សម រង្ស៊ី បន្តភាគ«បិតាស្ថាបនិក CPP ជនក្បត់ជាតិ»
សង្គ្រាបប៉ាកកា ទាក់ទងនឹងប្រវត្តិសាស្ត្រ«ទំនើប» នៃគណបក្សប្រជាជនកម្ពុជា ដែលមានអតីតភាព ជាគណបក្សប្រជាជនបដិវត្តន៍កម្ពុជា កំពុងមានសន្ទុះទៅមុខ។ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង និងជាដៃគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់លោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច និងជានាយករដ្ឋមន្ត្រីសព្វថ្ងៃ បានសរសេរបើកកកាយ នៅក្នុងវគ្គថ្មីមួយទៀត ស្ដីពីប្រវត្តិ«បិតាស្ថាបនិក» របស់គណបក្សប្រជាជនកម្ពុជា ដែលគេស្គាល់ថា គឺលោក សឹង ង៉ុកមិញ ហៅ«អាចារ្យមៀន»។
មេដឹកនាំប្រឆាំង ដែលបានអះអាងថា ការលើកឡើងរបស់លោក ជាសេចក្ដីសន្និដ្ឋាន ចេញពីឯកសារប្រវត្តិសាស្ត្រជាច្រើននោះ បានហៅលោក សឹង ង៉ុកមិញ អតីតអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍កម្ពុជា ថាជា«ជនក្បត់ជាតិ»កម្ពុជា។
លោក សម រង្ស៊ី បានពន្យល់នៅក្នុង របាយការណ៍បើកកកាយនោះថា កូនកាត់ខ្មែរយួនលោក សឹង ង៉ុកមិញ ដែលមាននាមដើម ហ្វាំ វ៉ាន់ហួរ (Phạm Văn Hua) [...]