Posts tagged as "CPP"

ពិត​ឬ បុព្វហេតុ ហ៊ុន សែន ទៅ​ហៅ​យួន​មក​រំដោះ​ខ្មែរ?

ពិត​ឬ បុព្វហេតុ ហ៊ុន សែន ទៅ​ហៅ​យួន​មក​រំដោះ​ខ្មែរ?

តាមពិតទៅ ការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា និង​ក្រុម​បក្ខពួករបស់លោក  មិនមានអ្វីថ្មីទេ ដោយ​គ្រាន់តែរំលើកដដែលៗ និយាយអំពី «វីរភាពមិនអាចកាត់ថ្លៃបាន» នៃ​ការ​លះបង់ដ៏«ធំធេង»របស់លោក នៅពេលដែលលោកបានចាកចេញ ពី​ប្រទេស​កម្ពុជា ចូលទៅក្នុង​ទឹកដី​វៀតណាម ក្នុងខែមិថុនា ឆ្នាំ១៩៧៧ និងបានហៅការរត់ចេញពីប្រទេសនេះ ថាដើម្បីស្វែងរក ការ​ជួយ​ឧបត្ថម្ភ​ ក្នុង​ការ​រំដោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុលពត។

លោក ហ៊ុន សែន បានយករឿងនេះ មករំលឹកសរសេរឡើងវិញ នៅថ្ងៃទី២០ ខែមិថុនា​នេះ​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។ តែសំណេរនោះ លែងហៅ​លោក ហ៊ុន សែន ថាជាសម្ដេច«តេជោ»ទៀតហើយ តែជា​«សមមិត្ត​ ហ៊ុន សែន» ដែលជាគោរមងារ«សមភាព» នៅក្នុងជួរកម្មាភិបាល​កុម្មុយនីស នៃ​អង្គការ​ខ្មែរក្រហម និង​កម្មាភិបាល-​បក្ខជន​​កុម្មុយនីស នៃអង្គការបដិវត្តថ្មីមួយ ដែលលើកបន្តុបដោយវៀតណាមវិញ។

[...]

សម រង្ស៊ី ទម្លាយ​«ការ​ស្ទង់​មតិ​សម្ងាត់​មួយ​របស់ CPP»​ដែល​ថា CNRP ឈ្នះ​ឆ្នោត​ឆ្នាំ២០១៨

សម រង្ស៊ី ទម្លាយ​«ការ​ស្ទង់​មតិ​សម្ងាត់​មួយ​របស់ CPP»​ដែល​ថា CNRP ឈ្នះ​ឆ្នោត​ឆ្នាំ២០១៨

មេដឹកនាំប្រឆាំងធំជាងគេ លោក សម រង្ស៊ី បានទម្លាយជាសាធារណៈ ក្នុងថ្ងៃនេះ នូវឯកសារស្ទង់មតិមួយ ដែល​ទំព័រហ្វេសប៊ុករបស់លោក​អះអាងថា ត្រូវបានគណបក្សប្រជាជនកម្ពុជា ធ្វើឡើងយ៉ាងសម្ងាត់ ដោយបញ្ជា​ទៅ​ក្រុមហ៊ុនអន្តរជាតិមួយ ជាអ្នកទទួលបន្ទុក។ ទំព័រហ្វេសប៊ុក របស់អតីតប្រធាន​គណបក្សប្រឆាំង បានសរសេរ​ថា ការ​ស្ទង់​មតិ​នេះត្រូវបានធ្វើឡើង រវាងពីខែឧសភា មកទល់នឹងខែកញ្ញា ឆ្នាំទៅម៉ិញ ហើយបានបង្ហាញថា៖ «គណបក្ស​​ប្រជាជន​កម្ពុជា នឹងចាញ់គណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដែល​ត្រូវ​រៀបចំ​ឡើង ក្នុងខែកក្កដា ឆ្នាំ ២០១៨»។

ឯកសារស្ទង់មតិ ដែលមានកម្រាស់៥០ទំព័រ និងដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយ​ច្បាប់​ដែរ​នោះ បានបង្ហាញឲ្យដឹង ពីលទ្ធផលនៃ​ការស្ទាបស្ទង់ជាច្រើន ស្ដីពីការស្រឡាញ់ ស្អប់ ខឹង ការជឿជាក់​របស់​ពលរដ្ឋ​ខ្មែរ ធ្វើឡើង​ទៅលើ​ច្រើន​វិស័យ មានដូចជាក្នុងនោះមាន [...]

ហ៊ុន សែន ហៅ សម រង្ស៊ី «អា​ល្ងង់»​ជុំ​វិញ​«បទ​បញ្ជា​សម្ងាត់»

ហ៊ុន សែន ហៅ សម រង្ស៊ី «អា​ល្ងង់»​ជុំ​វិញ​«បទ​បញ្ជា​សម្ងាត់»

បើទោះជាលោកបានច្រានចោល ថា«បទបញ្ជាសម្ងាត់»នោះ មិនមែនលោកជាអ្នកសរសេរក៏ដោយ តែនាយក​រដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បាន​ទទួលស្គាល់ នៅល្ងាចថ្ងៃនេះថា សំណេរនោះមានលក្ខណៈ «ត្រូវ​ចិត្ត»​លោក ហើយលោកក៏នឹងបញ្ជាទ័ព ឲ្យធ្វើដូច្នេះដែរ ប្រសិនណាជាលោក សម រង្ស៊ី វិលត្រឡប់​ចូលស្រុក​វិញ​នោះ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងខ្លាំងៗ តបទៅលោក សម រង្ស៊ី មេដឹកនាំ​ប្រឆាំង​ថា៖ «ខ្ញុំបញ្ជាក់ហើយ ស្តាប់ឲ្យច្បាស់ បើចូលត្រូវតែចាប់វៃខ្នោះ ដល់ក្នុងយន្តហោះ ហើយ​បញ្ជូន​ទៅគុកតែម្តង កុំព្រហើន អាល្ងង់»។

