្លែងសុវត្ថិភាព ដែលលោកលាក់ខ្លួនថា៖ «លោក ហ៊ុន សែន មានចំណុចខ្លាំងតែពីរប៉ុណ្ណោះ គឺទីមួយ លោកហ៊ានប្រើល្បិចកល អាក្រក់គ្រប់សព្វបែបយ៉ាង ឲ្យតែបានអំណាច និងទីពីរ បានអំណាចហើយ នៅបន្តគំរាមកំហែង ពលរដ្ឋស្លូតត្រង់ទៀត»។

ការថ្លែងរបស់លោក គឹម សុខ ធ្វើឡើង បន្ទាប់ពីតុលាការរាជធានីភ្នំពេញ តាមរយៈចៅក្រុមស៊ើបសួរ លោក លាង សំណាត់ បានចេញដីកា នៅថ្ងៃចន្ទទី ៣ ខែកញ្ញា នេះ កោះហៅអ្នកវិភាគមិនសំចៃមាត់ ឲ្យចូលខ្លួន មកឲ្យតុលាការសាកសួរ យកចម្លើយ ពីបទបរិហាកេរ្តិ៍​ជា​សាធារណៈ និងញុង​ញង់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...