អនុប្រធាន CNRP ហៅ ហ៊ុន សែន ជា«មនុស្សពាល»?
សង្គ្រាមពាក្យសំដី នៅតែបន្តហូរ! នៅថ្ងៃនេះ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងមានវត្តមាន នៅសហរដ្ឋអាមេរិក បានសរសេរសារបញ្ឆិតបញ្ឆៀង ដាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយទំនងជាហៅបុរសខ្លាំងរូបនេះ ថាជា«មនុស្សពាល»។ ហើយនេះ ជាប្រតិកម្មដ៏ខ្លីមួយ បន្ទាប់ពីការការថ្លែងជាសាធារណៈ របស់នាយករដ្ឋមន្ត្រីកម្ពុជា កាលពីម្សិលម៉ិញ ដែលប្រើពាក្យ«ហ្អែង អញ អាមឹង...» ជាច្រើន។
មេដឹកនាំគណបក្សប្រឆាំង លោក អេង ឆៃអ៊ាង បានសរសេរនៅលើបណ្ដាញសង្គមថា៖ «មនុស្សពាល អវិជ្ជា ចូលចិត្តប្រើពាក្យ" ហ្អែង អញ អា មឹង..."។ មនុស្សប្រភេទនេះ មិនស័ក្តិសមជាមេដឹកនាំប្រទេសឡើយ។»
កាលពីម្សិលម៉ិញ នៅចំពោះក្រុមកម្មករ កម្មការិនីច្រើនពាន់នាក់ ក្នុងពិធីសំណេះសំណាលមួយ នាខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដោយ ពាក្យពេជន៍ដ៏គ្រោតគ្រាតថា លោកនឹងមិន«ជ្រលក់មាត់» [...]