សមាជិកព្រឹទ្ធសភាអាមេរិកព្រមានជាថ្មី ថានឹងចាត់មន្ត្រីរដ្ឋាភិបាលខ្មែរ ដាក់ក្នុងបញ្ជីខ្មៅ
ការសម្រេចរបស់តុលាការកំពូលកម្ពុជា ក្នុងការតំកល់សាលដីកាសាលាឧទ្ធរណ៍ ដែលបញ្ជាក់ ពីការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថាត្រឹមត្រូវ ទុកជាបានការនោះ គឺជា«ដំណឹងដ៏អាក្រក់»មួយ សម្រាប់លោក ថេដ គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាអាមេរិកដ៏ល្បីឈ្មោះ។ លោក គ្រូស បានថ្លែងដូច្នេះ នៅលើបណ្ដាញសង្គមទ្វីសធើរ នាវេលាមុននេះបន្តិច ដែលជាប្រតិកម្ម ទៅនឹងការបង្ហោះមួយ របស់ទំព័រទ្វីសធើរ «Asian Correspondent» ស្ដីពីសេចក្ដីសម្រេច របស់តុលាការជាន់ខ្ពស់បំផុត នៅក្នុងប្រទេសកម្ពុជា។
លោក ថេដ គ្រូស ដែលជាអតីតបេក្ខជនប្រធានាធិបតីមួយរូប របស់សហរដ្ឋអាមេរិកផងនោះ បានសរសេរបន្ត នៅលើទំព័រទ្វីសធើរផ្លូវការ របស់លោកទៀតថា៖ «ប្រសិនជាលោក កឹម សុខា ប្រធានគណបក្សប្រឆាំង មិនត្រូវបានដោះលែង នៅមុនថ្ងៃទី៩ ខែវិច្ឆិកាទេនោះ ខ្ញុំនឹងចាត់ការដោយផ្ទាល់ដៃរបស់ខ្ញុំ ដើម្បីហាមឃាត់មន្ត្រីរដ្ឋាភិបាល ដែលជាប់ពាក់ព័ន្ធ [...]