ប្រតិកម្មរបស់បុរសខ្លាំងកម្ពុជា បានធ្វើឡើងនៅល្ងាចនេះ ជាមួយនឹងសារព័ត៌មានក្នុងស្រុកមួយ នៅបន្ទាប់ពី​ការ​បង្ហោះ អត្ថបទ«ខ្លី» មួយកាលពីយប់​ម្សិលម៉ិញ នៅលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ដោយទំព័រ​ហ្វេសប៊ុក​នោះ បានហៅអត្ថបទនេះ ថាជា«បទបញ្ជាសម្ងាត់»របស់លោក ហ៊ុន សែន សរសេរទៅកាន់ [...]

ទស្សនៈអ្នក​អាន៖ «ចំណេះ​ជិះ​ក​ឯង»

ទស្សនៈអ្នក​អាន៖ «ចំណេះ​ជិះ​ក​ឯង»

ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ការប្រើការសន្យាខ្លីៗថា នឹងផ្ដល់នេះនោះជូនពលរដ្ឋ ដែលបោះឆ្នោត​ឲ្យ​គណបក្សខ្លួន ក្នុងន័យទាក់ទាញសន្លឹក​ឆ្នោត​ផង បន្លំពលរដ្ឋផង ជាលទ្ធផលមុខជា​មានអ្នក​អង្គុយ​ចាំទារ​ការ​អនុវត្ដសន្យា​ទាំងនោះ​មិនខាន។ ជាក់ស្ដែងដូចគណបក្សសង្គ្រោះជាតិ ដែលពេលនេះ​កំពុង​តែវ័ណ្ឌក​​ដោះ​សារ គេច​ពីការផ្ដល់កញ្ចប់ថវិកា កន្លះលានដុល្លារមួយឆ្នាំ [សម្រាប់]​មួយឃុំ​ពេលនេះអ៊ីចឹង។ នេះគឺចំណេះជិះកឯង ។

ការសន្យាបែបខ្លីៗដល់ពលរដ្ឋដែលមិនសូវតាមដាននយោបាយដិតដល់ មិនសូវចេះត្រិះរិះពិចារណា ថា​គោល​នយោបាយណាដែលអាចទៅរួច និងមួយ​ណាដែលមិនអាចទៅរួច ដូចជាការសន្យាថាបោះឆ្នោត ឲ្យបក្ស​សង្គ្រោះ​ជាតិ​ដើម្បីបានថវិការ ៥០ម៉ឺនដុល្លារមួយឆ្នាំមួយ ឃុំដើម្បី អភិវឌ្ឍន៍ឃុំសង្កាត់​ដែលខ្លួន​​ជាប់​ជា​មេឃុំ​ជាដើម គឺ​ជាការកុហក​បោកប្រាស់ពលរដ្ឋសុទ្ធសាធ ព្រោះថាគេដឹងថា វាមិនអាចទៅរួចហើយ ប៉ុន្ដែគេ នៅតែ​សន្យា។ តើឃុំ​បាន​ថវិកា​អភិវឌ្ឍឃុំ [...]

សម រង្ស៊ី ទម្លាយ​សារ ហ៊ុន សែន គ្រោង​ផ្ទុះ​អាវុធ​ពេល​លោក​វិល​ចូល​ស្រុក

សម រង្ស៊ី ទម្លាយ​សារ ហ៊ុន សែន គ្រោង​ផ្ទុះ​អាវុធ​ពេល​លោក​វិល​ចូល​ស្រុក

បុរសខ្លាំងកម្ពុជា បានគ្រោង​ត្រៀមផ្ទុះអាវុធ បង្កើតសង្គ្រាម នៅពេលលោក សម រង្ស៊ី វិលត្រឡប់​ចូល​ប្រទេស​វិញ។ នេះ បើតាមអត្ថបទខ្លីមួយ ដែលត្រូវ​បាន​បង្ហោះ នៅលើទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ នៅមុននេះបន្តិច។ អត្ថបទខ្លីនោះ ត្រូវបានទំព័រ​ហ្វេសប៊ុក​របស់លោក សម រង្ស៊ី ហៅថា​ជា​​«បទ​បញ្ជា​សម្ងាត់» ដែលលោក ហ៊ុន សែន សរសេរទៅកាន់មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ សម្រាប់​«អនុវត្តន៍​លើរូប សម រង្ស៊ី»។

ដោយ​ភ្ជាប់​​មកជាមួយ នូវរូបថត«ScreenShoot» នៃសារអេឡិចត្រូនិក ដែលមានប្រភព ចេញពីអស័យដ្ឋាន ឈ្មោះ «PM Hun Sen» នោះផង ទំព័រ​ហ្វេសប៊ុក​របស់មេដឹកនាំប្រឆាំង បានសរសេរឡើងវិញ ពី​សេចក្ដី​នៅ​ក្នុង​សារនោះថា៖ «ជូនថ្នាក់ដឹកនាំគ្រប់ថ្នាក់ ពិសេសមេបញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ។ ថ្ងៃនេះ ខ្ញុំបញ្ជា​​ឲ្យលុប​ចោល ស.ជ.ណ. ដែលហាមឃាត់ មិនឲ្យក្រុមហ៊ុនយន្តហោះដឹក សម រង្ស៊ី ចូលមកកម្ពុជា ដែល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...