ទណ្ឌកម្មលើ ហ៊ីង ប៊ុនហៀង ដូចបញ្ជាក់ថាអង្គរក្ស ហ៊ុន សែន ពិតជាបានគប់គ្រាប់បែកនៅមុខរដ្ឋសភាចាស់
រឿងដែលរសើប មិនស្ថិតនៅត្រឹមតែទណ្ឌកម្ម ដាក់ប្រឆាំងលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។ តែគេត្រូវសម្លឹងមើល ពីមូលហេតុដ៏សំខាន់មួយ ដែលឈានទៅដាក់មេបញ្ជាការយោធាខ្មែរ ចូលក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក៖ នោះគឺលោក ហ៊ីង ប៊ុនហៀង និងក្រុមអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានសហរដ្ឋអាមេរិករកឃើញថា គឺជាជនដៃដល់ នៃការគប់គ្រាប់បែក ប្រឆាំងក្រុមបាតុករអហិង្សា នៅខាងមុខវិមានរដ្ឋសភាចាស់ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសរាប់សិបនាក់ (ក្នុងនោះ មានពលរដ្ឋអាមេរិកាំងម្នាក់)។
«អំពើភេរវកម្មថ្នាក់រដ្ឋ»
ទង្វើនេះ ធ្លាប់ត្រូវបានលោក សម រង្ស៊ី ជនរងគ្រោះម្នាក់ នៅក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកនោះ ចាត់ទុក ជា«អំពើភេរវកម្មថ្នាក់រដ្ឋ» ហើយមេក្លោងអ្នកបញ្ជាពីក្រោយ មិនមាននរណាផ្សេង ក្រៅពីលោក ហ៊ុន សែន [...]